គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    រដ្ឋាភិបាលកម្ពុជាផ្ដល់ជំនួយវ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូស ដល់រដ្ឋាភិបាលឡាវ

    រដ្ឋាភិបាលកម្ពុជាផ្ដល់ជំនួយវ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូស ដល់រដ្ឋាភិបាលឡាវ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បាន​ផ្ដល់ជំនួយនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូស ដល់​រាជរដ្ឋាភិបាល និងប្រជាជនឡាវ។ ជំនួយនេះធ្វើឡើង  ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបង ប្អូនទាំងពីរ និងដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវកូវីដ-១៩។

    សម្ដេចតេជោ​ ហ៊ុន សែន ប្រកាសផ្ដល់អំណោយវ៉ាក់សាំងបង្ការកូវីដ ២០ម៉ឺនដូស​ដល់​ប្រទេស​ឡាវ

    សម្ដេចតេជោ​ ហ៊ុន សែន ប្រកាសផ្ដល់អំណោយវ៉ាក់សាំងបង្ការកូវីដ ២០ម៉ឺនដូស​ដល់​ប្រទេស​ឡាវ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា​ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាស​ផ្តល់​ជូន​រ​ដ្ឋាភិបាល​សាធារណរ​ដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមា​និតឡាវ ​នូវ​អំណោយ​វ៉ាក់​សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ ស៊ីណូវ៉ាក់(Sinovac) ចំនួន ២០០,០០០ ដូសបន្ថែមទៀត

    ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បន្ត​ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ

    ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បន្ត​ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១​ |

    បន្ទាយមានជ័យ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កម្លាំងយោធភូមិភាគទី៥ និងបណ្តាកងឯកភាព រួមទាំងបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន។

    ក្រសួងអប់រំណែនាំ ១១ចំណុច​ សម្រាប់ការបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជន

    ក្រសួងអប់រំណែនាំ ១១ចំណុច​ សម្រាប់ការបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្ដមសិក្សារដ្ឋ និងឯកជន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំមួយ ស្ដីពីការបើកដំណើរការឡើងវិញគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន។

    សេចក្តីប្រកាសព័ត៌មាន រវាងជំនួបកំពូលនៃមេដឹកនាំគណបក្សទាំងបី វៀតណាម កម្ពុជា ឡាវ

    សេចក្តីប្រកាសព័ត៌មាន រវាងជំនួបកំពូលនៃមេដឹកនាំគណបក្សទាំងបី វៀតណាម កម្ពុជា ឡាវ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១​ |

    សេចក្តីប្រកាសព័ត៌មាន រវាងជំនួបកំពូលនៃមេដឹកនាំគណបក្សទាំងបី វៀតណាម កម្ពុជា និងឡាវ នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២១ នាទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

    សារលិខិត សម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន “

    សារលិខិត សម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន “

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១​ |

    សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន “​ ” TOURISM FOR INCLUSIVE GROWTH ” ។

    សារសំឡេងពិសេសសម្តេចតេជោ ហ៊ុន សែន ​សុំការយោគយល់ពីប្រជាពលរដ្ឋ​ ក្រោយប្រកាសផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

    សារសំឡេងពិសេសសម្តេចតេជោ ហ៊ុន សែន ​សុំការយោគយល់ពីប្រជាពលរដ្ឋ​ ក្រោយប្រកាសផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥កញ្ញានេះ សម្ដេចតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី បានផ្ញើសារជាសំឡេង​ពិសេស​សុំការយោគយល់ពីសំណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ ក្រោយប្រកាសផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារការឆ្លងរាលដាលមេរោគកូវីដ-១៩។ សម្ដេចថា​ ការផ្អាកនេះគឺដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋ។

    សុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ថ្លែងក្នុងកិច្ចប្រជុំកំពូល ស្តីពីប្រព័ន្ធស្បៀង

    សុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ថ្លែងក្នុងកិច្ចប្រជុំកំពូល ស្តីពីប្រព័ន្ធស្បៀង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១​ |

    ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមថ្លែងសុន្ទរកថា ស្ដីពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀង។

    សម្ដេចពញាចក្រី ហេង សំរិន៖ រយៈពេល ២៨ឆ្នាំមកនេះ រដ្ឋសភា​បាន​បំពេញតួនាទីខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន

    សម្ដេចពញាចក្រី ហេង សំរិន៖ រយៈពេល ២៨ឆ្នាំមកនេះ រដ្ឋសភា​បាន​បំពេញតួនាទីខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២៤ ខែកញ្ញានេះ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិមួយ បានបំពេញតួនាទីរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន លើការងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ពលរដ្ឋ។

    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ អបអរសាទរខួប២៨ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ

    សម្ដេចតេជោ​ ហ៊ុន​ សែន​៖ អបអរសាទរខួប២៨ឆ្នាំនៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បាន​ផ្ញើសារអបអរសាទរខួប ២៨ឆ្នាំ​នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាតិ។