ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ |
882
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានចេញសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។
ដោយ៖ យូ វីរៈ
| ថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ |
1,453
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានរាជានុញ្ញាតឲ្យបន្តនីតិវិធីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ញាតិខ្មែរតែមួយ ចំពោះថ្នាក់ដឹកនាំកំពូលៗទាំង ៤របស់ជាតិ ស្របតាមគំនិតផ្តួចផ្តើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ |
1,317
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ |
473
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ |
503
ភ្នំពេញ៖ សារព័ត៌មាន The Guardian ផ្ញើលិខិតជូនឯកឧត្ដម កុយ គួង រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា សម្តែងសោកស្តាយចំពោះកំហុសរបស់ខ្លួន និងបង្កឲ្យមានការបារម្ភដល់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្សាយខុសការពិតថា សម្តេចតេជោ ទិញសញ្ជាតិពីប្រទេសស៊ីព្រ (Cyprus) ហើយបានបញ្ជាក់អំពីការកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញផងដែរ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ |
656
ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ចំនួនជាង ៧២លានដុល្លារ ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អដែលមានស្រាប់ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ |
931
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ក្នុងក្របខណ្ឌរាជធានីភ្នំពេញដែលពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណបញ្ជាការដ្ឋានកងពលលេខ៧០ (ចោមចៅ)។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៩ ខែតុលា ឆ្នាំ២០២១ |
904
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ សមសភាពគណៈកម្មាធិការនេះ រួមមាន៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន, ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាអនុប្រធានអចិន្ត្រៃយ៍, ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន និងមានសមាជិកចំនួន ២០រូបទៀត។
ដោយ៖ យូ វីរៈ
| ថ្ងៃសៅរ៍ ទី៩ ខែតុលា ឆ្នាំ២០២១ |
1,148
ភ្នំពេញ៖ នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី បានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន៣ និងបញ្ហាផ្សេងៗទៀត។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៨ ខែតុលា ឆ្នាំ២០២១ |
913
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំអង្គប្រជុំគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ញាតិមេដឹកនាំស្ថាប័នកំពូលទាំង៤ «នាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ» មានសញ្ជាតិខ្មែរតែមួយគត់។