គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចពិជ័យសេនា ទៀ បាញ់​៖ វ៉ាក់សាំងពីមិត្តចិនដំណាក់កាលទី១ ចំនួន ៦០ម៉ឺនដូស នឹង​ត្រូវ​ចាក់​ដល់កងទ័ពចំនួន ៣០ម៉ឺនដូស

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១​ |
    សម្ដេចពិជ័យសេនា ទៀ បាញ់​៖ វ៉ាក់សាំងពីមិត្តចិនដំណាក់កាលទី១ ចំនួន ៦០ម៉ឺនដូស នឹង​ត្រូវ​ចាក់​ដល់កងទ័ពចំនួន ៣០ម៉ឺនដូស សម្ដេចពិជ័យសេនា ទៀ បាញ់​៖ វ៉ាក់សាំងពីមិត្តចិនដំណាក់កាលទី១ ចំនួន ៦០ម៉ឺនដូស នឹង​ត្រូវ​ចាក់​ដល់កងទ័ពចំនួន ៣០ម៉ឺនដូស

    ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមាន​ប្រសាសន៍ថា ​ជំនួយ​វ៉ាក់សាំងរបស់ចិន​ ដែល​ដឹក​មក​ដល់​កម្ពុជា ក្នុងដំណាក់កាលទី១ ចំនួន ៦០​ម៉ឺន​ដូស នឹងត្រូវចាក់ជូនដល់កងទ័ពចំនួន ១៥ម៉ឺននាក់ ស្មើនឹង ៣០ម៉ឺនដូស។

    សម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងប្រាប់ឲ្យដឹងយ៉ាងដូច្នេះក្នុង​ពិធីសំណេះសំណាល ជាមួយ​ក្រុម​គ្រូពេទ្យ​​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ​ព្រះកេតុមាលា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី​០៣​ ខែកុម្ភៈ ឆ្នាំ​២០២១។ ពិធីនេះក៏មានការចូលរួមពីលោក វ៉ាង វិនធាន អគ្គរដ្ឋទូត​ចិន​​ប្រចាំកម្ពុជា, ឯកឧត្ដម​ ម៉ម ប៊ុន​ហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ព្រមទាំង​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ​ និង​ក្រសួងសុខាភិបាល​ ផងដែរ​។

    ក្នុងពិធីសំណេះសំណាលនោះដែរ​ លោក​ វ៉ាង វិនធាន អគ្គរដ្ឋទូតចិន​ប្រចាំកម្ពុជា បាន​មាន​ប្រសាសន៍​ថា វ៉ាក់សាំងប្រឆាំងកូវីដ១៩​ចំនួន​ ៦០ម៉ឺនដូស ជាជំនួយរបស់រដ្ឋាភិបាលចិន​ក្នុង​ដំណាក់​កាលទី១ នឹងត្រូវ​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា​នាចុងសប្ដាហ៍នេះ តាមយន្ត​ហោះពិ​សេស​​របស់​ប្រទេសចិន​។ ក្នុង​ពិធីនោះដែរ​ក៏ឃើញមាន​ការតាំងបង្ហាញរថយន្ត និងទូរសម្រាប់​ត្រៀម​​ដឹ​កវ៉ាក់សាំងប្រឆាំងកូវីដ១៩ ផងដែរ។

    សូមបញ្ជាក់ថា រដ្ឋាភិបាល​ចិន​ បាន​សម្រេច​ផ្ដល់​ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩​ ចំនួន​ ១​លាន​ដូស​ ដល់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ចាក់ជូន​ប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃ​ ដែល​ក្នុង​នោះ​វ៉ាក់សាំង​ចំនួន ៦០ម៉ឺន​ដូស​នឹង​ត្រូវ​ដឹកមកដល់​នៅសប្ដាហ៍នេះ ហើយនឹង​បន្ត​បញ្ជូន​មក​ជាបន្ត​បន្ទាប់​៕​​

    អត្ថបទទាក់ទង