គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    គ.ជ.ប បង្ហាញប្រសិទ្ធភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់បម្រើឲ្យការបោះឆ្នោតខាងមុខនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២​ |
    គ.ជ.ប បង្ហាញប្រសិទ្ធភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់បម្រើឲ្យការបោះឆ្នោតខាងមុខនេះ គ.ជ.ប បង្ហាញប្រសិទ្ធភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់បម្រើឲ្យការបោះឆ្នោតខាងមុខនេះ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាទិញ​ទឹកខ្មៅ​លុប​មិនជ្រះ ​ពីប្រទេសឥណ្ឌាជាង ៥ម៉ឺនដប សម្រាប់ជ្រលក់ដៃអ្នកបោះឆ្នោត​នៅក្នុងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។

    ទឹកខ្មៅទាំងនោះ ត្រូវបានយកមកធ្វើតេស្តដើម្បីបង្ហាញអំពីគុណភាព ក្រោមវត្តមានឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការសាកល្បងទឹកខ្មៅលុបមិនជ្រះដែលត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប ។

    ការធ្វើតេស្តទឹកខ្មៅលុបមិនជ្រះ គឺមានការចូលរួមពីតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធផងដែរ៕

     

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង