គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២​ |

    នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយឯកឧត្តម ឯកអគ្គរដ្ឋទូត ឯកឧត្តម ម៉ៃខើល មីចាឡាក់ ( Michael Michlalk ) អនុប្រធានជាន់ខ្ពស់នៃនាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន។

    ប្រេសិតពិសេសប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងប្រជុំពិគ្រោះយោបល់​ស្ដីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា

    ប្រេសិតពិសេសប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងប្រជុំពិគ្រោះយោបល់​ស្ដីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិត​ពិសេស​របស់​ប្រធានអាស៊ាន​សម្រាប់​មីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈ​ជាអ្នក​សម្រប​សម្រួល​ជំនួយ​មនុស្សធម៌របស់អាស៊ាន នឹងធ្វើជាសហប្រធាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ជំនួយ​មនុស្សធម៌​របស់អាស៊ានសម្រាប់ មីយ៉ាន់ម៉ា នៅថ្ងៃទី០៦ឧសភាស្អែកនេះ​នៅ​រាជធានី​ភ្នំពេញ និងតាមប្រព័ន្ធវីដេអូ។

    សារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានីហ៊ុន សែន ផ្ញើជូនជនរួមជាតិ​ក្នុងទិវាឆ្មបជាតិ ៥ឧសភា

    សារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានីហ៊ុន សែន ផ្ញើជូនជនរួមជាតិ​ក្នុងទិវាឆ្មបជាតិ ៥ឧសភា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២​ |

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងទិវា ឆ្មបជាតិ ៥ឧសភា ២០២២ ក្រោមប្រធានបទ”ការវិនិយោគលើឆ្មប ដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្របដណ្តប់សុខភាពសកល” នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។

    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើបុណ្យឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី

    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើបុណ្យឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២​ |

    នៅព្រឹក ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ និងសាច់ញាតិ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី ដែលត្រូវជាមាតា-បិតាក្មេក មាតា-បិតាបង្កើត និងជាជីដូន-ជីតា។ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលនេះ រៀបចំធ្វើឡើងនៅវត្តមុន្នីសុវណ្ណ ហៅវត្តជំពុះក្អែក។

    ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ៖ ប្រជាធិបតេយ្យនៅកម្ពុជា​បន្តចាក់ឬស​កាន់​តែរឹងមាំ

    ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ៖ ប្រជាធិបតេយ្យនៅកម្ពុជា​បន្តចាក់ឬស​កាន់​តែរឹងមាំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២​ |

    លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស សហការផលិតនូវវីដេអូផ្សព្វផ្សាយជូនសាធារណជនអំពី ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដោយបញ្ជាក់ថា «ប្រជាធិបតេយ្យនៅកម្ពុជាបន្តចាក់ឬសកាន់តែរឹងមាំ»

    កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបី ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ

    កម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបី ក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៤ ខែឧសភា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងការបរទេស នៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះរាជាណាចក្រថៃ បានចេញសេចក្ដីប្រកាសរួមមួយ​ស្ដីពីការ​ទទួល​សិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួន៣ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២២នេះ​។

    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត តំណាងសម្ដេចតេជោ អញ្ជើញចូលរួម​ក្នុង​ពិធី​អបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ 

    ឯកឧត្ដម​ ហ៊ុន​ ម៉ាណែត តំណាងសម្ដេចតេជោ អញ្ជើញចូលរួម​ក្នុង​ពិធី​អបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ 

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម​ក្នុង​ពិធី​អបអរសាទរ “ទិវាសេរីភាពសារព័ត៌មានសកលលោក ៣ ឧសភា” លើកទី២៩ នៅសណ្ឋាគារសុខា ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

    សារលិខិតសម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងឱកាស«ទិវាសារព័ត៌មានសកលលោក»លើកទី២៩ ថ្ងៃទី០៣ ខែឧសភា

    សារលិខិតសម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងឱកាស«ទិវាសារព័ត៌មានសកលលោក»លើកទី២៩ ថ្ងៃទី០៣ ខែឧសភា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូនជនរួមជាតិ ក្នុងឱកាស«ទិវាសារព័ត៌មានសកលលោក» លើកទី២៩ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួនជាង១,៧៥៣នាក់

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួនជាង១,៧៥៣នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២​ |

    ភ្នំពេញនៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្ត​ល់​រង្វា​​ន់​លើ​​​ក​ទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីសំណេះសំណាលបានធ្វើឡើងនៅសាលពិព័រណ៍ OCIC ជ្រោយចង្វារ។

    រដ្ឋសភានឹងប្រជុំអនុម័តសេចក្តីព្រាងស្តីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ នៅថ្ងៃទី១១ ខែឧសភា

    រដ្ឋសភានឹងប្រជុំអនុម័តសេចក្តីព្រាងស្តីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្តីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ នៅថ្ងៃទី១១ ខែឧសភា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។