ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មីម្នាក់ លើបុរសជនជាតិចិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសុខាភិបាលប្រកាសថា បានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ១នាក់ ជាបុរសជនជាតិចិន អាយុ២៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។
គិតត្រឹមម៉ោង០៧និង០០ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៧៧នាក់ (ស្ត្រី៥៤នាក់ និងបុរស២២៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៧៥នាក់ (ស្រី៥៤នាក់ និងបុរស២២១នាក់) និងអ្នកកំពុងសម្រាកព្យាបាល២នាក់ (មន្ទីរពេទ្យចាក់អង្រែ១នាក់ និងមន្ទីរពេទ្យខេត្តសៀមរាប១នាក)។
សូមបញ្ជាក់ថា ករណីរកឃើញវិជ្ជមានវីរុសកូវីដ១៩ ម្នាក់ គឺជាជនជាតិចិនអាយុ ៥៤ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ (ដោយសាររបាំងភាសាក្រុមការងារមិនអាចសាកសួរព័ត៌មានលម្អិតដូចជាអាសយដ្ឋានជាដើមបាន)។ កត់សម្គាល់ថា ជើងហោះហើរនេះ មានអ្នកដំណើរសរុបចំនួន ១០២នាក់ ។ អ្នកដំណើរទាំងអស់នេះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ចំនួន ១៤ ថ្ងៃ នៅទីតាំងចត្តាឡីស័កមួយចំនួនក្នុងរាជធានីភ្នំពេញ៕
សូមអាននូវសេចក្ដីជូនព័ត៌មានលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖