គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    សម្ដេចតេជោ សម្រេចលែងបន្តប្ដឹងទៀតទេ  ដោយសារលោក គង់ គាំ និងភរិយា ផ្ដិតមេដៃប្រគល់ដី និងផ្ទះជូនរដ្ឋវិញ

    សម្ដេចតេជោ សម្រេចលែងបន្តប្ដឹងទៀតទេ ដោយសារលោក គង់ គាំ និងភរិយា ផ្ដិតមេដៃប្រគល់ដី និងផ្ទះជូនរដ្ឋវិញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣​ |

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនបន្តប្តឹងលោក គង់ គាំ ទៀត​ឡើយ បន្ទាប់ពីលោក គង់ គាំ និងភរិយា​ផ្ដិតមេដៃ​យល់​ព្រម​ប្រគល់​ដី​ជា​កម្ម​សិទ្ធិ​របស់​ក្រសួង​ការ​​បរទេស​ត្រឡប់មកវិញ។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣​ |

    នៅព្រឹកថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូល ស្តីពី​សំឡេង​នៃបណ្តាប្រទេស​ខាងត្បូង តាមប្រព័ន្ធវីដេអូ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូល ស្តីពី​សំឡេង​នៃបណ្តាប្រទេស​ខាងត្បូង តាមប្រព័ន្ធវីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣​ |

    នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលនេះ ក៏មានការចូលរួមបណ្តាមេដឹកនាំ នៃប្រទេសចំនួនទៀតនៅលើពិភពលោក​ផងដែរ។

    ទស្សនៈអ្នកអាន៖ ផឹកទឹកភ្លេចប្រភព ទីបំផុតលោកតា គង់ គាំ បាបកម្មតាមលង

    ទស្សនៈអ្នកអាន៖ ផឹកទឹកភ្លេចប្រភព ទីបំផុតលោកតា គង់ គាំ បាបកម្មតាមលង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣​ |

    លោកគង់ គាំ អ្នកនយោបាយវិលក្បុង ម្តងលិច ម្តងកើត ចាស់​ហើយ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង​មិន​បាន ចេះតែរមាស់មាត់ និយាយប៉ាតណាប៉ាតណី ទីបំផុតត្រូវបានលោក ហ៊ុន សែន ដែល​ជា​អតីត​រដ្ឋ​មន្ត្រីការបរទេស ហើយជាមេផ្ទាល់របស់ខ្លួន និងក៏ជាអ្នកជួយចូកជួយចែវទំនុកបម្រុង និង​លើក​តម្កើង រហូតបានធ្វើដល់រដ្ឋមន្ត្រី ប្រកាសដក​ហូត​ដី​ និង​ផ្ទះ​ទុក​ជា​សម្បត្តិ​របស់​ក្រសួង​ការ​បរទេស​វិញ។ លោកតាគង់ គាំ ទន្ទិញយ៉ាងរត់មាត់នូវទ្រឹស្តីថា «ផឹកទឹកកុំភ្លេចប្រភព» ប៉ុន្តែ​គឺ​លោក​តា គង់ គាំខ្លួនឯងនេះហើយដែលផឹកទឹកភ្លេចប្រភព ហើយទី​បំផុត​បាបកម្ម​តាម​លង​យ៉ាង​ទាន់​ហន់​។

    សម្ដេចតេជោ ស្នើអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវបន្ទាន់ពីភាពមិនប្រក្រតីលើប័ណ្ណកម្មសិទ្ធិដី និងផ្ទះ លោក គង់ គាំ

    សម្ដេចតេជោ ស្នើអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវបន្ទាន់ពីភាពមិនប្រក្រតីលើប័ណ្ណកម្មសិទ្ធិដី និងផ្ទះ លោក គង់ គាំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣​ |

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បី​ពន្លឿន​ដំណើរ​ការ​ស្វែង​រក​ការ​ពិត​ជុំវិញ​ការ​រៀប​ចំ​ឯកសារ​បន្លំ​យកដី និងផ្ទះរបស់​ក្រសួង​ការ​បរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ នៅមុននេះបន្តិច សម្ដេច​បាន​ស្នើ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ស្រាវជ្រាវ​ជា​បន្ទាន់​អំពីភា​ព​មិន​ប្រក្រតី​នានា ​នៃការ​លួច​បន្លំ​ធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​​កម្ម​សិទ្ធិ​លើ​ដី​ និង​ផ្ទះ​ដែល​ជា​កម្មសិទ្ធិរបស់ក្រសួងការបរទេស និង​​ចាត់​​វិធាន​ការ​បន្ត​តាម​ផ្លូវ​ច្បាប់ តាមការចាំបាច់ ដោយ​ផ្អែកលើមូលដ្ឋាន នៃ​លទ្ធ​ផល​ដែល​បាន​ស្រាវ​ជ្រាវ​រកឃើញ។

    សម្ដេចតេជោ បញ្ជាក់បន្ថែម និងជាការដាស់តឿនដល់ លោក គង់ គាំ រឿងផ្ទះ និងដី

    សម្ដេចតេជោ បញ្ជាក់បន្ថែម និងជាការដាស់តឿនដល់ លោក គង់ គាំ រឿងផ្ទះ និងដី

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣​ |

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានផ្ញើសារបន្ថែ មតាមរយៈហ្វេសប៊ុកផ្ទាល់ ដោយសម្ដេចបានសរសេរថា ខ្ញុំសូមផ្ញើសារ ដើម្បីជាការបញ្ជាក់បន្ថែមផង និងជាការដាស់តឿនផង ដល់ គង់ គាំ ដូចខាងក្រោម ៖

    សម្ដេចតេជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អតីត​ប្រធានរដ្ឋសភា ​នៃសាធារណរដ្ឋកូរ៉េ

    សម្ដេចតេជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អតីត​ប្រធានរដ្ឋសភា ​នៃសាធារណរដ្ឋកូរ៉េ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣​ |

    នៅវិមានសន្តិភាពនា រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Park Byeong-Seug អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង។

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យរដ្ឋមន្ត្រីកសិកម្ម​តួកគី ជួបសម្តែង​ការគួរសម និង​ពិភាក្សាការងារ

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យរដ្ឋមន្ត្រីកសិកម្ម​តួកគី ជួបសម្តែង​ការគួរសម និង​ពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក វ៉ាហ៊ីត គីរីសស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម តួកគី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូ​ក្រុមការងារ​ត្រួតពិនិត្យរួម នៃក្រុមប្រទេស​ប៉ាស៊ីហ្វិក ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សាការងារ

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូ​ក្រុមការងារ​ត្រួតពិនិត្យរួម នៃក្រុមប្រទេស​ប៉ាស៊ីហ្វិក ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូក្រុមការងារ​ត្រួត​ពិនិត្យ​រួម​ នៃ​ក្រុម​ប្រទេស​ប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ(ICRG-JG) ចូលជួបសំដែងការគួរសម និង​ពិភាក្សា​ការងារ​មួយ​ចំនួន​នៅ​វិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋាន​សាងសង់​ពង្រីក និងលើក​គុណភាព កំណាត់​ផ្លូវជាតិ​លេខ៧ ពីស្គន់​ទៅ​ក្រុងកំពង់ចាម

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋាន​សាងសង់​ពង្រីក និងលើក​គុណភាព កំណាត់​ផ្លូវជាតិ​លេខ៧ ពីស្គន់​ទៅ​ក្រុងកំពង់ចាម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣​ |

    នៅព្រឹក ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញធ្វើជាសហធិបតីនៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ