ក្រសួងសុខាភិបាល៖ រកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ២នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ០២នាក់ ជាអ្នកពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» និងមិនមានករណីជាសះស្បើយទេ។ សរុបមកដលពេលនេះមានករណីឆ្លងក្នុងសហគមន៍មានចំនួន ១៩នាក់ហើយ។
គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៣៣១នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ៣០៤នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ២៧នាក់ និងមិនមានករណីស្លាប់ទេ៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង