ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ |
1,392
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ធ្នូនេះ បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់ខេត្តចំនួន ៧នៅព្រំដែនកម្ពុជា-ថៃ ដោយក្នុងមួយខេត្តទទួល ៥០លានរៀល ពង្រឹងការធ្វើចត្តាឡីស័កសម្រាប់ពលករមកប្រទេសថៃ រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ឆ្លងជំងឺកូវីដ១៩។
ដោយ៖ យូ វីរៈ
| ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ |
1,444
សារជាសំឡេងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនបងប្អូនជនរួមជាតិ នាល្ងាចថ្ងៃ២០ ខែធ្នូ ឆ្នាំ ២០២០ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជម្ងឺកូវីដ១៩នៅក្នុងប្រទេសថៃ រួមទាំងណែនាំដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការដើម្បីទប់ស្កាត់បង្កាជម្ងឺកូវីដ១៩៕
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ |
454
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីជូនព័ត៌មានមួយស្ដីពីស្ថានភាពនៃជំងឺកូវីដ១៩ ដោយបានបញ្ជាក់ថា មានករណីជាសះស្បើយចំនួន ០៤នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ០២នាក់ ឯ ០២នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា និងមិនមានករណីឆ្លងថ្មីទេ សម្រាប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ |
452
សៀមរាប៖ ក្រសួងបរិស្ថានដឹកនាំក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណ ៣០ នាក់មកពី ២០ ស្ថាប័នស្វែងយល់ពីការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡស៊ីនៅឧទ្យានជាតិជ័យវរ្ម័ន -នរោត្តម ភ្នំគូលែន ក្នុងខេត្តសៀមរាប។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ |
1,674
ភ្នំពេញ៖ យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា បានឲ្យដឹងថា ការចូលរួមរបស់ស្ថាប័នព័ត៌មាន គឺពិតជាមានសារសំខាន់ណាស់ ដើម្បីបន្សាបដំណឹងក្លែងក្លាយលើបញ្ហាកូវីដ១៩ ដែលបង្កើតដោយក្រុមបក្សប្រឆាំង និងក្រុមឱកាសនិយមមួយចំនួន។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ |
741
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន ០៨។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ |
584
ភ្នំពេញ៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានសម្រេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខណ្ឌ័ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញ ទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ |
880
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែល នឹង ប្រព្រឹត្ត ទៅនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ |
534
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីជូនព័ត៌មានមួយស្ដីពីស្ថានភាពនៃជំងឺកូវីដ១៩ ដោយបានបញ្ជាក់ថា មានករណីជាសះស្បើយចំនួន ១៧នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ១៥នាក់ ឯ ០២នាក់ទៀតជាអ្នកដំណើរចូលមកកម្ពុជា និងមិនមានករណីឆ្លងថ្មីទេ សម្រាប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។