គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២​ |

    នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះត្រូវធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

    សម្ដេចតេជោ ហ៊ុន​ សែន​ ចាត់ទុកការបាត់បង់ជីវិត ឬពិការប្រជាជន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោកសម្រាប់ប្រទេសជាតិទាំងមូល

    សម្ដេចតេជោ ហ៊ុន​ សែន​ ចាត់ទុកការបាត់បង់ជីវិត ឬពិការប្រជាជន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោកសម្រាប់ប្រទេសជាតិទាំងមូល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ​ ហ៊ុន​ សែន​ បានចាត់ចំពោះការបាត់បង់ជីវិត ពិការ និងរបួសរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដោះមីន សូម្បីតែម្នាក់ដោយសារមីន និង​សំណល់​ជាតិ​ផ្ទុះ​ពីសង្គ្រាម គឺជា​ទុក្ខសោក និងជាការសោកស្ដាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល។ នេះបើយោងតាម​សារ​លិខិត​របស់សម្ដេចតេជោ ក្នុងឱកាសប្រារព្ធខួបលើកទី២៣ នៃទិវាជាតិ​យល់ដឹង​អំពី​មីន​២៤​កុម្ភៈ​២០២២។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំ​នៅកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

    ឯកឧត្ដម ប្រាក់ សុខុន នឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ានាដើមខែក្រោយនេះ ក្នុងនាមជាប្រសិតពិសេរបស់ប្រធានអាស៊ាន

    ឯកឧត្ដម ប្រាក់ សុខុន នឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ានាដើមខែក្រោយនេះ ក្នុងនាមជាប្រសិតពិសេរបស់ប្រធានអាស៊ាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅកម្ពុជា​កាលពីម្សិលមិញ ឯកឧត្ដម​ ប្រាក់​ សុខុន​ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ បានមានប្រសាសន៍ថា​  បើមិនមាន​អ្វីប្រែប្រួលនោះទេ នៅ​ដើមខែ​មីនា​ឆ្នាំ២០២២ ខាងមុខ ​ឯកឧត្តម ក្នុងនាម​ជាប្រសិតពិសេស​របស់​ប្រធាន​អាស៊ាន ​នឹងធ្វើដំណើរ​ទៅទស្សនកិច្ចនៅសហភាពមីយ៉ាន់ម៉ា​ ដើម្បី​ជួប​ជាមួយលោក មីន អោង លាំង និង​រដ្ឋមន្រ្តីការបរទេស​មីយ៉ាន់ម៉ា ព្រមទាំងភាគីពាក់ព័ន្ធនៃជម្លោះនៅក្នុងប្រទេសនេះ។

    សម្ដេចតេជោ ចេញសារាចរស្ដីពីការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ ក្នុងសហគមន៍ ពិសេសអូមីក្រុង

    សម្ដេចតេជោ ចេញសារាចរស្ដីពីការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩ ក្នុងសហគមន៍ ពិសេសអូមីក្រុង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​បាន​ចេញសារាចរមួយលេខ០២ស.រ ស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់​ការឆ្លង​រាលដាល​​ក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ “អូមីក្រុង” ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចអនុញ្ញាតឲ្យចាក់វ៉ាក់សាំងជូនកុមារអាយុ ៣ឆ្នាំ ដល់៥ឆ្នាំ

    សម្ដេចតេជោ​ ហ៊ុន​ សែន​ សម្រេចអនុញ្ញាតឲ្យចាក់វ៉ាក់សាំងជូនកុមារអាយុ ៣ឆ្នាំ ដល់៥ឆ្នាំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បាន​ចេញសារជាសំឡេងពិសេសមួយជូនជនរួមជាតិ ដោយក្នុងសារសំឡេងនោះបានបញ្ជាក់ពីការសម្រេចចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩​ ជូនកុមារអាយុចាប់ពី ៣ឆ្នាំដល់ ៥ឆ្នាំ។

    ឡាវ និងសិង្ហបុរី សម្ដែងការសាទរចំពោះជោគជ័យរបស់កម្ពុជា​ក្នុងការទប់ស្កាត់ ជំងឺ​រាតត្បាត​កូវីដ-១៩​

    ឡាវ និងសិង្ហបុរី សម្ដែងការសាទរចំពោះជោគជ័យរបស់កម្ពុជា​ក្នុងការទប់ស្កាត់ ជំងឺ​រាតត្បាត​កូវីដ-១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២​ |

    ភ្នំពេញ៖ ឯកឧត្តម សាឡឺមសៃ ឃុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេសឡាវ និងឯកឧត្តម Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បាន​សម្ដែងការសាទរចំពោះប្រទេសកម្ពុជា ដែលទទួល​បានជោគជ័យ​ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ និងគាំទ្រកម្ពុជាជាប្រធានអាស៊ាន។

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញទស្សនកិច្ច​កងពលតូច​ឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញទស្សនកិច្ច​កងពលតូច​ឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២​ |

    (អ៊ីជីហ្គាយ៉ា និង ហ្វូជី)៖ នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២២ បន្ថែមលើជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងកម្លាំងស្វ័យការពារជប៉ុន  ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូអញ្ជើញ ទស្សនកិច្ច នៅកងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន

    ជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុន និង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ជប៉ុនចង់ឱ្យជប៉ុន-កម្ពុជាមានទំនាក់ទំនងកាន់តែស៊ីជម្រៅ និងជាដៃគូក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក

    ជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុន និង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ជប៉ុនចង់ឱ្យជប៉ុន-កម្ពុជាមានទំនាក់ទំនងកាន់តែស៊ីជម្រៅ និងជាដៃគូក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ និងពិភពលោក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២​ |

    (តូក្យូ)៖ នៅការិយាល័យនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃទី៣ នៃដំណើរទស្សនកិច្ចរយៈពេល ០៤ ថ្ងៃនៅក្នុងប្រទេសជប៉ុន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបន្តចូលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយ ឯកឧត្តម FUMIO Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។