គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃទី០៤តុលា

    ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃទី០៤តុលា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២ ខែតុលា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្ដម​ ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំ ២ផ្សេងទៀត តាមប្រព័ន្ធវីដេអូ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង​សហកិច្ចប្រតិបត្តិការអន្តរជាតិ​​ចេញផ្សាយនៅថ្ងៃទី០២តុលានេះ។

    ឯកឧត្ដម​ ស៊ុន ចាន់ថុល ក្រើនរម្លឹកដល់អ្នកបើកបរ និងម្ចាស់ក្រុមហ៊ុនអាជីវកម្ម គោរពច្បាប់ពាក់ព័ន្ធការដឹកជញ្ជូន

    ឯកឧត្ដម​ ស៊ុន ចាន់ថុល ក្រើនរម្លឹកដល់អ្នកបើកបរ និងម្ចាស់ក្រុមហ៊ុនអាជីវកម្ម គោរពច្បាប់ពាក់ព័ន្ធការដឹកជញ្ជូន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ថ្លែងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ បាន​ក្រើនរម្លឹកដល់​បងប្អូនអ្នកបើកបរ​ និងម្ចាស់ក្រុមហ៊ុនអាជីវកម្ម​ គោរពច្បាប់​ពាក់ព័ន្ធការដឹកជញ្ជូន ព្រោះ​ការរឹតបន្តឹងការអនុវត្ត​ នឹងនៅតែមាន​សំទុះអនុវត្ត​ខ្លាំងក្លា​ដដែល​ ក្រោយពីការដោះលេងយានយន្តចំនួន ២២៩គ្រឿង និងតម្រូវឱ្យម្ចាស់យានយន្ត ដែលបានឃាត់ទុក​ ត្រូវបង់ប្រាក់ផាកពិន័យ​តាមការកំណត់ជាកំហិត បើមិនដូច្នោះទេ នឹងត្រូវបន្តឃាតទុកជាបន្តទៀត​ តាមគោលការណ៍​ ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី។

    ព្រះមហាក្សត្រ ប្រទានព្រះរាជអំណោយដល់ជនចាស់ជរា ចំនួន ៤៦៥នាក់ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

    ព្រះមហាក្សត្រ ប្រទានព្រះរាជអំណោយដល់ជនចាស់ជរា ចំនួន ៤៦៥នាក់ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១​ |

    កំពង់ឆ្នាំង៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជ​ទានព្រះរាជអំណោយដ៏ថ្លៃថ្លា ចែកជូនជនចាស់ជរាចំនួន ៤៦៥នាក់ ដែលមានជីវភាពក្រីក្រ និងគ្មានទីពឹងកំពុងជួបប្រទះការខ្វះខាត នៅឃុំចំនួន ០៥ ក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

    សម្ដេចតេជោ ៖ ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង​

    សម្ដេចតេជោ ៖ ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំ គឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតចូលរួមអបអរសាទរ និងបានលើកឡើងពីគុណតម្លៃ នៃមនុស្សចាស់ថា ព្រឹទ្ធឱវាទនិងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុង ការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិយើង។

    ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

    ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទាន ព្រះរាជសារអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ និងជ្រាលជ្រៅបំផុត ជូនឯកឧត្តម ស៊ី ជិនពីន ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី ៧២ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។

    ព្រះករុណា ព្រះមហាក្សត្រ​ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន​៧រូប

    ព្រះករុណា ព្រះមហាក្សត្រ​ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន​៧រូប

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតែង និងផ្ទេរភារកិច្ច អភិបាលខេត្តចំនួន ៧រូប។

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១​ |

    នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។

    វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅចុងខែវិច្ឆិកាខាងមុខ

    វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នៅចុងខែវិច្ឆិកាខាងមុខ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាចុងខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន ក្រោយកិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិ CAMSOC កាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ ។

    នាយករដ្ឋមន្ត្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ២០ម៉ឺនដូស​

    នាយករដ្ឋមន្ត្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ២០ម៉ឺនដូស​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១​ |

    ឯកឧត្ដម​ ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាន​ផ្ញើលិខិតសម្ដែងនូវការដឹងគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាចំពោះផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូស។

    កម្ពុជាដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកាត់ដេរ ដល់១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩

    កម្ពុជាដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកាត់ដេរ ដល់១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១​ |

    ភ្នំពេញ៖ បើទោះបីជាពិភពលោកកំពុងជួបនូវវិបត្តិកូវីដ១៩ ក្ដី កម្ពុជានៅតែយកចិត្តទុកដាក់​លើប្រាក់ឈ្នួលរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ​ ដោយនៅថ្ងៃទី២៨កញ្ញានេះ បានកំណត់​ដំឡើង​ប្រាក់​ឈ្នួលអប្បបរមា​ឲ្យ​ដល់​ចំនួន ១៩៤​ដុល្លារ​នៅ​ឆ្នាំ២០២២។