គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ប្រមុខ​រដ្ឋ​ស្ដីទីកម្ពុជា​ ថ្វាយសារ​ថ្វាយព្រះពរព្រះករុណា ​ព្រះមហាក្សត្រ ក្នុងព្រះរាជឱកាស​​គម្រប់​ខួប​១៦​ព្រះវស្សា ការយាង​គ្រង​ព្រះបរមសិរីរាជសម្បត្តិ

    ប្រមុខ​រដ្ឋ​ស្ដីទីកម្ពុជា​ ថ្វាយសារ​ថ្វាយព្រះពរព្រះករុណា ​ព្រះមហាក្សត្រ ក្នុងព្រះរាជឱកាស​​គម្រប់​ខួប​១៦​ព្រះវស្សា ការយាង​គ្រង​ព្រះបរមសិរីរាជសម្បត្តិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្នុង​ព្រះរាជ​ឱ​កាស​ដ៏ឧត្ដុង្គឧត្ដម​ នៃ​ព្រះ​រាជ​ពិធី​គម្រប់​ខួប​ ១៦​ព្រះវស្សា​ នៃ​ការ​យាង​គ្រង​ព្រះបរមសិរីរាជសម្បត្តិ​របស់​ព្រះករុណា​ ជាអម្ចាស់​ជីវិត​លើត្បូង​ ព្រះបាទសម្ដេច​ព្រះបរមនាថ​ នរោត្ដម​ សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រ​កម្ពុជា​ ជាទីគោរព​សក្ការដ៏ខ្ពង់ខ្ពស់​បំផុត​ សម្ដេច​​វិបុល​សេនា​ភក្ដី សាយ​ ឈុំ​ ប្រមុខ​រដ្ឋ​ស្ដីទី នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្វាយ​​សារ​​ថ្វាយព្រះពរ​ ព្រះករុណា​ ព្រះមហាក្សត្រ​ សូម​ព្រះអង្គ​ទ្រង់​មាន​ព្រះរាជកាយ​ពល​មាំមួន​ខ្លាំង​ក្លា ព្រះរាជ​បញ្ញាញាណ​ភ្លឺថ្លា​ ព្រះ​ទី​ឃាយុ​យឺនយូរជាងរយ​ព្រះ​វស្សា​ ចាក​ផុត​ពី​ព្រះរោគា​ព្យាធិនានា ដើម្បីទ្រង់​គង់​ប្រថាប់​គ្រង​ព្រះបរម​សិរីរាជសម្បត្តិ​ ជាម្លប់​ដ៏​ត្រជាក់​ត្រជំ​ដល់កូន​ចៅ​ប្រជានុរាស្ត្រ​ទាំងអស់។

    ក្រសួងអប់រំ នឹងរៀបចំសន្និសីទសារព័ត៌មាន​ ស្តីពីដំណើរការ​បើកគ្រឹះស្ថាន​សិក្សា​ឡើងវិញ ក្រោយ​ផ្អាក​មួយ​រយៈ​ធំ​ដោយ​សារ​កូវីដ​១៩​

    ក្រសួងអប់រំ នឹងរៀបចំសន្និសីទសារព័ត៌មាន​ ស្តីពីដំណើរការ​បើកគ្រឹះស្ថាន​សិក្សា​ឡើងវិញ ក្រោយ​ផ្អាក​មួយ​រយៈ​ធំ​ដោយ​សារ​កូវីដ​១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រសួងអប់រំ យុវជន និង​កីឡា​ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​​មួយ ស្ដីពី វិធានការ​ក្នុង​ការ​បើក​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​ឡើង​វិញ​។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួង​អប់រំ។

    លទ្ធផល​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​កម្ពុជា ថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ​២០២០​

    លទ្ធផល​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​កម្ពុជា ថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ​២០២០​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ​២០២០​ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​បើកកិច្ច​ប្រជុំ​របស់​ខ្លួន​ក្រោ​ម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេចអគ្គមហា​ពញា​ចក្រី ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​។

    ស្អែកនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​​ រ៉ានីហ៊ុន​ សែន​ នឹង​អញ្ជើញ​សំណេះសំណាល​ និង​ចែកអំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​ជាង​ ១ពាន់គ្រួសារ​

    ស្អែកនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​​ រ៉ានីហ៊ុន​ សែន​ នឹង​អញ្ជើញ​សំណេះសំណាល​ និង​ចែកអំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយទឹកជំនន់​ជាង​ ១ពាន់គ្រួសារ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី ហ៊ុន​ សែន​ ប្រធានកាកបាទក្រហម​កម្ពុជា​ នឹង​បន្ត​អញ្ជើញចុះ​សំណេះសំណាលសាកសួរសុខទុក្ខ​ ​និង​ចែកអំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ ចំនួន​ ១០៤០​គ្រួសារ​ មក​ពី​៣សង្កាត់​ ក្នុង​ខណ្ឌព្រែកព្នៅ និង​១សង្កាត់ ក្នុង​ខណ្ឌ​សែន​សុខ​។

    ជំនន់ទឹកភ្លៀង​ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​​​​ជិត​ ៦០ម៉ឺននាក់រងផលប៉ះពាល់​ និង​ស្លាប់​ ៤៣​នាក់​

    ជំនន់ទឹកភ្លៀង​ បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​​​​ជិត​ ៦០ម៉ឺននាក់រងផលប៉ះពាល់​ និង​ស្លាប់​ ៤៣​នាក់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ជំនន់​ទឹកភ្លៀង បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦០ម៉ឺន​នាក់​ និង​មានអ្នក​ស្លាប់​ចំនួន​ ៤៣នាក់​(​ខេត្ត​បន្ទាយមានជ័យ​ មានរហូត​ដល់​ទៅ​ ២៦នាក់​) នេះ​បើយោង​តាម​ការឲ្យ​ដឹង​ពីអគ្គ​លេខាធិការដ្ឋាន​ ​គណៈ​កម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

    រយៈ​ពេល​៩​ខែ ឆ្នាំ២០២០ កម្ពុជា​ទទួល​បានភ្ញៀវ​អន្តរ​ជាតិជាង​ ១លាននាក់​​ និងភ្ញៀវ​ផ្ទៃក្នុង​ជាង ​៧លាននាក់​ 

    រយៈ​ពេល​៩​ខែ ឆ្នាំ២០២០ កម្ពុជា​ទទួល​បានភ្ញៀវ​អន្តរ​ជាតិជាង​ ១លាននាក់​​ និងភ្ញៀវ​ផ្ទៃក្នុង​ជាង ​៧លាននាក់​ 

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ក្នុង​ដំណាក់កាល​ដែល​ពិភព​លោក​រួម​ទាំង​កម្ពុជា​ផង​ កំពុងរងការ​យាយីពីវីរុស​កូវីដ១៩ ដែលបាន​អូសបន្លាយ​អស់​ជា​ច្រើន​ខែ​មក​ហើយ​នេះ ​វិស័យទេសចរណ៍កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ផងដែរ​ ពោល​គឺ​ក្នុង​រយៈ​ពេល​៩​ ខែ​ឆ្នាំ២០២០​នេះ​ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិជាង១លាននាក់ និងភ្ញៀវផ្ទៃក្នុង​ជាង​ ៧លាន​នាក់​ ដែល​ចំនួ​ន​នេះមានការថយចុះ។

    សម្ដេចពញា​ចក្រី ហេង​ សំរិន​ អញ្ជើញ​បើក​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ និង​ពិភាក្សាលើរបៀប​វារៈចំនួន​៤

    សម្ដេចពញា​ចក្រី ហេង​ សំរិន​ អញ្ជើញ​បើក​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ និង​ពិភាក្សាលើរបៀប​វារៈចំនួន​៤

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានរបៀបវារៈដូចខាងក្រោម៖ ១- ការពិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ ២- ការពិនិត្យសំណើសុំអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ ៣- ការពិនិត្យសំណើសុំបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នូវ៖ ៣.១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៣.២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ៤- ការពិនិត្យ និងសម្រេចសេចក្តីព្រាងរបៀបវារៈ ចំនួន ៦  និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦។ របៀបវារៈទាំង៦ រូមមាន៖ ៤.១- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ ៤.២- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ ៤.៣- ការពិភាក្សានិងអនុម័ត […]

    ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន​ អញ្ជើញ​បើក​សន្និសីទ​ជាន់​ខ្ពស់​ ប្រធានបទ​«អនាគត​ដែល​យើង​ចង់​បាន​ តួនាទី​នៃ​ពហុភាគី​និយម​ ក្នុង​ពិភពលោក​ក្រោយ​ជំងឺកូវីដ១៩»

    ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន​ អញ្ជើញ​បើក​សន្និសីទ​ជាន់​ខ្ពស់​ ប្រធានបទ​«អនាគត​ដែល​យើង​ចង់​បាន​ តួនាទី​នៃ​ពហុភាគី​និយម​ ក្នុង​ពិភពលោក​ក្រោយ​ជំងឺកូវីដ១៩»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស​កម្ពុជា​ បានអញ្ជើញបើកសន្និសីទជាន់ខ្ពស់ ក្រោមប្រធានបទ «អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយមក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩» ដើម្បីអបអរសាទរខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ។

    កម្ពុជា រងឥទ្ធិពល​ជ្រលង​សម្ពាធទាប​ពីព្យុះម៉ូឡាវ​ ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំនឹង​ខ្យល់ខ្លាំង​, ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យប្រុងប្រយ័ត្នខ្ពស់​

    កម្ពុជា រងឥទ្ធិពល​ជ្រលង​សម្ពាធទាប​ពីព្យុះម៉ូឡាវ​ ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំនឹង​ខ្យល់ខ្លាំង​, ក្រសួង​ធនធានទឹក អំពាវនាវ​ឲ្យប្រុងប្រយ័ត្នខ្ពស់​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ប្រទេសកម្ពុជា​ ទទួលរង​ឥទ្ធិពល​ជ្រលង​វិសម្ពាធ​ និង​សម្ពាធ​ទាប​ម៉ូឡាវ​ ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំនឹង​ខ្យល់​ខ្លាំង​​ នៅតាម​បណ្ដា​រាជធានី-ខេត្ត​មួយ​ចំនួន​ ចាប់ពីថ្ងៃទី​២៨​ ខែតុលា​ ដល់ថ្ងៃទី​២ ខែវិច្ឆិកា​ ឆ្នាំ២០២០។ នេះ​បើតាម​ការឲ្យដឹង​ពី​ក្រសួងធនធានទឹក​ និង​ឧតុនិយម។