គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ ដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយយកឈ្នះកោះហ្គាំ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១​ |
    សម្ដេចតេជោឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ ដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយយកឈ្នះកោះហ្គាំ សម្ដេចតេជោឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ ដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយយកឈ្នះកោះហ្គាំ

    ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសឧបត្ថម្ភថវិកាចំនួន​ ១០ម៉ឺនដុល្លារ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបាន​យកឈ្នះក្រុមកីឡាករកោះហ្គាំ ក្នុងវគ្គជម្រុះ (Play-Off) បាល់ទាត់ពានរង្វាន់ទ្វីបអាស៊ី ២០២៣ ទាំងពីរជើង (៣ទល់នឹង១)។

    តាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ​​ ហ៊ុន​ សែន​ បានសម្ដែងនូវការអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំ របស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។

    សម្ដេចតេជោ​ក៏បានប្រកាសឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិកានេះនឹងត្រូវទទួលពី​ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

    ជាមួយគ្នានេះដែរ សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​កោតសរសើរចំពោះលោក Keisuke Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ។

    សូមជម្រាបជូនថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឡើងទៅជុំទី៣ នៃការប្រកួតជម្រុះបាល់ទាត់ពានរង្វាន់ទ្វីបអាស៊ី ២០២៣នៅចិន ក្រោយឈ្នះកោះហ្គាំទាំងពីរជើង ជើងទី១ (កម្ពុជាឈ្នះកោះហ្គាំ១ទល់នឹង០), ជើងទី២ (កម្ពុជាឈ្នះកោះហ្គាំ២-១)។ សរុបទាំងពីរជើងកម្ពុជា ឈ្នះ៣ទល់នឹង១៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង