ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ |
447
ភ្នំពេញ៖ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ |
978
ភ្នំពេញ៖ ច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយចំពោះថ្នាក់ដឹកនាំកំពូលៗរបស់ជាតិចំនួន ៤ រូប មានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋាសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា ដាក់ឲ្យប្រើជាផ្លូវការហើយ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ |
496
ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ ចំនួន ៦ចំណុច សម្រាប់ការបើកឲ្យដំណើរការឡើងវិញនូវអាជីវកម្មបៀរហ្គាឌិន បន្ទាប់ពីត្រូវបានបិទអស់រយៈពេលយូរមកហើយដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ |
879
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យប្រើប្រាស់ ឱសថព្យាបាលជំងឺកូវីដ-១៩ ឈ្មោះ Molnupiravir ក្នុងលក្ខខណ្ឌបន្ទាន់ ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ |
858
សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នងដល់គ្រួសារកុមារា គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រៅពីនេះរដ្ឋបាលខេត្តសៀមរាប ក៏បានផ្តល់ទូរស័ព្ទ និងស្បៀងអាហារមួយចំនួនទៅដល់គ្រួសារកុមារា គង់ សីហា នេះផងដែរ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ |
892
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្ស តែម្តងគត់នៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីនោះអាចពិនិត្យក្នុងលក្ខខណ្ឌចាំបាច់ណាមួយ ដោយប្រើបណ្ណចាក់វ៉ាក់សាំងថតចម្លងជាការស្រេច។ នេះបើតាមសេចក្តីណែនាំ ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយនៅថ្ងៃទី០៣វិច្ឆិកានេះ។ សេចក្តីណែនាំបានបញ្ជាក់ថា ដោយសង្កេតឃើញថា នៅតាមគ្រឹះស្ថានសិក្សាមួយចំនួន បានតម្រូវឱ្យសិស្សានុសិស្ស ដាក់តាមខ្លួននូវបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសកុមារតូចៗ ដែលមិនទាន់ចេះថែទាំបណ្ណ ជាហេតុអាចបណ្តាលឱ្យខូចខាត ឬបាត់បង់បណ្ណ។ ដូច្នេះហើយ ក្រសួងអប់រំបានស្នើដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្ស តែម្ដងគត់គឺនៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ ហើយនៅថ្ងៃបន្តបន្ទាប់ មិនចាំបាច់ត្រួតពិនិត្យ ឬតម្រូវឲ្យសិស្សានុសិស្សបង្ហាញបណ្ណចាក់វ៉ាក់សាំងទៀតទេ លើកលែងករណីចាំបាច់ណាមួយ សិស្សានុសិស្សអាចបង្ហាញច្បាប់ចម្លង ជាការស្រេច។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវណែនាំដល់សិស្សានុសិស្សឲ្យចេះថែរក្សាបណ្ណចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវនៅតាមគេហដ្ឋានរៀងៗខ្លួន ហើយត្រូវថតចម្លងបណ្ណចាក់វ៉ាក់សាំងមួយសន្លឹកដាក់តាមខ្លួនជាប្រចាំ។ សូមជម្រាបជូនថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចចក្រកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈសារសំឡេងពិសេសផ្ញើជូនអភិបាលរាជធានី-ខេត្ត និងមន្ត្រីអប់រំទាំងអស់ នៅទូទាំងប្រទេស ពិនិត្យ និងសម្របសម្រួលថតចម្លងបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់សិស្សប្រើប្រាស់ជំនួស បណ្ណដើម […]
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ |
504
ភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅស្ថាតទូតរុស្ស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍នៃប្រទេសទាំងពីរ។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១ |
753
សៀមរាប៖ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លេខរៀងទី១០លាន បានទទួលជំនួយឧបត្ថម្ភ ថវិកាចំនួន ១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១ |
605
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួម ចំនួន ៥៧រូប។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១ |
741
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជំរុញឲ្យក្រសួងអប់រំយុវជន និងកីឡា ពិចារណាក្នុងការអនុញ្ញាតឲ្យប្រើប្រាស់កាតចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទថតចម្លង (Copy) នៅតាមសាលារៀន ដើម្បីរក្សាកាតដើមកុំឲ្យខូចខាត ពិសេសចំពោះកុមារា-កុមារី ដែលមិនមានការថែទាំបានត្រឹមត្រូវ។