រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៩នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបង្ហាញថា ក្រសួងបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣៩នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងមានអ្នកជាសះស្បើយចំនួន ០២នាក់។
គិតត្រឹមម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ១២៦៤នាក់ ក្នុងនោះអ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ៦២៣នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៦៣៩នាក់ និងមានអ្នក់ស្លាប់ ០១នាក់៕
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង