គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ជំនួបសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិន តាមប្រព័ន្ធវីដេអូ

    ជំនួបសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិន តាមប្រព័ន្ធវីដេអូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសន្ទនាការងារជាមួយ ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ ។

    វ៉ាក់សាំង Astra Zeneca ចំនួន ៣២៤,០០០ដូស ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ បានមកដល់កម្ពុជាហើយ

    វ៉ាក់សាំង Astra Zeneca ចំនួន ៣២៤,០០០ដូស ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ បានមកដល់កម្ពុជាហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ វ៉ាក់សាំង Astrazeneca ចំនួន៣២៤,០០០ដូសបន្ថែមទៀត ដែលផ្ដល់ជូនតាមរយៈយន្ដការកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ។ ការមកដល់នូវវ៉ាក់សាំងតាមរយៈយន្ដការកូវ៉ាក់លើកនេះ ជាលើកទី៣ហើយ។

    សម្ដេចតេជោ សម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរទាំងអស់ចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំង ២ដូសរួច

    សម្ដេចតេជោ សម្រេចលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរទាំងអស់ចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំង ២ដូសរួច

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​សម្រេច​លើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងធ្វើដំណើរចូលកម្ពុជា ហើយបានចាក់វ៉ាក់សាំងពេញលេញ (២ដូស) តែចំពោះអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។

    កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)

    កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការពហុភាគីនិយម ដើម្បីអនាគតដែលមានភាពធន់ មានចីរភាព និងផ្អែកលើច្បាប់សម្រាប់ ASEM» រយៈពេល ២ថ្ងៃ ពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ

    ព្រះមហាក្សត្រ យាងនិវត្តន៍មកដល់កម្ពុជាវិញហើយ ប្រកបដោយព្រះរាជសុវត្ថិភាព

    ព្រះមហាក្សត្រ យាងនិវត្តន៍មកដល់កម្ពុជាវិញហើយ ប្រកបដោយព្រះរាជសុវត្ថិភាព

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងត្រឡប់មកកាន់មាតុភូមិវិញហើយ បន្ទាប់ពីបានបញ្ចប់ព្រះរាជបេសកកម្ម នៅប្រទេសបារាំង រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

    ព្រះមហាក្សត្រ ស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

    ព្រះមហាក្សត្រ ស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១​ |

    ក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណាជា​អម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌ​ពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តម ជាមួយលោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។

    កម្ពុជាបដិសេធដាច់អហង្ការ ចំពោះអាមេរិកដែលបានដាក់ទណ្ឌកម្មដល់មន្ត្រីជាន់ខ្ពស់យោធាកម្ពុជាចំនួន២រូប

    កម្ពុជាបដិសេធដាច់អហង្ការ ចំពោះអាមេរិកដែលបានដាក់ទណ្ឌកម្មដល់មន្ត្រីជាន់ខ្ពស់យោធាកម្ពុជាចំនួន២រូប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការ ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា ចំនួន២រូប ដោយបញ្ជាក់ថាការដាក់ទណ្ឌកម្មនេះ គឺបានប្រើអំណាចយុត្ថាធិការហួសព្រំដែន គ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឡើងដោយហេតុផលភូមិសាស្រ្តនយោបាយ។

     លោក រ៉ុង ឈុន និងសកម្មជន ៦នាក់ទៀតត្រូវបានតុលាការសម្រេច​ដោះលែងនៅថ្ងៃនេះ

     លោក រ៉ុង ឈុន និងសកម្មជន ៦នាក់ទៀតត្រូវបានតុលាការសម្រេច​ដោះលែងនៅថ្ងៃនេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ លោក​រ៉ុង ឈុន និងសកម្មជន ៦នាក់ទៀត ត្រូវ​បាន​តុលាការ បានសម្រេចដោះលែងឲ្យចេញពីពន្ធធនាគារហើយនៅថ្ងៃនេះ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ។

    តើកម្ពុជាបានអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានត្រឹមត្រូវដែរឬទេ?

    តើកម្ពុជាបានអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានត្រឹមត្រូវដែរឬទេ?

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១​ |

    អ្នកលេងបណ្ដាញសង្គមបានចោទសួរជាសំនួរថា តើកម្ពុជាបានអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានត្រឹមត្រូវដែរឬទេ? ខណៈដែលក្រុមឧទ្ទាមក្រៅច្បាប់ បានព្យាយាមបកស្រាយដោយបំភ្លៃការពិត ពីកិច្ចព្រមព្រៀងក្រុងប៉ារីស។ សូមស្ដាប់នូវការលើកឡើងរបស់ ពូការ៉េបួន៖

    លទ្ធផលជំនួបរវាងប្រមុខការទូតកម្ពុជា និងឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ

    លទ្ធផលជំនួបរវាងប្រមុខការទូតកម្ពុជា និងឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ លទ្ធផល នៃជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និង ឯកឧត្តម ឃែលិដ ឃៀរី ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។