គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ក្រសួងធនធានទឹក​៖ ​កម្ពុជា​ទទួលរងជ្រលងសម្ពាធទាបឥណ្ឌា​ ធ្វើ​ឲ្យមានភ្លៀងធ្លាក់រាយប៉ាយចាប់ពីថ្ងៃទី១៤ ដល់ ២០មេសា

    ក្រសួងធនធានទឹក​៖ ​កម្ពុជា​ទទួលរងជ្រលងសម្ពាធទាបឥណ្ឌា​ ធ្វើ​ឲ្យមានភ្លៀងធ្លាក់រាយប៉ាយចាប់ពីថ្ងៃទី១៤ ដល់ ២០មេសា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១​ |

    ​​ភ្នំពេញ​៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១​នេះ បាន​​ប្រកាសថា កម្ពុជានឹង​ទទួលរងជ្រលងសម្ពាធទាបឥណ្ឌាជាមួយខ្យល់អាគ្នេយ៍បក់នាំសំណើមពីសមុទ្រចិនខាងត្បូងលើព្រះរាជាណាចក្រកម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១៤-២០ ខែមេសា ធ្វើឲ្យភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃ​បណ្ដាខេត្ត​នៅ​ភាគ​ខាងត្បូង​ និងភាគពាយ័ព្យអាច​មានភ្លៀងច្រើន​។

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ​ផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញជូន​លោក ថាច់ សេដ្ឋា​

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ​ផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញជូន​លោក ថាច់ សេដ្ឋា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ជូនលោក ថាច់ សេដ្ឋា ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល។

    អ្នកស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំងទី១លាន ទទួល​បាន​អំណោយ​ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី

    អ្នកស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំងទី១លាន ទទួល​បាន​អំណោយ​ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ២០២១​ លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​​ និងជាប្រធានគណៈកម្មការ​ចំពោះកិច្ច​ចាក់វ៉ា​ក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​(គ.វ.ក-១៩)​ បាន​នាំយកថវិកាចំនួន​ ៥លានរៀល​ ដែល​ជា​អំណោយ​ដ៏ថ្លៃថ្លារបស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា​ ទៅប្រគល់ជូនដល់ជ័យលាភីចាក់​វ៉ាក់​សាំងកូវីដ-១៩​ លេខរៀង​ទី១លាន​។

    ក្រសួងសុខាភិបាល បន្ត​រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២៧៧នាក់​ សុទ្ធជាអ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    ក្រសួងសុខាភិបាល បន្ត​រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២៧៧នាក់​ សុទ្ធជាអ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ២៧៧នាក់ សុទ្ធជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមាន​អ្នកជាសះស្បើយ​ចំនួន ៦០នាក់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២១​ ។

    សម្ដេចតេជោ​ ហ៊ុន​ សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សាភាពនឹងនរលើការចាក់វ៉ាកសាំង​ និងកុំជឿតាមការញុះញុងតាម​ក្រុមឧទ្ទាមក្រៅច្បាប់

    សម្ដេចតេជោ​ ហ៊ុន​ សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​រក្សាភាពនឹងនរលើការចាក់វ៉ាកសាំង​ និងកុំជឿតាមការញុះញុងតាម​ក្រុមឧទ្ទាមក្រៅច្បាប់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីយប់រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១២​ ខែមេសា​ ឆ្នាំ​២០២១​ បានចេញសារបន្ទាន់មួយ​ដោយអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពនឹងនរលើការចាក់វ៉ាក់សាំង ដោយមិនត្រូវនាំគ្នាទៅដណ្តើមវ៉ាក់សាំង នាំឱ្យប៉ះពាល់ដល់ផែនការមេនៃការចាក់វ៉ាក់សាំងនោះឡើយ។

    សម្ដេចតេជោ​៖​ រដ្ឋ​នឹង​ជួយបង់ថ្លៃទឹកភ្លើង គ្រួសារសពអ្នកជំងឺកូវីដ១៩រយៈពេល​៥ខែ​ និង៣ខែសម្រាប់គ្រួសារមានសមាជិកឆ្លងកូវីដ១៩

    សម្ដេចតេជោ​៖​ រដ្ឋ​នឹង​ជួយបង់ថ្លៃទឹកភ្លើង គ្រួសារសពអ្នកជំងឺកូវីដ១៩រយៈពេល​៥ខែ​ និង៣ខែសម្រាប់គ្រួសារមានសមាជិកឆ្លងកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​១០​ ខែមេសា ឆ្នាំ២០២១​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពូជា​ បាន​ប្រកាសពីការអន្តរាគមន៍ជួយរបស់រាជរដ្ឋាភិបាលក្នុងពេលលំបាក ដោយគ្រួសារសពអ្នកជំងឺកូវីដ-១៩ រដ្ឋបង់ជំនួសថ្លៃទឹកភ្លើង ៥ខែ និង ៣ខែ សម្រាប់គ្រួសារដែលមានសមាជិកឆ្លងកូវីដ-១៩។ ចំពោះគ្រួសារកំពុងចត្តាឡីស័កតំបន់ Lockdown រដ្ឋជូន ៣០ម៉ឺនរៀល និងថ្លៃទឹកភ្លើង ០២ខែ និងគ្រឿងឧបភោគបរិភោគមួយចំនួនថែមទៀត។

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន​ សែន​ ឧបត្ថម្ភថវិកា ១០លានរៀល​លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន​ សែន​ ឧបត្ថម្ភថវិកា ១០លានរៀល​លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី ៩ ខែមេសា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ផ្នែក​ជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះបានផ្តល់ជូនតាមរយៈ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។

    គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដំណឹងស្តីពីការស្នើសុំចាក់វ៉ាក់សាំង សម្រាប់ជនបរទេសនៅកម្ពុជា

    គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដំណឹងស្តីពីការស្នើសុំចាក់វ៉ាក់សាំង សម្រាប់ជនបរទេសនៅកម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ដើម្បីឱ្យកិច្ចដំណើរការរៀបចំចាក់វ៉ាក់សាំងជូនជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយរលូនមានប្រសិទ្ធភាព និងទាន់ពេលវេលា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានរៀបចំយន្តការក្នុងការស្នើសុំចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តជូនដល់ជនបរទេសដែលកំពុងរស់នៅ ឬកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា។

    មនុស្សចំនួន​ ៥៧៦នាក់បន្ថែមទៀតហើយ​ រកឃើញថា​មានវិជ្ជមាន​វីរុសកូវីដ១៩ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    មនុស្សចំនួន​ ៥៧៦នាក់បន្ថែមទៀតហើយ​ រកឃើញថា​មានវិជ្ជមាន​វីរុសកូវីដ១៩ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៥៧៦នាក់ សុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងជាសះស្បើយ៧០នាក់ នៅថ្ងៃទី០៨ ខែមេសា។

    គិតត្រឹមថ្ងៃទី០៨មេសា ក្រសួងសុខាភិបាល​បាន​ចាក់វ៉ាក់សាំងជូន​ជនស៊ីវិល​នៅទូទាំងប្រទេស​សរុបជាង ៦១ម៉ឺននាក់

    គិតត្រឹមថ្ងៃទី០៨មេសា ក្រសួងសុខាភិបាល​បាន​ចាក់វ៉ាក់សាំងជូន​ជនស៊ីវិល​នៅទូទាំងប្រទេស​សរុបជាង ៦១ម៉ឺននាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១​ |

    យោងតាម​របាយការណ៍របស់ក្រសួងសុខាភិបាល ទទួលបាននៅថ្ងៃនេះបង្ហាញថា គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនជនស៊ីវិលទូទាំងប្រទេស សរុបទាំងអស់ចំនួន៖ ៦១៥,៥២៨នាក់។