ព្រះមហាក្សត្រកម្ពុជា ទទួលស្វាគមន៍ជាលក្ខណៈផ្លូវរដ្ឋជូន ឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត
តបតាមការអញ្ជើញដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ទទួលបាននូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងទទួលស្វាគមន៍ជាលក្ខណៈផ្លូវរដ្ឋ និងប្រោសព្រះរាជទាន នូវព្រះរាជសវនាការដ៏វិសេសវិសាល ជូនឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងគណៈប្រតិភូ ដែលប្រព្រឹត្តទៅនៅក្នុង ព្រះទីនាំង ទេវាវិនិឆ្ឋ័យ ព្រះបរមរាជវាំង។
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង