ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ |
1,099
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការពន្យល់លម្អិតអំពីភាពខុសគ្នារវាង វ៉ាក់សាំងទាំង ០៣ប្រភេទ ដែលកំពុងមាននៅកម្ពុជា មានដូចជា Sinopharm, Sinovac, AstraZeneca (CoviShield)។
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ |
937
ភ្នំពេញ៖ បណ្ដាស្ថានទូតបរទេស និងអង្គការដៃគូរអភិវឌ្ឍន៍ជាច្រើនដែលប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យមន្ត្រីក្នុងស្ថានទូត និងស្ថាប័នរបស់ខ្លួន ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (AstraZeneca) ដូចប្រជាពលរដ្ឋខ្មែរទូទៅ ជាមួយនឹងការបញ្ជាក់ថា «កម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ» គឺជាការពិត។
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ |
2,218
ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល បានរៀបរៀងនូវអត្ថបទកំណាព្យខ្លីមួយមានចំណងជើងថា «សម្ដេចតេជោ បេះដូងកម្លោះ» ដើម្បីជាការគោរពដឹងគុណដ៏ធំធេងបំផុត ក៏ដូចជាជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងថ្ងៃខួបកំណើតរបស់សម្ដេច។
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ |
3,398
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៤នាក់ ក្នុងនោះ ៤៣នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០១នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា និងមានអ្នកជាសះស្បើយចំនួន ៦៨នាក់ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ។ គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ២៦៨៩នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ១៦៥៣នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ១០១២នាក់ និងមានករណីស្លាប់ ១៩នាក់៕
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ |
1,690
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាបន្ថែមជាង១ពាន់លានរៀល(១,២៦០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន១៥ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី៣ ដល់១០ ខែមេសា ឆ្នាំ២០២១។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ |
832
ភ្នំពេញ៖ បន្ទាប់ពីដាក់បំរាមគោចរ និងមានចម្ងល់ជាច្រើននោះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ឱ្យប្រើប្រាស់លេខទូរស័ព្ទ Hotline ដើម្បីឱ្យប្រជាពលរដ្ឋអាចទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយ ជុំវិញការអនុវត្តនូវបំរាមគោចរ ដែលបានដាក់ចេញនេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ |
1,129
សារសំឡេងពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ (ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១)
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ |
4,644
ភ្នំពេញ៖ របាយការណ៍របស់ក្រសួងសុខាភិបាល ដែលផ្ញើជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រសួងបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅទូទាំងប្រទេស សរុបទាំងអស់ចំនួន ២៨៨,៦៨៤នាក់។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ |
772
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៩នាក់ ក្នុងនោះ ៦៨នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០១នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា និងមានអ្នកជាសះស្បើយចំនួន ១៦នាក់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ |
1,211
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានបង្ហាញថា មានស្ត្រីជាជនជាតិខ្មែរ ចំនួន ០២នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវីតដោយសារជំងឺកូវីដ១៩ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់ ១៦នាក់។