គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាលបន្ត​រកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ចំនួន​ ៣៤៤នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ២៩នាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាលបន្ត​រកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ចំនួន​ ៣៤៤នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ២៩នាក់ ក្រសួងសុខាភិបាលបន្ត​រកឃើញអ្នកឆ្លង​កូវីដ-១៩ថ្មី ចំនួន​ ៣៤៤នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ២៩នាក់

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ-​១៩ថ្មី ចំនួន​ ៣៤៤នាក់ ក្នុងនោះ ៣៣៩នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ, ០៤នាក់ ជាអ្នកដំណើរ​ចូលមកកម្ពុជា ឯ ០១នាក់ទៀតជាពលករមកពីថៃ​ និងមាន​អ្នកជាសះស្បើយ​ចំនួន ២៩នាក់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២១​ ។

    គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន​ ៥២១៨នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ២៣១៩នាក់ និង​មាន​ករណីស្លាប់ ៣៦នាក់​៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង