ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២៩នាក់ ខណៈមានអ្នកជាសះស្បើយ៣៤នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ២៩នាក់ ក្នុងនោះ២៧នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឯ ០២នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា និងមានអ្នកជាសះស្បើយចំនួន ៣៤នាក់ សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ១០៣៣នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៧៧៧នាក់ និងមានករណីស្លាប់ ០៥នាក់៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង