គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ចូលរួមអ​បអរសាទរ​ថ្ងៃ​ជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) យ៉ាងមហោឡារិក

    សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ចូលរួមអ​បអរសាទរ​ថ្ងៃ​ជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) យ៉ាងមហោឡារិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣​ |

    នៅព្រឹក ថ្ងៃសៅរ៍ ១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមអបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣)យ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលកោះពេជ្រ។

    កម្ពុជាអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី៤៤ នៃថ្ងៃ​ជ័យជម្នះ ៧មករា(៧ មករា ១៩៧៩-៧ មករា ២០២៣)

    កម្ពុជាអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី៤៤ នៃថ្ងៃ​ជ័យជម្នះ ៧មករា(៧ មករា ១៩៧៩-៧ មករា ២០២៣)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣​ |

    ភ្នំពេញ​៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នេះ គឺជាខួបលើកទី ៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) ដែលកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើអោយកម្ពុជា​ក្លាយជាវាលពិឃាត​ដ៏ខ្មៅ​ងងឹត​​អស់​រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

    សម្តេចតេជោ៖ ស្រែធំប្រើពូជច្រើន បានផលច្រើន ស្រែតូច ប្រើពូជតិច បានផលតិច

    សម្តេចតេជោ៖ ស្រែធំប្រើពូជច្រើន បានផលច្រើន ស្រែតូច ប្រើពូជតិច បានផលតិច

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣​ |

    ភ្នំពេញ៖ ដោយលើកស្ថានភាពគ្រួសារជាឧទាហរណ៍ ដែលផ្តើមពីមនុស្សត្រឹមពីរនាក់ កើនដល់ ៣២នាក់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ប្រយោគមួយឃ្លា ដែលហាក់ឱ្យជាគំនិត និងទស្សនទានមួយលើការដឹកនាំទាំងក្នុងគ្រួសារ និងក្នុងនយោបាយ។

    អ្នកសារព័ត៌មានជាង ៤០០០នាក់ ត្រៀមចូលរួមក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន

    អ្នកសារព័ត៌មានជាង ៤០០០នាក់ ត្រៀមចូលរួមក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣​ |

    ភ្នំពេញ៖ ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មាន លើកទី៥ ឆ្នាំ២០២៣នេះ មាន​អ្នក​សារព័ត៌មានប្រមាណជាង ៤០០០នាក់។ នេះបើតាមឯកឧត្ដម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើក​ការដ្ឋាន​សាងសង់​ស្ពានឆ្លង​កាត់​ទន្លេមេគង្គ និងផ្លូវតភ្ជាប់ នៅខេត្តក្រចេះ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើក​ការដ្ឋាន​សាងសង់​ស្ពានឆ្លង​កាត់​ទន្លេមេគង្គ និងផ្លូវតភ្ជាប់ នៅខេត្តក្រចេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣​ |

    នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាសហអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។

    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី

    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣​ |

    នៅព្រឹក ថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាលជាមួយក្រុម​ការងារ​ផលិតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

    សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាលជាមួយក្រុម​ការងារ​ផលិតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២​ |

    នៅព្រឹក ថ្ងៃសៅរ៍ ៩កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលជាមួយគណៈកម្មការ អ្នកនិពន្ធដឹកនាំរឿង ក្រុមអ្នកបច្ចេកទេសថត និងតួសំដែងទាំងអស់ នៃរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌» ដែលជារឿងភាគប្រវត្តិសាស្រ្តដំបូងគេបំផុត នៅកម្ពុជា ដែលចំណាយថវិកាដ៏ច្រើនជាគេបំផុត។ គិតចាប់តាំងពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២២ រហូតមកដលបច្ចុប្បន្ននេះ មានរយៈពេល១១ខែហើយ គណៈកម្មការសម្រេចផលិតបានចំនួន ៤៨២ឈុតឆាក ស្មើនិង៤៥ភាគរយ នៃសាច់រឿងសរុប។ ឈុតឆាកដែលនៅសេសសល់គណៈកម្មការនឹងខិតខំយកចិត្តទុកដាក់ថតបំពេញបន្ថែម ដោយស្មារតីទទួលខុសត្រូវខ្ពស់។

    សម្ដេចតេជោ ហ៊ុន  សែន អញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣

    សម្ដេចតេជោ ហ៊ុន  សែន អញ្ជើញជាអធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២​ |

    នៅព្រឹក ថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើជាសហធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកលេងបណ្តាញសង្គមជួបសម្តែងការគួរសម

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកលេងបណ្តាញសង្គមជួបសម្តែងការគួរសម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២​ |

    នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអ្នកលេងបណ្តាញសង្គម ចូលជួបសម្តែងការគួរសម។

    សម្ដេចតេជោ ហ៊ុន សែន​ អញ្ជើញបិទសន្និបាត​ក្រសួងរៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់

    សម្ដេចតេជោ ហ៊ុន សែន​ អញ្ជើញបិទសន្និបាត​ក្រសួងរៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២​ |

    នៅរសៀល ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​នៅក្នុង​ពិធីបិទសន្និបាត​បូក​សរុប​លទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។