គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ឯកឧត្ដម ប្រាក់ សុខុន កោតសរសើរការរួមចំណែករបស់អូស្ត្រាលីក្នុងដំណើរការសន្តិភាពរបស់កម្ពុជា

    ឯកឧត្ដម ប្រាក់ សុខុន កោតសរសើរការរួមចំណែករបស់អូស្ត្រាលីក្នុងដំណើរការសន្តិភាពរបស់កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់អូស្ត្រាលី ជាពិសេសរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) ក្នុងតួនាទីពេលនោះជាមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា។

    សម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកឧត្តម ឌិញ ទៀន ហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម ជួបសម្តែងការគួរសម

    សម្តេចពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកឧត្តម ឌិញ ទៀន ហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម ជួបសម្តែងការគួរសម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឌិញ ទៀន ហ្ស៊ុង (Dinh Tien Dung) សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

    សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម

    សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២​ |

    នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ បានជួបសំដែងការគួរសម និងពិភាក្សាការងារ។

    ក្រសួងសុខាភិបាលបញ្ជាក់លម្អិតបន្ថែមពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងក្របខណ្ឌទូទាំងប្រទេស

    ក្រសួងសុខាភិបាលបញ្ជាក់លម្អិតបន្ថែមពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងក្របខណ្ឌទូទាំងប្រទេស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល ជូនដំណឹងដល់ប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ស្តីអំពីការលើកលែង​កាតព្វកិច្ច​ពាក់ម៉ាស់នៅទូទាំងប្រទេស ដែលនៅទី​សាធារណៈ ជាទីលំហ ឬទីកន្លែងដែលមានចរន្តខ្យល់ចេញ ចូលល្អ និងការចូលរួម​ចាក់វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសទី៣ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោល​ដៅបន្តធានានូវនិរន្តរភាព នៃភាពរឹងមាំនៃភាពស៊ាំសហគមន៍ និងការលើកលែង​នូវ​កាតព្វកិច្ច​ពាក់ម៉ាស់។

    គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង៩០ភាគរយ នឹងបញ្ចប់នៅខែកក្កដាខាងមុខ

    គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានជាង៩០ភាគរយ នឹងបញ្ចប់នៅខែកក្កដាខាងមុខ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចវឌ្ឍន​ភាព​ការងារ​បាន​៩០,៩៥%​ហើយ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​នៅ​ខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​ក្នុង​ពេល​វេលា​សមស្រប​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    សមាគមយុវជនក្រុម៨ ផ្ដល់ថវិកាជាង ១៨៨លានរៀល ចូលរួមសកម្មភាពមនុស្សធម៌ ជាមួយ TYDA

    សមាគមយុវជនក្រុម៨ ផ្ដល់ថវិកាជាង ១៨៨លានរៀល ចូលរួមសកម្មភាពមនុស្សធម៌ ជាមួយ TYDA

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២​ |

    លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្ដេចតេជោ(TYDA) បានទទួលជួប លោក ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ និងលោកស្រី ព្រមទាំងអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និងក្រុមការងារ នៃសមាគមយុវជនក្រុម ៨ ជាច្រើនរូបទៀត។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសដកចេញកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងក្រប​ខណ្ឌ​​ទូទាំងប្រទេស លើកលែង​កន្លែងបិទជិត

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសដកចេញកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងក្រប​ខណ្ឌ​​ទូទាំងប្រទេស លើកលែង​កន្លែងបិទជិត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ​ ហ៊ុន​ សែន​ បានសម្រេចដកចេញកាតព្វកិច្ច​ពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងក្របខណ្ឌទូទាំងប្រទេស លើកលែងកន្លែងដែលបិទជិត ដូចជាក្នុងអគារ ឬសាល និងកន្លែងប្រើម៉ាស៊ីនត្រជាក់ហើយមានការជួបជុំ ប៉ុន្តែ​សម្តេច​នៅ​តែ​បន្ត​លើក​ទឹក​ចិត្តឲ្យបងប្អូនពាក់ដដែល។

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិត និងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ»

    អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស៖ «រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិត និងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២​ |

    នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផលិត និងបញ្ចេញផ្សាយនូវវីដេអូផ្លូវការថ្មីមួយទៀត ក្រោមចំណងជើងថា « រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកឈរការពារអាយុជីវិតនិងសេចក្តីសុខរបស់ពលរដ្ឋខ្មែរដោយឥតងាករេ»។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុនចំនួន៣

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបជាមួយប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុនចំនួន៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដែលដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន៥ម៉ឺន៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។