ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ៩៣៨នាក់ ខណៈមានអ្នកជាសះស្បើយ ៣៦១នាក់
ភ្នំពេញ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ៩៣៨នាក់បន្ថែមទៀត សុទ្ធតែជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈដែលមានអ្នកជំងឺជាសះស្បើយ ៣៦១នាក់ និងស្លាប់ ០១នាក់ សម្រាប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន ៩៣៨នាក់នោះរួមមាននៅ៖ ភ្នំពេញ (៦០៨នាក់), ខេត្តកណ្តាល (១៧៥នាក់), ខេត្តព្រះសីហនុ (៧៧នាក់), ខេត្តបន្ទាយមានជ័យ (៥១នាក់) , ខេត្តកំពង់ស្ពឺ (១៤នាក់), ខេត្តតាកែវ (០៤នាក់), ខេត្តកំពង់ចាម (០៣នាក់), ខេត្តត្បូងឃ្មុំ (០២នាក់), ខេត្តពោធិ៍សាត់ (០១នាក់), ខេត្តស្វាយរៀង (០១នាក់), ខេត្តបាត់ដំបង (០១នាក់) និង ខេត្តសៀមរាប (០១នាក់)។
គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១៦២៩៩នាក់ អ្នកជាសះស្បើយចំនួន ៥ ៧៩១នាក់ និងមានអ្នកស្លាប់ចំនួន ១០៧នាក់៕