ពលករខ្មែរមកពីថៃ ០២នាក់ ជាសះស្បើយពីជំងឺកូវីដ១៩ បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសថា មានករណីជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន០២ នាក់ ដែលជាពលករខ្មែរមកពីប្រទេសថៃ និងមិនមានករណីឆ្លងថ្មីទេ។
ពលករជាស្ដ្រី ទាំង ០២នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៩២នាក់ ក្នុងអ្នកជាសះស្បើយចំនួន ៣៧៦នាក់ អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៦នាក់ និងមានករណីស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង