គ.ជ.ប រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការចាប់ផ្ដើមការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០
ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការចាប់ផ្ដើមការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាពរបស់ឯកឧត្ដម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។
កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការចូលរួមយ៉ាងផុសផុលពីភាគីពាក់ព័ន្ធ ដែលរួមមាន៖
តំណាងគណបក្សនយោបាយចំនួន ១៦គណបក្ស តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួន ២១អង្គការ តំណាងអ្នកសារព័ត៌មាន ចំនួន ៩អង្គភាព
តំណាងក្រសួង-ស្ថាប័នចំនួន ៥ ។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ឯកឧត្ដមប្រធានបានសង្គត់ធ្ងន់ថាគោលដៅសំខាន់ ៣ ដែល គ.ជ.ប ត្រូវធ្វើឲ្យខាងតែបបានគឺ
១ -ប្រជាពលរដ្ឋគ្រប់រូបត្រូវតែអាចចូលរួមបោះឆ្នោតបាន ឲ្យតែបានបំពេញគ្រប់លក្ខខណ្ឌត្រឹមត្រូវតាមការកំណត់នៃច្បាប់
២ -ថ្ងៃបោះឆ្នោតប្រជាពលរដ្ឋងាយទៅបោះឆ្នោត (ការិយាល័យបោះឆ្នោតនៅជិតលំនៅឋានប្រជាពលរដ្ឋ)
៣ -សន្លឹកឆ្នោតត្រូវតែរាប់ឲ្យបានត្រឹមត្រូវ និងមានតម្លាភាពជាទីបំផុត។
ឯកឧត្ដមបានប្រកាសបើកការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំចាប់ពីពេលនេះតទៅដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០៕
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ខាងក្រោម៖