គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បានជាង ៨១ភាគរយហើយ គ្រោងបញ្ចប់នៅខែមិថុនា ២០២៣

    ផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បានជាង ៨១ភាគរយហើយ គ្រោងបញ្ចប់នៅខែមិថុនា ២០២៣

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២​ |

    ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដសំខាន់មួយរបស់រាជរដ្ឋាភិបាល ដែល​ជួយ​សម្រួល​ដល់​ការ​កក​ស្ទះ​នៅ​ក្នុងរាជធានីភ្នំពេញ ក៏ដូចជាការសម្រួលការដឹកទំនិញផងដែរ ព្រោះ​តែ​ផ្លូវ​នេះបា​ន​សាង​សង់​ឆ្លងកាត់ផ្លូវជាតិសំខាន់ៗជាច្រើនខ្សែ។ សព្វថ្ងៃគម្រោងដ៏ធំនេះ បាននឹង​កំពុង​ដំណើរ​ការ​សាង​សង់​យ៉ាង​សកម្ម។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី​ក្នុងពិធីបើក​ការដ្ឋាន​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិលេខ៤១

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី​ក្នុងពិធីបើក​ការដ្ឋាន​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិលេខ៤១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២​ |

    នៅព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង ឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦»

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦»

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២​ |

    នៅព្រឹក ថ្ងៃសៅរ៍ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» ដែលប្រារព្ធឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុង៣ និងស្រុក២ បន្ថែមទៀត ​ស្ថិត​​នៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្តក្រចេះ

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុង៣ និងស្រុក២ បន្ថែមទៀត ​ស្ថិត​​នៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្តក្រចេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២​ |

    រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេច​បង្កើត​ក្រុង​ចំនួន​បី និង​ស្រុក​ចំនួន​ពីរ​បន្ថែម​ទៀត​ដែល​ស្ថិត​នៅ​ទឹកដី​ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្តក្រចេះ ខណៈ​ស្រុក​ឧដុង្គ នៅ​ខេត្ត​កំពង់ស្ពឺត្រូវ​បាន​បំបែក​ជា​ពីរ ដោយ​បង្កើត​ជា​ក្រុង​មួយ និង​ស្រុក​មួយ​។ នេះ​បើតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដែលបានចេញ​ដាច់ដោយឡែក​ពី​គ្នា​នាយប់​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២​។ ​

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។

    សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​ទទួល​ពានរង្វាន់​សមិទ្ធផល​ពេញមួយជីវិត​របស់មេដឹកនាំ​ឆ្នើម​ពិភពលោក

    សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​ទទួល​ពានរង្វាន់​សមិទ្ធផល​ពេញមួយជីវិត​របស់មេដឹកនាំ​ឆ្នើម​ពិភពលោក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលពិធីប្រគល់ និងទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់ មេដឹកនាំឆ្នើមនេះ ត្រូវប្រព្រឹទ្ធទៅនៅវិមានសន្តិភាព។ ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនពីកិច្ចប្រជុំកំពូលបច្ចេកវិទ្យានិងសេដ្ឋកិច្ចចិនសកល និងវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មកដល់​ប្រទេស​កម្ពុជា​វិញហើយ​ប្រកប​ដោយសុវត្ថិភាព

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មកដល់​ប្រទេស​កម្ពុជា​វិញហើយ​ប្រកប​ដោយសុវត្ថិភាព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២​ |

    នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយប្រកបដោយសុវត្ថិភាព។

    ប្រេសិតពិសេសចែករំលែកបច្ចុប្បន្នភាពថ្មីៗ ស្ដីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ពិសេសការងារជួយមីយ៉ាន់ម៉ាស្ដារសន្តិភាព

    ប្រេសិតពិសេសចែករំលែកបច្ចុប្បន្នភាពថ្មីៗ ស្ដីពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ពិសេសការងារជួយមីយ៉ាន់ម៉ាស្ដារសន្តិភាព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២​ |

    ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រេសិតពិសេសនៃប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា បានធ្វើបទឧទ្ទេសនាមជូន គណៈកម្មាធិការ នយោបាយ និងសន្តិសុខនៃសហភាពអឺរ៉ុប ស្ដីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច (5PC) នៅក្នុងសម័យប្រជុំបិទទ្វារ ដែលដឹកនាំដោយ លោកជំទាវឯកអគ្គរដ្ឋទូត ដែលហ្វីន ផ្ចង់ (Delphine Pronk) ប្រធានគណៈកម្មាធិការនយោបាយ និងសន្តិសុខ (PSC) ដោយមានការចូលរួមពីតំណាង ឯកអគ្គរាជ/រដ្ឋទូតមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុប។

    សុន្ទរកថាបើករបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ច​ប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប និង​អបអរ​សាទរ​ខួប​៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប

    សុន្ទរកថាបើករបស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ច​ប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប និង​អបអរ​សាទរ​ខួប​៤៥ឆ្នាំ នៃដៃគូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២​ |

    នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គ​ម​ហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណាចក្រកម្ពុជាក្នុង អញ្ជើញចូលរួម និងធ្វើជា​សហ​ប្រធាន​​នៃ​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាពអឺរ៉ុប និងដើម្បី​អបអរ​សាទរ​ខួប​៤៥ឆ្នាំ នៃ​ទំនាក់​ទំនង​ដៃ​គូ​សន្ទ​នា​អាស៊ាន​-សហភាពអឺរ៉ុប ។

    សម្ដេចតេជោ ហ៊ុន សែន ត្រូវបានទទួល​ការស្វាគមន៍​យ៉ាងកក់​ក្តៅ​បំផុត​ពី​ថ្នាក់​ដឹក​នាំ​សហភាពអឺរ៉ុប [VIDEO IN SIDE]

    សម្ដេចតេជោ ហ៊ុន សែន ត្រូវបានទទួល​ការស្វាគមន៍​យ៉ាងកក់​ក្តៅ​បំផុត​ពី​ថ្នាក់​ដឹក​នាំ​សហភាពអឺរ៉ុប [VIDEO IN SIDE]

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២​ |

    មុននឹងបើកកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងអបអរសាទរខួប៤៥ឆ្នាំ នៃ​ដៃ​គូសន្ទនា អាស៊ាន-សហគមន៍អឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ចាប់​ផ្ដើម  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​អាស៊ាន រួមជាមួយបណ្ដារប្រទេសជាច្រើន ត្រូវបាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ជា​ទីបំផុត ពីថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប និងបណ្ដាថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។