ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ |
664
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសឱ្យដឹង ថា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស ដែលកម្ពុជាបញ្ជាទិញ នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ស្អែកនេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ |
685
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសពីករណីស្លាប់បុរសជនជាតិខ្មែរ ចំនួន ២នាក់ អាយុ ៦៥ឆ្នាំ និងអាយុ ៧៧ឆ្នាំ ដោយសារជំងឺកូវីដ១៩ ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ |
1,563
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បើទោះបីជាប្រឈមទៅនឹងវិបត្តិកូវីដ១៩។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១ |
1,413
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៣៤៤នាក់ ក្នុងនោះ ៣៣៩នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ, ០៤នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ឯ ០១នាក់ទៀតជាពលករមកពីថៃ និងមានអ្នកជាសះស្បើយចំនួន ២៩នាក់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១ |
1,695
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសបញ្ជាក់ថា គោលបំណងពិតនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ |
1,070
ភ្នំពេញ៖ តាមរយៈហ៊្វេសប៊ុកផ្លូវការ ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខនៅតាមតំបន់ចត្តាឡីស័ក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា រយៈពេល ៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេចភារកិច្ចធំថ្មីមួយទៀត ដោយបានរៀបចំអគារមួយចំនួននៅកោះពេជ្រជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ (ប្រមាណជិត ១៨០០គ្រែ) ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺកូវីដ១៩។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១ |
1,336
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១៨១នាក់ ក្នុងនោះ ១៧៨នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ, ០២នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ឯ ០១នាក់ទៀតជាពលករមកពីថៃ និងមានអ្នកជាសះស្បើយចំនួន ៤០នាក់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ។