គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

    លទ្ធផលនៃជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន

    លទ្ធផលនៃជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២​ |

    លទ្ធផល នៃជំនួបតាមប្រព័ន្ធវីដេអូរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

    សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកពេលជួបជុំសិស្សជាប់និទ្ទេសA ទៅពេលក្រោយវិញ ដោយសារកូវីដ-១៩ «អូមីក្រុង»

    សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកពេលជួបជុំសិស្សជាប់និទ្ទេសA ទៅពេលក្រោយវិញ ដោយសារកូវីដ-១៩ «អូមីក្រុង»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅល្ងាចថ្ងៃទី១៤កុម្ភៈនេះថា សម្ដេចសម្រេចលើក​ពេលជួបជុំជាមួយ​សិស្ស​ប្រឡង​បាក់​ឌុប​ជាប់និទ្ទេស A ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ទៅពេលក្រោយវិញ ដោយសារ​កូវីដ-១៩ ប្រភេទអូមីក្រុង បាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។

    សម្ដេចតេជោ ហ៊ុន សែន និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

    សម្ដេចតេជោ ហ៊ុន សែន និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បន្ទាប់ពីពិធីបើកសន្និបាតនៃក្រុមប្រឹក្សា កិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាពនៃសម័យកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ ស្ដីអំពីសន្តិភាព នៅឧបទ្វីបកូរ៉េរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក និងបណ្ដាមេដឹកនាំជាច្រើនទៀតបានអញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាស ស្ទីពីលទ្ធផល នៃមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ នៃសន្តិភាពនៅ ឧបទ្វីបកូរ៉េ។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹម ១លាននាក់ នៅ HJ Global Center នាទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ។ ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖

    ប្រតិភូអមដំណើរ ច្រៀងចំរៀងជូនសម្តេចតេជោ ក្នុងឱកាសសម្ដេចទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២

    ប្រតិភូអមដំណើរ ច្រៀងចំរៀងជូនសម្តេចតេជោ ក្នុងឱកាសសម្ដេចទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២​ |

    សេអ៊ូល៖ នៅព្រឹកព្រលឹមថ្ងៃទី១៣ កុម្ភៈ ២០២២នេះ មុនពេលនៃការអញ្ជើញចូលរួមសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ គណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យគណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកល ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ បានអញ្ជើញជូនពរ និងច្រៀងចំរៀងជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានរដ្ឋសភាជាតិកូរ៉េ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយប្រធានរដ្ឋសភាជាតិកូរ៉េ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២​ |

    នៅរាត្រីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយឯកឧត្តម Park Byeong-Seung ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលសម្ដេចតេជោ និងគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្ដីពីសន្តិភាពនៅឧបទ្វីបកូរ៉េ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

    លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន ក្លាយជានិមិត្តរូបសន្តិភាពសម្រាប់ពិភពលោក»

    លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន ក្លាយជានិមិត្តរូបសន្តិភាពសម្រាប់ពិភពលោក»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២​ |

    នៅថ្ងៃ១២ កុម្ភៈ ២០២២ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏កក្រើកមួយទៀតដែលបានចារក្នុងក្រាំងមាស របស់កម្ពុជា ក៏ដូចជាក្រាំងមាសរបស់ ពិភពលោកទាំងមូល។ នោះគឺ វីរៈបុរសខ្មែរមួយរូបដែលជាស្ថាបនិកសន្តិភាពឈ្មោះ តេជោ ហ៊ុន សែន បានទទួលពានរង្វាន់«សន្តិភាពស៊ុនហាក់»ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូលនៃ សាធារណៈរដ្ឋកូរ៉េ។ ពានរង្វាន់នេះគឺជាមហាកិត្តិយសដ៏ធំធេងមិនត្រឹមតែសម្រាប់រូបលោក ហ៊ុន សែនផ្ទាល់និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែ គឺសម្រាប់ប្រទេសជាតិនិងប្រជាជនខ្មែរទាំងមូលផងដែរ។

    សម្ដេចតេជោ ហ៊ុន​ សែន​ ៖ “ពានរង្វាន់សន្តិភាពនេះ មិនមែន​បាន​មកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ”

    សម្ដេចតេជោ ហ៊ុន​ សែន​ ៖ “ពានរង្វាន់សន្តិភាពនេះ មិនមែន​បាន​មកដោយសារតែខ្ញុំតែម្នាក់ឯងនោះទេ”

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២​ |

    សេអ៊ូល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ពានរង្វាន់​សន្តិភាព​ស៊ុនហាក់​ឆ្នាំ២០២២នេះ មិនមែនបានមកដោយសារតែសម្តេចតែម្នាក់ឯងនោះទេ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​រូប​ផ្សេងទៀត ដែលសាកសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ដោយសារពួក​គេ​បាន​ចូលរួមគាំទ្រ​យ៉ាង​សកម្ម​ដល់​ការខិតខំ​ប្រឹងប្រែ​ង​របស់​សម្តេច​នៅ​ក្នុង​កិច្ចដំណើរការ​នៃការ​កសាង​សន្តិភាព​នៅប្រទេសកម្ពុជា។

    សុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់» នៅប្រទេសកូរ៉េខាងត្បូង

    សុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់» នៅប្រទេសកូរ៉េខាងត្បូង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២​ |

    សេអ៊ូល៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ដោយប្រគល់​ផ្ទាល់ពីសហស្ថាបនិក​ នៃពានរង្វាន់​ស៊ុនហ៊ាក់​លោកស្រី ហាក់ ចានហាន់មូន ​លើ​វេទិកា​ការប្រកាសជ័យលាភីសន្ដិភាពស៊ុនហាក់ឆ្នាំ២០២២។