គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១​ |
    លទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ លទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

    ភ្នំពេញ៖ តាមរបាយការណ៍ពីឃុំ សង្កាត់ ចំនួន ១.៥១៣ លទ្ធផលបណ្ដោះអាសន្នថ្ងៃទី៤ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ (សម្រាប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១) នៅទូទាំងប្រទេសមានដូចខាងក្រោម៖

    – ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០.៦៦៩ នាក់

    – អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦.៦៦០ នាក់

    – អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ២.៦៩០ នាក់

    – អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.៣៨០ នាក់។

    សរុបរយៈពេល ៤ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួលបានដូចខាងក្រោម៖

    – ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ៤៥.៦១៣ នាក់

    – អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ២៦.៨៦៤ នាក់

    – អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ១០.៦៩១ នាក់

    – អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ១៣.៥៣៧ នាក់។

    ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់៖

    – ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង

    – ដែលទើបគ្រប់អាយុ ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង