គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង​កូវីដ១៩ថ្មី ១៨១នាក់​បន្ថែមទៀត ខណៈអ្នកជំងឺ​ ៤០នាក់បាន​ជាសះស្បើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១​ |
    ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង​កូវីដ១៩ថ្មី ១៨១នាក់​បន្ថែមទៀត ខណៈអ្នកជំងឺ​ ៤០នាក់បាន​ជាសះស្បើយ​ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លង​កូវីដ១៩ថ្មី ១៨១នាក់​បន្ថែមទៀត ខណៈអ្នកជំងឺ​ ៤០នាក់បាន​ជាសះស្បើយ​

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញសេចក្ដី​ជូនព័ត៌មានមួយ​ដោយ​បាន​បង្ហាញថា​ ក្រសួង​បានរកឃើញករណីវិជ្ជមានវីរុសកូវីដ​១៩ថ្មី ចំនួន​ ១៨១នាក់ ក្នុងនោះ ១៧៨នាក់ ជាអ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ, ០២នាក់ ជាអ្នកដំណើរ​ចូលមកកម្ពុជា ឯ ០១នាក់ទៀតជាពលករមកពីថៃ​ និងមាន​អ្នកជាសះស្បើយ​ចំនួន ៤០នាក់ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ​២០២១​ ។

    គិតត្រឹម​ម៉ោង​ ៧និង០០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ​២០២១​ កម្ពុជា​មានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន​ ៤៦៩៦នាក់ ក្នុងនោះអ្នកដែលបាន​ព្យាបាលជាសះស្បើយមានចំនួន ២២៥២នាក់ អ្នក​កំពុងសម្រាកព្យាបាលមានចំនួន ២៤០៦នាក់ និង​មាន​ករណីស្លាប់ ៣៣នាក់​៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង