ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៨ ខែតុលា ឆ្នាំ២០២១ |
411
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង សរុបជាទឹកប្រាក់ជិត ៧០លានដុល្លារអាមេរិក បន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប(ដំណាក់ កាលទី២)» និងគម្រោងអភិវឌ្ឍជាច្រើនទៀត។
ដោយ៖ យូ វីរៈ
| ថ្ងៃសុក្រ ទី៨ ខែតុលា ឆ្នាំ២០២១ |
766
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ឆ្នាំ២០២១ |
594
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសគាំទ្រគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ឆ្នាំ២០២១ |
409
ភ្នំពេញ៖ នៅទីបំផុតសារព័ត៌មាន The Guardian បានកែអត្ថបទចេញផ្សាយរបស់ខ្លួនឡើងវិញ ក្រោយមានប្រតិកម្មខ្លាំងៗពីរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធការចេញផ្សាយបំភ្លៃការពិតទាំងស្រុងថា «សម្តេចតេជោ ហ៊ុន សែន ទទួលបានលិខិតឆ្លងដែនពីប្រទេសស៊ីព្រស (Cyprus)»។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ឆ្នាំ២០២១ |
730
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសគាំទ្រគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ឆ្នាំ២០២១ |
1,349
ភ្នំពេញ៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ជៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»។ នេះគឺជាការបញ្ជាក់ គោលជំហរយ៉ាងច្បាស់លាស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២១។ សម្តេចតេជោបានប្រគល់ភារកិច្ចជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សាធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១ |
1,138
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្ដម កើត រិទ្ធ សិក្សារៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បា់ពាក់ព័ន្ធនានា ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ញាតិខ្មែរតែមួយ។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១ |
568
ក្រសួងសុខាភិបាល ណែនាំដល់អភិបាលរាជធានី-ខេត្តទាំង ២៥ ពង្រឹងសកម្មភាព យុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋ ក្រុមគោលដៅឲ្យបានគ្រប់ៗគ្នា។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១ |
339
ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវមួយស្ដីពីការលើកទឹកចិត្តដល់អ្នកធ្វើដំណើរឲ្យប្រើមធ្យោបាយឯកជន ចៀសវាងការប្រើមធ្យោបាយធ្វើដំណើររួម ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ដោយ៖ យូ វីរៈ
| ថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២១ |
723
រាជរដ្ឋាភិបាល ចេញសារាចរណែនាំ ស្តីពីការពង្រឹងវិធានការគ្រប់គ្រង ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ៕