ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ |
502
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខការពារកិច្ចប្រជុំមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (ADMM-16 ) នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ |
515
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Dalila Yasmin AMRI SUED ឯកអគ្គរាជទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ |
731
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលបានសម្រេចលើកពេលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃទី៩-១០ ខែកក្កដា នៅវិមាន៧មករានោះ ត្រូវប្ដូរទៅធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះវិញ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ |
634
ភ្នំពេញ៖ ឆ្លើយតបចំពោះការសាកសួររបស់លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី ជុំវិញព័ត៌មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញ សារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានច្រាន ចោលការចោទប្រកាន់ដោយគ្មាន មូលដ្ឋានទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះ រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើ ទឹកដីកម្ពុជាឡើយ ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ |
524
ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៦ស្ថាប័ន ដែលបានចូលរួមសង្កេត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានអះអាងថា ដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តិទៅតាមបែបលទ្ធិប្រជាធិបតេយ្យ សេរី យុត្តិធម៌ និងគ្មានការគំរាមកំហែង ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ |
297
ភ្នំពេញ៖ គណៈប្រតិភូសង្កេតការណ៍បោះឆ្នោតមកពីអង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (International Parliament for Tolerance and Peace-IPTP) បានប្រកាសសាទរចំពោះការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ ប្រកបដោយសន្តិវិធី សេរីភាព យុត្តិធម៌ សម្ងាត់ និងដែលអាចជឿទុកចិត្តបាន។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ |
284
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធនឹងជនដែលត្រូវបានអនុញ្ញាត ឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ |
223
ភ្នំពេញ៖ សម្ភារៈវេជ្ជសាស្រ្តចំនួន ២៣មុខ ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់អង្គការចែករំលែកសង្រ្គោះអាយុជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ត្រូវបានប្រគល់ជូនព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាក ហឹងខ្យឹង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ |
229
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំមួយដល់គណបក្សនយោបាយ ឬបេក្ខជនទាំងអស់ដែលទទួលបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយបានពន្យល់ពីបែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែម។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ |
709
គណបក្សនយោបាយនានា ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនទទួលស្គាល់នូវការបោះឆ្នោតថាបានប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហឹង្សា និងគ្មានការគម្រាមកំហែង ស្របទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។