ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ |
666
នៅក្នុងពិធីទទួលទានអាហារការងារប្រកបដោយខ្លឹមសារ និងអត្ថន័យដ៏ជ្រាលជ្រៅនោះ បណ្តាមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានធ្វើការពិភាក្សា និងការផ្លាស់ប្ដូរមតិ អំពីចំណុចសំខាន់ៗ នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាភាពជាដៃគូទ្វេភាគី ជាមួយអាស៊ាន និងសហរដ្ឋអាមេរិច រួមទាំងការផ្លាស់ប្ដូរមតិ និងយោបល់ ជុំវិញបញ្ហាតំបន់ និងអន្តរជាតិ។ ប្រជាពលរដ្ឋអាមេរិក-អាស៊ាន មានប្រមាណជាង 1000លាននាក់ ហើយអាមេរិកបច្ចុប្បន្នជាប្រទេស ដែលអាស៊ានធ្វើពាណិជ្ជកម្មធំជាងគេ ហើយជាប្រភពនៃវិនិយោគធំជាងគេ សម្រាប់អាស៊ានផងដែរ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ |
709
នៅក្នុងកិច្ចប្រជុំជាមួយផ្នែកធុរកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពិធីពិសាហារភោជនីហារពេលល្ងាច បណ្តាមេដឹកនាំអាស៊ាន ពិសេសឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានចូលរួមសំដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបាត់បង់បងប្រុសជាទីស្រឡាញ់របស់សម្តេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាពដោយសាជំងឺគាំងបេះដូង។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ |
578
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវចាប់ផ្តើមពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើឡើងជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូល អ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ |
714
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក រួមនឹងមេដឹកនាំអាស៊ានទាំងអស់ ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតដោយលោក Joh Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ។ ពិធីទទួលស្វាគមន៍ ដោយមានរៀបចំទទួលទានអាហាររួមគ្នានៅក្នុងសេតវិមាន(White House) ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ |
686
ព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២២(នៅរដ្ឋធានី វ៉ាស៊ីនតោនសហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ស្កុត ដេវីដ ផាវិន (Scott David Parven) តំណាងក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់របស់អាមេរិក ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ |
726
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក មីសែល ភីទ្រុសហ្សិលឡូ (Michael Petruzzello)ប្រធាន ក្រុមហ៊ុនទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ |
490
ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនាទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ |
444
នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្តម វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ |
628
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅប្រទេសកម្ពុជា) ដែលត្រូវនឹងល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅទឹកដីសហរដ្ឋអាមេរិក និងកាណាដា សរុបប្រមាណជាង២ពាន់នាក់។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ |
474
កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំជាមួយ ឧត្តមសេនីយ៍ទោ ឡេ ឌឹកថាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ខេត្តតៃនីញ ប្រទេសវៀតណាម ដើម្បីពិភាក្សា និងវាយតម្លៃលើលទ្ធផលកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែនក្នុងឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២២។