ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ |
787
ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេស្តេចសព្វព្រះរាជហឫទ័យ យាងព្រះរាជដំណើរតាមព្រះរាជទីនាំងយន្តហោះពិសេស ទៅកាន់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ |
542
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ដដែលនេះ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូអាស៊ានណាប៉ូលរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Joo Ok Lee ប្រធានកម្មវិធីតំបន់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF)។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ |
293
ក្រសួងការបរទេសកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពធ្ងន់ធ្ងរនៃស្ថានការណ៍ ដែលកំពុងតែកើនឡើង និងលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីអារិភាពយោធាដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ |
545
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនគរបាលជាតិ នៃបណ្ដាប្រទេសសមាជិកអាស៊ាន។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ |
721
សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស អបអរសាទរទិវាវប្បធម៌ជាតិលើកទី២៤ ឆ្នាំ២០២២។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ |
723
នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ពី ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ។ កំណាត់ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញរវាងរាជធានីភ្នំពេញ ទៅខេត្តកំពត កែប និងឆ្ពោះទៅកាន់ខេត្តព្រះសីហនុផងដែរ។ មួយផ្នែកនៃកំណាត់ផ្លូវនេះ ក៏បានបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងតាកែវផងដែរ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ |
848
នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ កឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ |
835
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានបន្តគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយមានប្រជាពលរដ្ឋចំនួន ១៤,៥៩៤,៦០៥ នាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់ (ស្មើនឹង ៩១.២២%) បានទទួលវ៉ាក់សាំងរួច ក្នុងនោះ ១៣,៨៥០,៣៦៤ នាក់ បានចាក់គ្រប់ដូសមូលដ្ឋាន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ |
1,006
ភ្នំពេញ ៖ កម្ពុជា ទទួលជំនួយទូបង្កកត្រជាក់ខ្លាំង ចំនួន៣៣គ្រឿង ទូទឹកកករក្សាវ៉ាក់សាំងចំនួន ១០០គ្រឿង និងបរិក្ខារប្រព័ន្ធត្រជាក់មួយចំនួនទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្ត្រាលី ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ |
547
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នឹងចុះហត្ថលេខាលើ លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដើម្បីអនុវត្តគម្រោងចំនួន០២ ដែលមានតម្លៃសរុប ៤១លានដុល្លារអាមេរិក។