ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២ |
615
ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណមូលី ហៅវត្ត(គគីរ-ច្រាប) ស្ថិតនៅភូមិគគីរ-ច្រាប ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២ |
445
ខេត្តព្រះសីហនុ៖ គិតត្រឹមម៉ោង ១:៣០នាទីអាធាត្រ រំលងចូលព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ក្រុមការងារតំឡើងរូបសំណាក «ព្រះថោងនាងនាគ» បានលើកតម្កល់ដាក់លើបល្ល័ង្កបានរួចរាល់ហើយ ដោយមានវត្តមានឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ប្រចាំការដឹកនាំ សម្របសម្រួលការងារផ្ទាល់ លោកអភិបាលស្រុក តំណាងមន្ទីរ អង្គភាពជំនាញបច្ចេកទេសពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធមូលដ្ឋានផងដែរ៕
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២ |
573
ធនបត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល ដែលបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យធនាគារជាតិនៃកម្ពុជាបោះពុម្ភ ដើម្បីចូលរួមអបអរសាទខួបអនុស្សាវរីយ៍គម្រប់១៥ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance ជ្រើសរើសថាជាធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ ក្នុងសន្និសីទការបោះពុម្ភធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី (High Security Printing Asia) លើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២ |
262
នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដោយរំលេចអំពីជោគជ័យនៃការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលវីដេអូនេះមានរយៈពេលប្រមាណជាង១៦នាទី ក្រោមចំណងជើងថា « រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺជាអ្នកធានាសន្តិភាព ស្ថិរភាព និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ»។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២ |
295
ភ្នំពេញ៖ ប្រភេទកីឡាដែលកម្ពុជាកំណត់ដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (ស៊ីហ្គេម) ឆ្នាំ២០២៣ បានទទួលការគាំទ្រពីប្រទេសជាសមាជិក នៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។ នេះបើតាមការបញ្ជាក់ដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២ |
263
ស្ទឹងត្រែង៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដោយទទូចដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃ ដើម្បីចូលរួមការពារ និងអភិរក្ស សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្ស និងរីកចម្រើន សម្រាប់បន្សល់ទុកដល់មនុស្សរាប់ជំនាន់ទៀត»។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២ |
582
សកម្មភាពរបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដែលទាមទារឲ្យថៅកែទទួលយកពួកគេឲ្យចូលធ្វើការវិញ បានធ្វើឲ្យសាធារណៈមតិជាច្រើនសម្តែងការហួសចិត្តជាពន់ពេក ដ្បិតនៅក្នុងពិភពលោក យើងនេះ គ្មានបុគ្គលិកណាមានសិទ្ធិធ្វើបែបនេះនោះឡើយ។ ជាធម្មតា នៅក្នុងនីតិវិធីនៃការជ្រើសរើសបុគ្គលិក ថៅកែឬនិយោជកត្រូវប្រកាសឲ្យអ្នកចង់បានការងារធ្វើដាក់ពាក្យសុំ និងផ្ញើប្រវត្តិរូបសង្ខេប (CV) ឲ្យក្រុមហ៊ុនដើម្បីពិនិត្យមើលមុននឹងសម្រេចធ្វើសម្ភាសន៍ដើម្បីជ្រើសរើស។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ |
319
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសផ្តល់ប័ណ្ណសម្គាល់អ្នកព័ត៌មានជាតិសរុប ៩៩នាក់ មកពី ១៩អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិចំនួន៤នាក់ មកពី ៣អង្គភាព ដែលបានដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិអន្តរជាតិ ដើម្បីយកព័ត៌មានក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ |
616
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យលោកជំទាវ ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារ និងជម្រាបលា ក្រោយលោកជំទាវបានចប់បេសកកម្មការងារនៅកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ |
618
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចូលរួមឡើងថ្លែងបទអន្តរាគមន៍ ៣៣លើក ដោយបានបង្ហាញពីកិច្ចប្រឹងប្រែង និងវឌ្ឍនភាពរបស់កម្ពុជា លើវិស័យសិទ្ធិមនុស្ស ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤៩ នៅទីក្រុងហ្សឺណែវ។