គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន៣លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ

    វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន៣លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ។

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

    រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ​ ហ៊ុន​ សែន​ បានចេញសេចក្តីសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដោយចាប់ផ្តើមពីវេនកាន់បិណ្ឌទី៤ តទៅរហូតដល់បុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីមានករណីឆ្លងវីរុសកូវីដ១៩ នៅតាមបណ្ដាវត្តមួយចំនួន ប៉ុន្មានថ្ងៃមកនេះ។

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាត អ.ស.ប នៅថ្ងៃទី២៥កញ្ញា

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាត អ.ស.ប នៅថ្ងៃទី២៥កញ្ញា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាតំណាងជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការ សហប្រជាជាតិ (អ.ស.ប.) លើកទី៧៦ ក្រោមមូលបទ «ការកសាងភាពធន់តាមរយៈក្តីសង្ឈឹម – ដើម្បីស្តារឡើងវិញពីជំងឺកូវីដ-១៩ ការកសាងឡើងវិញប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងតម្រូវ ការរបស់ភពផែនដី ការគោរពសិទ្ធិប្រជាពលរដ្ឋ និងការធ្វើឱ្យអង្គការសហប្រជាជាតិសកម្មឡើងវិញ» នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងញូវយ៉ក ។

    សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យតំណាងក្រសួងនគរបាលវៀតណាមចូលលជួបសម្ដែងការគួរសម និងជម្រាបលា

    សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យតំណាងក្រសួងនគរបាលវៀតណាមចូលលជួបសម្ដែងការគួរសម និងជម្រាបលា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអនុញ្ញាតឲ្យ​ឧត្តមសេនីយ៍ត្រី ង្វៀន ហាយសឺន ប្រធានស្ថានតំណាងក្រសួងនគរបាលអមស្ថាន​ទូតវៀត​ណាម​ប្រចាំ​នៅ​កម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា។

    គណៈកម្មការកិច្ចការបរទេសសភា CLV ពិភាក្សាគ្នាលើកកម្ពស់ភាពជាដៃគូសភា ជំរុញការអភិវឌ្ឍ និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ -១៩

    គណៈកម្មការកិច្ចការបរទេសសភា CLV ពិភាក្សាគ្នាលើកកម្ពស់ភាពជាដៃគូសភា ជំរុញការអភិវឌ្ឍ និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ -១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖​ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអង្គសន្និសីទលើកទី៨  នៃគណៈកម្មការកិច្ចការបរទេស នៃសភា កម្ពុជា-ឡាវ-វៀតណាម (CLV) ក្រោមមូលបទស្តីពី “ការលើកកម្ពស់ភាពជាដៃគូសភាដើម្បីការ អភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA”  ដែលផ្សាយចេញពីវិមានរដ្ឋសភាកម្ពុជា តាមប្រព័ន្ធនិម្មិត ។

    ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦

    ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ។

    សម្ដេចតេជោ​ ផ្ដល់នូវយុទ្ធសាស្ត្រជាអាទិភាពមួយចំនួនដើម្បីដំណើរការសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិឡើងវិញ

    សម្ដេចតេជោ​ ផ្ដល់នូវយុទ្ធសាស្ត្រជាអាទិភាពមួយចំនួនដើម្បីដំណើរការសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិឡើងវិញ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្លល់នូវយុទ្ធសាស្ត្រជាអាទិភាពមួយចំនួនដើម្បីដំណើរការសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិឡើងវិញ ឆ្ពោះទៅការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងមានភាពធន់នឹងវិបត្តិកាន់តែប្រសើរ។

    សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនក្នុងកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ដែលរៀបចំដោយប្រធានាធិបតីអាមេរិក

    សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនក្នុងកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ដែលរៀបចំដោយប្រធានាធិបតីអាមេរិក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ សុន្ទរកថាជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន​ក្នុងកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលត្រូវបានរៀបចំឡើងដោយ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១។

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិ​ទ្ធិមនុស្ស​នៅ​កម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិ​ទ្ធិមនុស្ស​នៅ​កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅរសៀល ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម សាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេស ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តម ជិន ម៉ាលីន៖ ៤ចំណុច ឆ្លើយតបនឹងអង្គការសង្គមស៊ីវីលមួយចំនួនដែលចោទប្រកាន់ថារដ្ឋាភិបាលគំរាមកំហែងអ្នកវិភាគ

    ឯកឧត្តម ជិន ម៉ាលីន៖ ៤ចំណុច ឆ្លើយតបនឹងអង្គការសង្គមស៊ីវីលមួយចំនួនដែលចោទប្រកាន់ថារដ្ឋាភិបាលគំរាមកំហែងអ្នកវិភាគ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុក នៅព្រឹកថ្ងៃទី២២​ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញចំណុច៤ សំខាន់ៗ ឆ្លើយតបនឹងអង្គការសង្គមស៊ីវីលមួយចំនួនដែលចោទប្រកាន់ថារដ្ឋាភិបាលគំរាមកំហែងអ្នកវិភាគ។