គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    រាជរដ្ឋាភិបាលកម្ពុជា ​គ្មាន​ឱនភាពក្នុង​ការទូរទាត់សាច់​ប្រាក់ឡើយ

    រាជរដ្ឋាភិបាលកម្ពុជា ​គ្មាន​ឱនភាពក្នុង​ការទូរទាត់សាច់​ប្រាក់ឡើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០​ |

    ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា បាន​គ្រប់គ្រង​សាច់ប្រាក់​ស្ថិត​ក្នុង​ស្ថានភាព​ល្អប្រសើ​រ ​ខណៈ​ការអនុវត្ត​ចំណូល​របស់​ថវិកា​ ថ្នាក់ជាតិ​ នៅ​ឈរ​ខ្ពស់​ជាង​ការ​ចំណាយ ​ពោលគឺ​គ្មាន​ឱនភាព​ក្នុងការ​ទូរ​ទាត់​សាច់ប្រាក់​នោះឡើយ​។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ (​គ​.​ហ​.​ស​) បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​ត្រួត​ពិនិត្យ​តាមដាន​វឌ្ឍនភាព នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដំណាក់កាល​ទី ៣ ប្រចាំត្រីមាស​ទី១ និង​ទី២ ឆ្នាំ​២០២០ ​នៅ​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២០ នេះ ជា​លទ្ធផល​, ក្នុង​ត្រីមាស​ទី១ និង​ទី២ ឆ្នាំ​២០២០ អង្គប្រជុំ​បាន​បង្ហាញ​ពី​លទ្ធផល គិត​ត្រឹម​ត្រីមាស​ទី ២, ការអនុវត្ត​ចំណូល​សម្រេច​បាន​ជាង ៤៥ % ធៀប​នឹង​ច្បាប់​ ដោយមាន​ទំហំ​ប្រមាណ​ជិត១២ ពាន់​ប៊ី​លាន​រៀល ខណៈ​ចំណាយ​ថវិកា​ជាតិ​សម្រេច​បាន​ជាង​៤០% ក្នុង​ទំហំ​ជាង ៩ ពាន់​ប៊ី​លាន​រៀល ។ ចំណែក​ការបើក​បៀវត្ស​តាម​ប្រព័ន្ធ​ធនាគារ ២ ដង ក្នុង ១ ខែ ជូន​ដល់​ក្រសួង​-​ស្ថាប័ន​វិញ​ ការ​ទូទាត់​តាម​ប្រព័ន្ធ​ធនាគារ​សម្រេច​បាន ១០០% ពោលគឺ​ការ​ទូទាត់​បាន​ទាន់ពេលវេលា ​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ ដោយ​មិន​មាន​ការ​កកើត​ឡើងវិញ​នៃ​បំណុល​កកស្ទះ​ឡើយ ។ ដោយឡែក […]

    លោក​​ Patrick Murphy៖ បរិស្ថានវិនិយោគនៅកម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគ​មកពីសហរដ្ឋអាមេរិក​

    លោក​​ Patrick Murphy៖ បរិស្ថានវិនិយោគនៅកម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគ​មកពីសហរដ្ឋអាមេរិក​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​អាមេរិក​ លោក​​ Patrick Murphy បានមានប្រសាសន៍ថា​ ដោយសារ​បរិស្ថាន​វិនិយោគ​នៅ​កម្ពុជា​មានភាព​ទាក់ទាញ មាន​អ្នក​វិនិយោគ​អាមេរិក​ជាច្រើន​កំពុង​មាន​ចំណាប់អារម្មណ៍​ដាក់ទុន​វិនិយោគ​នៅកម្ពុជា។

    រាជរដ្ឋាភិបាល​កម្ពុជា បានបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជិត ៨០លាន​ដុល្លារ ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​

    រាជរដ្ឋាភិបាល​កម្ពុជា បានបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជិត ៨០លាន​ដុល្លារ ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០​ |

    ភ្នំពេញ៖ រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​ជាង​ ៧៨ ​លាន​ដុល្លារ​អាមេរិក​ ជូ​ន​គ្រួសារ​ក្រីក្រ និង​ងាយ​រ​ងគ្រោះ ហើយ​​រាជ​រដ្ឋាភិបាល​នៅ​បន្ដ​ពិនិត្យ ​និង​តាមដាន​ នូវ​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូវីដ​-១៩​ នេះ មក​លើ​ជីវភាព​រស់​នៅ ​ដោយ​ត្រៀម​លក្ខណៈ​ ដើម្បី​បន្ត​អនុវត្តកម្ម​វិធី​ជំនួយ​សង្គម​ ដើម្បី​រក្សា​លំ​នឹង​សង្គម​-សេដ្ឋកិច្ច​ ។