គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ព្រមាន​​លោក​ ហូវ៉ាន់ រឿង​ធ្វើបាតុកម្ម​នៅស្ថានទូតចិន​

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ព្រមាន​​លោក​ ហូវ៉ាន់ រឿង​ធ្វើបាតុកម្ម​នៅស្ថានទូតចិន​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​ បាន​ព្រមាន​ធ្ងន់ៗ​ចំពោះ​លោក​ ហូវ៉ាន់ ក្រុម​អតីតគណបក្ស​ប្រឆាំង​ ដែល​ដឹកនាំ​​ធ្វើបាតុកម្ម​នៅ​មុខ​ស្ថានទូ​ត​ចិន​ទាម​ទារ​ឲ្យ​មាន​ការ​ដក​កង​ទ័ពចិ​នចេញពី​កម្ពុជា ខណៈ​ដែល​កម្ពុជាមិនមានកងទ័ពចិន គឺ​មានតែអ្នកវិនិយោគចិននោះ។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹក​ថ្ងៃទី​២៦​ ខែតុលា​ ឆ្នាំ​២០២០​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។

    កម្ពុជា​ បន្ត​បញ្ជូន​កងទ័ពមួកខៀវ​ជិត​ ១០០​នាក់​ ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​​នៅ​ស៊ូដង់​ខាងត្បូង​

    កម្ពុជា​ បន្ត​បញ្ជូន​កងទ័ពមួកខៀវ​ជិត​ ១០០​នាក់​ ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌​​នៅ​ស៊ូដង់​ខាងត្បូង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ កងរាជអាវុធហត្ថលេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ត្រូវចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ជំនួសកងរាជអាវុធហត្ថលេខ៨៦១ ដែលត្រូវបញ្ចប់បេសកកម្ម ហើយនឹងវិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ១ពាន់គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៦ ខណ្ឌច្បារអំពៅ

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ១ពាន់គ្រួសារ រស់នៅក្នុងសង្កាត់ចំនួន៦ ខណ្ឌច្បារអំពៅ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី​ ២៥​ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងគណៈប្រតិភូ​ រួមជាមួយសប្បុរសជាច្រេីនរូប​ បន្តអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.២៥០គ្រួសារ រស់នៅក្នុងសង្កាត់​ចំនួន៦​ (ក្នុងចំណោមសង្កាត់ទាំង​ ៨) នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ប្រទេសកម្ពុជានឹងរងឥទ្ធិពលវិសម្ពាធទាប ព្យុះទី ១៨ បណ្ដាលឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់ច្រើនលាយឡំនឹងខ្យល់

    ប្រទេសកម្ពុជានឹងរងឥទ្ធិពលវិសម្ពាធទាប ព្យុះទី ១៨ បណ្ដាលឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់ច្រើនលាយឡំនឹងខ្យល់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០​ |

    សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិមយ  

    កងពលតូច​លេខ​៧០ ដឹកនាំកម្លាំង​ចុះជួយ​ដឹកជញ្ជូនពលរដ្ឋ​ជិត​ ៧០០នាក់ ចូល​យកសម្ភារៈ​ពីផ្ទះរបស់ពួកគាត់ដែលរងការលិចលង់

    កងពលតូច​លេខ​៧០ ដឹកនាំកម្លាំង​ចុះជួយ​ដឹកជញ្ជូនពលរដ្ឋ​ជិត​ ៧០០នាក់ ចូល​យកសម្ភារៈ​ពីផ្ទះរបស់ពួកគាត់ដែលរងការលិចលង់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅថ្ងៃទី​២៤​ ខែតុលា​ ឆ្នាំ​២០២០​ កងកម្លាំង​សង្គ្រោះ​របស់កងពលតូច​លេខ​៧០​ បាន​ជួយ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ និង​កម្មកររោងចក្រ​ចំនួន​ ៦៩២នាក់​ ដើម្បី​ចូល​ទៅ​យក​សម្ភារៈ​របស់​ខ្លួន​ពី​ក្នុងផ្ទះ និង​រោងចក្រ​ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ខណៈ​ទឹកបានស្រកអស់ជាច្រើននោះ។

    នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​ទទួល​អំណោយ​អង្ករ​ ៤​០​តោន​ ពី​សមាគម​ពាណិជ្ជកម្ម​ចិន​ឆោសាន​ នៅ​កម្ពុជា​

    នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​ទទួល​អំណោយ​អង្ករ​ ៤​០​តោន​ ពី​សមាគម​ពាណិជ្ជកម្ម​ចិន​ឆោសាន​ នៅ​កម្ពុជា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ៖​ នៅ​រសៀល​ថ្ងៃទី​២៤ ​ខែ​តុលា​ ឆ្នាំ​២០២០​ នៅ​បញ្ជាការដ្ឋាន​ កងរា​ជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​ឯកឧត្ដម​ នាយឧត្តម​សេនីយ៍​ សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ មេ​បញ្ជាការ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​អនុញ្ញាត​អោយ​លោក​ តាំង ​ឡាក់ហាវ​ និង​សមាជិក​ សមាជិកា​នៃ​សមាគម​ពាណិជ្ជ​កម្ម​ចិនឆោសាន​ នៅ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ផ្តល់​ជូន​អង្ករ​ចំនួន​ ៤០​តោន ​ដល់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​៕

    [វីដេអូខ្លី]៖ ទស្សនទាន​ ចក្ខុវិស័យ​របស់សម្ដេចតេជោ ពាក់ព័ន្ធ​នឹង​ការ​ផ្សះផ្សារ​ជាតិ​ ការបង្រួបបង្រួម​ជាតិ និង​សន្តិភាព គឺមាន​តាំងពីមុនមកម្ល៉េះ

    [វីដេអូខ្លី]៖ ទស្សនទាន​ ចក្ខុវិស័យ​របស់សម្ដេចតេជោ ពាក់ព័ន្ធ​នឹង​ការ​ផ្សះផ្សារ​ជាតិ​ ការបង្រួបបង្រួម​ជាតិ និង​សន្តិភាព គឺមាន​តាំងពីមុនមកម្ល៉េះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០​ |

    ក្នុងវីដេអូ​ខ្សែភាព​យន្តឯកសារ​ប្រវត្តិសាស្ត្រ​ «កម្ពុជា៖ បន្ទាត់ឆ្នាំ១៩៩៨» ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ មាន​ប្រសាសន៍ថា​ ជំនួប​លើកដំបូង​រវាងសម្ដេចតេជោ​ ហ៊ុន​ សែន និង​​សម្ដេច​ព្រះនរោត្ដម​ សីហនុ កើតឡើង​នៅថ្ងៃទី២ធ្នូ ១៩៨៧​ នៅប្រទេស​បារាំង​ ប៉ុន្តែ​ ទស្សនទាន​ ចក្ខុវិស័យ​របស់សម្ដេចតេជោ ពាក់ព័ន្ធ​នឹង​ការ​ផ្សះផ្សារ​ជាតិ​ ការបង្រួបបង្រួម​ជាតិ និង​សន្តិភាព គឺមាន​តាំងពីមុនមកម្ល៉េះ។

    លិខិតមិត្តអ្នកអាន៖ «ហេតុអ្វីលោក ហ៊ុន សែន ប្រកាន់ជំហរ ម៉ឺងម៉ាត់ ងើបមួយវ៉ៃមួយចំពោះក្រុមប្រឆាំងជ្រុលនិយម?»

    លិខិតមិត្តអ្នកអាន៖ «ហេតុអ្វីលោក ហ៊ុន សែន ប្រកាន់ជំហរ ម៉ឺងម៉ាត់ ងើបមួយវ៉ៃមួយចំពោះក្រុមប្រឆាំងជ្រុលនិយម?»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០​ |

    នៅក្នុងដំណើរការកសាងជាតិជាង ៤០ឆ្នាំ ចុងក្រោយនេះ រាប់ចាប់តាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម លោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានលះបង់អស់ហើយទាំងដំណាក់កាលយក ជីវិតធ្វើដើមទុនរហូតដល់ដំណាក់កាលស្តារ ប្រទេសឡើងវិញពីគំនរ ផេះផង់ដោយយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ទម្រាំតែស្តារនិងកសាងប្រទេសជាតិបាន ដូចសព្វថ្ងៃ។