គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ប្រធាន គ.ជ.ប សង្ឃឹមថា គ្រប់បក្សនយោបាយ និងភាគី​ពាក់ព័ន្ធនឹង​សហការគ្នាបាន​ល្អ ជំរុញការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្ត​ទៅ​ដោយជោគជ័យ

    ប្រធាន គ.ជ.ប សង្ឃឹមថា គ្រប់បក្សនយោបាយ និងភាគី​ពាក់ព័ន្ធនឹង​សហការគ្នាបាន​ល្អ ជំរុញការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្ត​ទៅ​ដោយជោគជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៣ថ្ងៃ ស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្ស​នយោបាយ និងការឃោសនាបោះឆ្នោត ត្រូវបានបិទបញ្ចប់ នៅទីស្តីការ គ.ជ.ប ក្រោម​អធិប​តីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ( គ.ជ.ប)។ នេះបើយោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី៩ ​ខែកុម្ភៈ ឆ្នាំ២០២២។

    គ.វ.ក-១៩ ក្រើនរំលឹកដល់ប្រជាពលរដ្ឋចំពោះការបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤

    គ.វ.ក-១៩ ក្រើនរំលឹកដល់ប្រជាពលរដ្ឋចំពោះការបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ និងដូសទី៤

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២​ |

    យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារសំឡេងកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅទទួលយកការចាក់វ៉ាកសាំងកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង

    សម្ដេចក្រឡាហោម ស ខេង អំពាវនាវ​​ពលរដ្ឋ​ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលា

    សម្ដេចក្រឡាហោម ស ខេង អំពាវនាវ​​ពលរដ្ឋ​ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ បើទោះបីជាចំនួនករណីគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១ មាន​ការ​ថយចុះ​បើធៀប​ទៅ​នឹង​ឆ្នាំ២០២០ ក៏ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នូវតែសម្ដែងក្ដីព្រួយ​បារម្ភអំពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ដែលនៅតែបន្តកើតមានក្នុងចំនួនច្រើន ដែល​​បណ្ដាល​ឱ្យ​មាន​ការបាត់បង់ជីវិត មាន​ពិការភាព និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និង​ទ្រព្យសម្បតិ្ត​សាធារណៈ​ជារៀងរាល់ថ្ងៃ។

    សម្ដេចតេជោ ហ៊ុន សែន នឹងទទួលពានរង្វាន់សន្តិភាព«ស៊ុនហាក់» ជាផ្លូវការ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល

    សម្ដេចតេជោ ហ៊ុន សែន នឹងទទួលពានរង្វាន់សន្តិភាព«ស៊ុនហាក់» ជាផ្លូវការ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃស្អែកនេះ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ នៅប្រទេសកូរ៉េខាងត្បូង និង​ធ្វើ​ជា​សហប្រធាន​កិច្ច​ប្រជុំ​កំពូល​សន្តិភាព​ពិភព​លោក​ឆ្នាំ២០២២​ ហើយ​ពិធីប្រគល់​ពាន​រង្វាន់​សន្តិភាព«ស៊ុនហាក់» លើកទី៥ ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​កុម្ភៈ​ ជូន​ដល់​សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​សម្រាប់​ភាព​ជា​​អ្នក​ដឹក​នាំ​ដ៏​ខ្ជាប់​ខ្ជួន​របស់​សម្តេច​ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ក្នុងនាមជា​នាយករដ្ឋមន្រ្តី​កម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាព​នៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល​។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៨​កុម្ភៈម្សិលមិញ។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគ រឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី “

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគ រឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី “

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុមការងារ​ផលិត​ភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទ័ពេញបូរណ៌មី ” ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវពលរដ្ឋកាត់បន្ថយការជួបជុំ ដើម្បី​កាត់​ទប់​ស្កាត់ការ​ឆ្លង​រីករាល​ដាល​មេរោគកូវីដ បំប្លែងខ្លួនថ្មី

    សម្ដេចតេជោ​ ហ៊ុន​ សែន​ អំពាវនាវពលរដ្ឋកាត់បន្ថយការជួបជុំ ដើម្បី​កាត់​ទប់​ស្កាត់ការ​ឆ្លង​រីករាល​ដាល​មេរោគកូវីដ បំប្លែងខ្លួនថ្មី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈ​សារ​ជាសំឡេង​នៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការកាត់​បន្ថយ​ការ​ជួបជុំ​ដែល​មាន​មនុស្សច្រើន ដូចជា កន្លែងជួបជុំផឹកស៊ី ទីកន្លែងកម្សាន្តសប្បាយ និងត្រូវ​បន្ត​ប្រកាន់​យក​ឲ្យ​នូវវិធានការ ៣កុំ និង៣ការពារ ក៏ដូចជាវិធានការ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បីកាត់​ផ្ដាច់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង ដែល​កំពុង​មាន​ការ​ឆ្លង​កើនឡើង។

    គិតត្រឹមល្ងាចថ្ងៃទី៧កុម្ភៈ រកឃើញអ្នកឆ្លងកូវីដ១៩ ៨នាក់ទៀត លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍

    គិតត្រឹមល្ងាចថ្ងៃទី៧កុម្ភៈ រកឃើញអ្នកឆ្លងកូវីដ១៩ ៨នាក់ទៀត លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៨ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ងឺ មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីករណីរកឃើញក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ០៨នាក់ ថែមទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៧កុម្ភៈម្សិលមិញ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេស នៅចុងខែនេះ

    សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ទូទាំងប្រទេស នៅចុងខែនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ សម្តេច​នឹង​ជួប​សំណេះសំណាល​ជាមួយសិស្សប្រឡងបាក់ឌុបដែលបាន ជាប់​និទ្ទេស A​នៅទូទាំងប្រទេស ហើយ​សម្តេចក៏​បាន​ស្នើឲ្យ​​អាជ្ញាធរ​ខេត្ត ដែលមានសិស្សនិទ្ទេសA ទាំងអស់សម្រួលដល់ការធ្វើដំណើរ និង​សម្រាក​ជូន​ដល់​ពួកគេ និងក្រុមគ្រួសារផងដែរ។

    អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជួលព្រះពុទ្ធ​បដិមា​ចំនួន៣អង្គ នៅរួតបាកាណ នៃប្រាសាទអង្គរវត្ត

    អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជួលព្រះពុទ្ធ​បដិមា​ចំនួន៣អង្គ នៅរួតបាកាណ នៃប្រាសាទអង្គរវត្ត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២​ |

    អាជ្ញាធរជាតិអប្សរា បាននឹងកំពុងដំណើរការជួសជុលព្រះពុទ្ធបដិមា ចំនួន៣អង្គបន្ថែមទៀត នៅរួតបាកាណនៃប្រាសាទអង្គរវត្ត ខណៈមួយអង្គបានធ្វើការជួសជុលរួចរាល់។

    [វីដេអូ] សម្ដេចតេជោ ហ៊ុន​ សែន​ បញ្ជាក់ជាថ្មីថា សម្ដេចគ្មានផល​ប្រយោជន៍​អ្វី​ក្រៅ​ពី​ចង់​ជួយ​ប្រជាជន​មីយ៉ាន់ម៉ាឲ្យចេញ​ផុត​ពីសង្គ្រាម​ទេ

    [វីដេអូ] សម្ដេចតេជោ ហ៊ុន​ សែន​ បញ្ជាក់ជាថ្មីថា សម្ដេចគ្មានផល​ប្រយោជន៍​អ្វី​ក្រៅ​ពី​ចង់​ជួយ​ប្រជាជន​មីយ៉ាន់ម៉ាឲ្យចេញ​ផុត​ពីសង្គ្រាម​ទេ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ក្រោយពីមានប្រជាពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនតូច ប្រើពាក្យសម្តីមិនសមរម្យចំពោះសម្តេចតេជោ និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងដំណើរការ​រកដំណោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់មានោះ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា សម្ដេច​ គ្មានផល​ប្រយោជន៍​អ្វី​ក្រៅ​ពី​ចង់​ជួយ​ប្រជាជន​មីយ៉ាន់ម៉ា​ឱ្យចេញ​ផុត​ពីសង្គ្រាម​ទេ។ សម្ដចបញ្ជាក់ទៀថា​ ប្រសិនអ្នកឯងចង់ធ្វើសង្គ្រាមជាមួយពួកយោធា ៥០ឆ្នាំថែមទៀត សូមអញ្ជើញចុះ។