គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ​អាជីវករ​ខ្មែរ​អាចចូល​លក់ដូរនៅផ្សាររុងក្លឿឡើង​វិញ ក្រោយ​បិទមួយរយៈ​ដោយ​សារ​កូវីដ​១៩

    ​អាជីវករ​ខ្មែរ​អាចចូល​លក់ដូរនៅផ្សាររុងក្លឿឡើង​វិញ ក្រោយ​បិទមួយរយៈ​ដោយ​សារ​កូវីដ​១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០​ |

    បាត់ដំបង​៖ គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ សម្រេចយល់ព្រម​ឲ្យ​អាជីវករ​កម្ពុជា​ចូល​ទៅ​ប្រកប​អាជីវកម្ម​ក្នុង​​ផ្សារ​រុងក្លឿឡើង​វិញ​ បន្ទាប់ពីបិទអស់រយៈពេលជាច្រើនខែដោយសារបញ្ហាកូវីដ១៩នោះ។

    នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបើកបររថយន្តជំនាន់ទី២

    នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបើកបររថយន្តជំនាន់ទី២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០​ |

    កំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព​ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបើកបររថយន្តជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

    ព្រះមហាក្សត្រ​ សព្វព្រះរាជហឫទ័យ​យាង​​សម្ពោធ​អគារ​ពុទ្ធិក​វិទ្យាល័យ​ជម្ពូវ័ន​សែន​ជ័យ និង​សមិទ្ធ​ផល​នានា​នៅវត្ត​ជម្ពូវ័ន

    ព្រះមហាក្សត្រ​ សព្វព្រះរាជហឫទ័យ​យាង​​សម្ពោធ​អគារ​ពុទ្ធិក​វិទ្យាល័យ​ជម្ពូវ័ន​សែន​ជ័យ និង​សមិទ្ធ​ផល​នានា​នៅវត្ត​ជម្ពូវ័ន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ ​ឆ្នាំ២​០២០​ ព្រះ​ករុណា​ជា​អម្ចាស់ជី​វិត​លើត្បូ​ង ព្រះបា​ទ​សម្តេ​ចព្រះបរមនាថ ​នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រ ​នៃ​ព្រះរាជា​ណា​ចក្រក​ម្ពុជា​ ព្រះ​ស្រីលោក​ធម្មិក​រាជ​ ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ​ព្រះអង្គ​សព្វ​ព្រះរា​ជ​ហឫទ័យ​ស្តេច​យាង​ជា​ព្រះរា​​ជាធិបតី​ដ៏ខ្ព​ង់ខ្ពស់បំ​ផុត ក្នុង​ព្រះរាជពិ​ធី​សម្ពោធ​អគា​រ ពុទ្ធិក​វិទ្យាល័យ​ជម្ពូវ័ន​សែនជ័យ ​និង​សមិទ្ធផ​លនានា ​នៅ​ក្នុង​វត្ត​ជម្ពូវ័ន​ សង្កាត់​ចោម​ចៅ​ទី​៣ ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជ​ធានី​ភ្នំពេញ​។

    អគ្គិសនីកម្ពុជា​៖ ពីថ្ងៃទី​១៧​ ដល់​ថ្ងៃទី​២០​ធ្នូ ការផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​នឹង​អាច​មាន​ការ​រអាក់រអួល​ នៅតំបន់​មួយ​ចំនួន​

    អគ្គិសនីកម្ពុជា​៖ ពីថ្ងៃទី​១៧​ ដល់​ថ្ងៃទី​២០​ធ្នូ ការផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​នឹង​អាច​មាន​ការ​រអាក់រអួល​ នៅតំបន់​មួយ​ចំនួន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា ចេញ​សេចក្តី​ជូន​ដំណឹង​ ស្តីពី​ការ​អនុវត្ត​ការងារ​ជួស​ជុល ​ផ្លាស់ប្តូរ​តម្លើង​បរិក្ខារនានា ​និង​រុះ​រើគន្លង​ខ្សែ​បណ្តាញ​អគ្គិសនី​របស់​អគ្គិសនីក​ម្ពុជា ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួ​លដ​ល់​ការ​ដ្ឋានពង្រីក​ផ្លូវ​ នៅ​ថ្ងៃ​ទី​១៧ ​ខែ​ធ្នូ ​ឆ្នាំ​២០២០ ​ដល់​ថ្ងៃ​ទី​២០​ ខែ​ធ្នូ ​ឆ្នាំ​២០២០ ​នៅតំ​បន់​មួយ​ចំនួន​ទៅ​តាម​ពេលវេលា​ និង​ទី​កន្លែង​ដូច​សេចក្តី​ជូន​ដំណឹង​លម្អិត​ខាង​ក្រោម​។ ​ទោះជា​មាន​ការ​ខិត​ខំ​ថែ​រក្សា​មិន​ឲ្យ​មាន​ការប៉ះពាល់​ដល់​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ធំ​ដុំ​ ប៉ុន្តែ​ការ​ផ្គត់​ផ្គង់​ចរន្តអគ្គិសនី​នៅតំ​បន់​ខាង​លើ​អាច​នឹង​មាន​ការ​រអាក់​រអួល​ខ្លះ​ៗ​ជៀ​ស​មិន​ផុត​ដែល​យើង​ខ្ញុំ​ស្នើ​សុំ​អភ័យ​ទោស​ទុក​ជា​មុន​។

    ក្រសួង​សុខាភិបាល​ប្រកាស​ថា​ មាន​អ្នក​ជាសះស្បើយ​ចំនួន​ ០៥នាក់​ ដែល​ជាអ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​

    ក្រសួង​សុខាភិបាល​ប្រកាស​ថា​ មាន​អ្នក​ជាសះស្បើយ​ចំនួន​ ០៥នាក់​ ដែល​ជាអ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបា​ល​ នៅព្រឹកថ្ងៃទី​១៧​ ខែធ្នូ ឆ្នាំ​២០២០​ បាន​​ចេញ​សេចក្ដីជូន​ព័ត៌មាន​​មួយ​ស្ដីពី​ស្ថានភាព​នៃ​ជំងឺកូវីដ​១៩​ ដោយ​បាន​បញ្ជាក់​ថា​ ​មាន​ករណីជាសះស្បើយ​ចំនួន ០៥នាក់​ ដែល​សុទ្ធ​តែ​ជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​​ និង​មិន​មាន​ករណី​វិជ្ជមាន​វីរុសកូវីដ​១៩​ ថ្មីទេ​ សម្រាប់​ថ្ងៃ​ទី​១៦​ ខែធ្នូ ឆ្នាំ​២០២០​។

    លោក​ជំទាវ​ ឱ វណ្ណឌីន អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ផ្ដេកផ្ដួល​ទៅលើ​វ៉ាក់សាំង​កូវីដ​១៩​ រហូត​ដល់​ភ្លេច​ការពារ​ខ្លួននោះឡើយ​

    លោក​ជំទាវ​ ឱ វណ្ណឌីន អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ផ្ដេកផ្ដួល​ទៅលើ​វ៉ាក់សាំង​កូវីដ​១៩​ រហូត​ដល់​ភ្លេច​ការពារ​ខ្លួននោះឡើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា មិនត្រូវផ្តេកផ្តួលទៅលើវ៉ាក់សាំងកូវីដ-១៩ រហូត​ដល់ភ្លេចការពារខ្លួននោះឡើយ។

    ឯកឧត្តម ថោង ខុន បញ្ជាឱ្យថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ​ ទាំង២៥រាជធានី-ខេត្ត​ បន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងអនុវត្តការងារតាមគន្លងថ្មី

    ឯកឧត្តម ថោង ខុន បញ្ជាឱ្យថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ​ ទាំង២៥រាជធានី-ខេត្ត​ បន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងអនុវត្តការងារតាមគន្លងថ្មី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ខណៈដែលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់មានភាពស្រាក់ស្រាន​នៅឡើយ​នោះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងទេសចរណ៍ ព្រមទាំងមន្ទីរទេសចរណ៍ទាំង ២៥ រាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំ ក្នុងការចុះពង្រឹង តាមដាន និងកែសម្រួលបែបបទនៃការអនុវត្តការងារតាមគន្លងថ្មី។

    ក្រសួងអប់រំ សម្រេច​​ឲ្យបេក្ខជនប្រឡងបាក់ឌុប និង​ឌីប្លូម​ ជាប់ជាស្ថាពរ​ ដោយមិន​កំណត់​និទ្ទេស​

    ក្រសួងអប់រំ សម្រេច​​ឲ្យបេក្ខជនប្រឡងបាក់ឌុប និង​ឌីប្លូម​ ជាប់ជាស្ថាពរ​ ដោយមិន​កំណត់​និទ្ទេស​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រសួងអប់រំ​ សម្រេចកំណត់​ឲ្យ​បេក្ខជន​ប្រឡង​ បាក់ឌុប​ និង​ឌីប្លូម​ ទាំងអស់​ ជាប់​ជាស្ថាពរ​ ដោយមិន​កំណត់​និទ្ទេ​ស។ នេះបើយោង​តាម​សេចក្ដីជូន​ដំណឹង​របស់​ក្រសួងអប់រំ យុវជន​ និងកីឡា​ ចេញផ្សាយ​នៅថ្ងៃទី​១៦​ ខែធ្នូ ឆ្នាំ​២០២០នេះ។

    ប្រទេសក្រីក្រប្រឈមនឹងការរង់ចាំយូរទម្រាំទទួលបានវ៉ាក់សាំង ទោះបីមានការសន្យាក៏ដោយ

    ប្រទេសក្រីក្រប្រឈមនឹងការរង់ចាំយូរទម្រាំទទួលបានវ៉ាក់សាំង ទោះបីមានការសន្យាក៏ដោយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០​ |

    ស្របពេលដែលពលរដ្ឋអាមេរិក  អង់គ្លេស និងកាណាដា កំពុងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺCOVID-19 ឥឡូវនេះផ្លូវចាកចេញពីជំងឺរាតត្បាតសកល  ហាក់ដូចជាច្បាស់ហើយសម្រាប់ប្រទេសលោកខាងលិចជាច្រើន បើទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងត្រូវចំណាយពេលច្រើនខែក៏ដោយ  ប៉ុន្តែសម្រាប់បណ្ដាប្រទេសក្រីក្រវិញឱកាសទទួលបាននឹងកាន់តែវែងឆ្ងាយ និងលំបាក។

    ​ការនាំចេញ​ផលិត​ពី​វិស័យ​កាត់ដេរ ​មានតម្លៃ ជាង​៨​ពាន់​លាន​ដុល្លារ​ត្រឹម​១០​ខែ ឆ្នាំ​២០២០

    ​ការនាំចេញ​ផលិត​ពី​វិស័យ​កាត់ដេរ ​មានតម្លៃ ជាង​៨​ពាន់​លាន​ដុល្លារ​ត្រឹម​១០​ខែ ឆ្នាំ​២០២០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ ៖ កម្ពុជា​បាន​នាំចេញ​ផលិត​សំលៀកបំពាក់ ស្បែកជើង និង​ផលិត​ធ្វើដំណើរ មាន​ទំហំ​ទឹកប្រាក់​សរុប ៨,២ ពាន់​លាន​ដុល្លារ នៅក្នុង​រយៈពេល ១០​ខែ​ ឆ្នាំ​២០២០​។