គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចពិជ័យសេនា ទៀ បាញ់​ ចូលរួម​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​លើកទី​១៤​ តាមប្រព័ន្ធវីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០​ |
    សម្ដេចពិជ័យសេនា ទៀ បាញ់​ ចូលរួម​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​លើកទី​១៤​ តាមប្រព័ន្ធវីដេអូ សម្ដេចពិជ័យសេនា ទៀ បាញ់​ ចូលរួម​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រីការពារជាតិ​អាស៊ាន​លើកទី​១៤​ តាមប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើក​ទី​​​១៤ ( 14th ASEAN DEFENCE MINISTERS’ MEETING ) តាមរយៈប្រព័ន្ធវីដេអូ។

    ប្រទេស​ជា​សមាជិក​អាស៊ាន បានចុះហត្ថលេខាលើផែនការការពារ​ជាតិ​អាស៊ាន​ឆ្នាំ២០២០-២០២៣ និង​បាន​ព្រៀង​ឯក​សារ​ស្តីអំពី​ការ​រក្សា​ស្ថេរភាពសន្តិសុខ​ក្នុងតំបន់ ដោយ​ផ្តោត​លើ​ប្រធាន​បទ​ចំនួន​៥​៖

    ១. នីតិវិធីនៃការអនុវត្តការងាររបស់កងកម្លាំងបម្រុងអាស៊ាន ក្នុងជំនួយផ្នែកមនុស្សធម៌និងគ្រោះមហន្តរាយ។

    ២. នីតិវិធីនៃការផ្លាស់ប្តូរព័ត៌មានភេវរកម្ម។

    ៣. គោលការណ៍នៃការប្រើប្រាស់ទង់ជាតិអាស៊ាននិងទង់ជាតិប្រទេសជាសមាជិក ក្នុងបេសកកម្មរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីសាមគ្គីភាពរបស់ប្រទេសក្នុងអាស៊ានលើឆាកអន្តរជាតិ។

    ៤. នីតិវិធីនៃការផ្សារភ្ជាប់រវាង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា។

    ៥. ពង្រឹងតួនាទីរបស់អនុព័ន្ធយោធានៃប្រទេសសមាជិកអាស៊ាន ក្នុងការកសាងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌ ADMM និង ADMM-Plus៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង