គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ ប្រកាស​​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់ពលរដ្ឋ​ក្រីក្រ ជុំទី​៤ ​រយៈ​ពេល​ ៣ខែ បន្ត​ទៀត​

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ ប្រកាស​​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់ពលរដ្ឋ​ក្រីក្រ ជុំទី​៤ ​រយៈ​ពេល​ ៣ខែ បន្ត​ទៀត​

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០​ |

ភ្នំពេញ​៖ ថ្លែង​ក្នុង​សារ​ពិសេសចេញពី​ភូមិគ្រឹះនៅថ្ងៃទី​១៥​ ខែធ្នូ ឆ្នាំ​២០២០​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​​ បាន​ប្រកាស​នឹង​ផ្ដល់​​ប្រាក់​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ដែល​រងផលប៉ះពាល់​ដោយជំងឺកូវីដ១៩​ ជុំទី៤ រយៈ​ពេល​៣ខែ​បន្ត​ទៀត​ ខណៈដែលជុំទី៣ នឹង​បញ្ចប់​នៅចុងឆ្នាំ​នេះ។

សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ចេញ​ម៉ាស​ចំនួន​ ២លាន​បន្ថែម​ទៀត​ ដើម្បីទប់ស្កាត់ការរីករាល​ដាល​កូវីដ១៩

សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ចេញ​ម៉ាស​ចំនួន​ ២លាន​បន្ថែម​ទៀត​ ដើម្បីទប់ស្កាត់ការរីករាល​ដាល​កូវីដ១៩

ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០​ |

ភ្នំពេញ​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស​នៅយប់​ថ្ងៃ​ទី​០១​ ខែ​ធ្នូ ឆ្នាំ២​០២០​ ជូន​សាធារណជន​ឲ្យបា​ន​ជ្រាប​ថា សម្តេច​សម្រេច​បញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត ក្នុងនោះ ១លាន​ម៉ាស​សម្រា​ប់រា​ជ​ធានី​ភ្នំពេញ និ​ង១​លាន​ទៀត​សម្រា​ប់​ខេត្ត​សៀមរា​ប ដើម្បី​ចូល​រួម​ប្រើ​ប្រាស់​ជា​បន្ទាន់​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩។

​គណៈរដ្ឋមន្ត្រី​ សម្រេច​អនុម័តទាំងស្រុង​លើសេចក្តី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​​ឆ្នាំ២០២១

​គណៈរដ្ឋមន្ត្រី​ សម្រេច​អនុម័តទាំងស្រុង​លើសេចក្តី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​​ឆ្នាំ២០២១

ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០​ |

ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២១​ ត្រូវ​បានអនុម័ត​ទាំង​ស្រុង​​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គគណៈ​រដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា នៅថ្ងៃទី​២២ ខែតុលា​ ឆ្នាំ​២០២០​ ​។

ថវិកា​ជាអំណោយ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារសពជនរងគ្រោះដោយទឹកជំនន់

ថវិកា​ជាអំណោយ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារសពជនរងគ្រោះដោយទឹកជំនន់

ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០​ |

ភ្នំពេញ​៖​ ថវិកា​ដែលជាអំណោយ​របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​​ រ៉ានី ហ៊ុន​សែន​ ត្រូវ​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ​សាច់ញាតិ​​សពពលរដ្ឋ​រងគ្រោះដោយ​ទឹកជំនន់​ ១២គ្រួសារ​នៅ​ខេត្ត​បន្ទាយមានជ័យ​ និង​៣គ្រួសារទៀត​នៅ​ខេត្ត​ពោធិ៍សាត់​​ ហើយ​។

សម្ដេចតេជោ​ ថ្លែង​អំណរគុណ និង​អំពាវនាវ​​សប្បុរសជន​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយទឹកជំនន់

សម្ដេចតេជោ​ ថ្លែង​អំណរគុណ និង​អំពាវនាវ​​សប្បុរសជន​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយទឹកជំនន់

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០​ |

ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ បាន​សរសេរ​​តាម​រយៈ​ហ្វេកប៊ុក​ ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​ដែល​បាន​ចូលរួម​ឧបត្ថម្ភថវិកា​ជួយ​ពលរដ្ឋរងគ្រោះ​ និង​អំពាវនាវ​ដល់​សប្បុរសជនដទៃទៀតបន្ត​​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែលកំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​។

សម្ដេចតេជោ​ សម្រេច​បង្កើត​គណៈ​កម្មការ​អន្តរក្រសួង ដើម្បីអនុវត្តគម្រោង​ស្ថាបនា​​ផ្លូវ​ចំនួន​៣៩​ខ្សែ ក្នុង​ក្រុងសៀមរាប​

សម្ដេចតេជោ​ សម្រេច​បង្កើត​គណៈ​កម្មការ​អន្តរក្រសួង ដើម្បីអនុវត្តគម្រោង​ស្ថាបនា​​ផ្លូវ​ចំនួន​៣៩​ខ្សែ ក្នុង​ក្រុងសៀមរាប​

ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ នៅថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញសេចក្ដី​សម្រេច​ស្ដីពីការ​បង្កើត​គណៈ​កម្មការ​អន្តរក្រសួង​ ដើម្បី​សិក្សា​ និង​អនុវត្ត​គម្រោង​ស្ថាបនា​ ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ចំនួន​​៣៨ខ្សែ នៅក្រុងសៀមរាប​ ខេត្ត​សៀមរាប​។

សម្ដេចតេជោ បន្តអំពាវនាវឲ្យពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ

សម្ដេចតេជោ បន្តអំពាវនាវឲ្យពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ

ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២០​ |

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦កញ្ញានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺ១៩។