គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈពេល​៤​ថ្ងៃនៅ​ចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២​ |
    សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈពេល​៤​ថ្ងៃនៅ​ចិន សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈពេល​៤​ថ្ងៃនៅ​ចិន

    ភ្នំពេញៈ  តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ WEI FENG HE សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

    នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម នាយឧត្ដមសេនីយ៍ XU QI LIANG អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នឹងអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសកងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន នៅទីក្រុងក្វាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។

    សម្តេចពិជ័យសេនា ទៀ បាញ់ នឹងជួបពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នា អំពីបញ្ហាតំបន់ និងអន្តរជាតិជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ XU QI LIANG និងអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើពិធីសារចំនួនពីរ ១.  កិច្ចសហប្រតិបត្តិការយោធា និង ២.  កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា សំដៅលើកកម្ពស់សមត្ថភាពកងទ័ព និងធ្វើទំនើបកម្មហេដ្ឋ រចនាសម្ព័ន្ធផ្នែកទន់-រឹង ដើម្បីឱ្យវិស័យការពារជាតិកាន់តែរីកចំរើនមួយកម្រិតថែមទៀត។

    ជាមួយគ្នានេះ គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ នឹងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ ដែលរៀបចំដោយឯកឧត្តម នាយឧត្តមសេនីយ៍ XU QI LIANG ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ច សហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងរីកចំរើនថែមទៀត ក្រោយវិបត្តិនៃការ រីករាលដាលជំងឺកូវីដ-១៩ ជាសកល៕

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង