គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    យោធិននារីលំហែមាតុភាព បាន​ទទួល​ថវិកា​គោលនយោបាយរបស់រាជរដ្ឋាភិបាល

    យោធិននារីលំហែមាតុភាព បាន​ទទួល​ថវិកា​គោលនយោបាយរបស់រាជរដ្ឋាភិបាល

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០​ |

    បាត់ដំបង​៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានយកចិត្តទុក្ខដាក់ និងគិតគូរពីការសុខទុក្ខរបស់យោធិននៃកងយោធពលខេមរភូមិន្ទ តាមរយៈការតម្លើងប្រាក់បៀវត្ស ការឧបត្ថម្ភបន្ថែមលើគោលរបបដែលមានស្រាប់ និងការបង្កើតកញ្ចប់គោលនយោបាយផ្សេងៗ គាំទ្រដល់ការងារ និងជីវភាពកងទ័ព។ ប្រាក់ឧបត្ថម្ភដល់យោធិននារីចូលលំហែមាតុភាព ក៏ជាផ្នែកមួយនៃកញ្ចប់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលការលំបាកមួយចំណែក ដល់យោធិននារីក្នុងរយៈពេលសម្រាកធ្វើលំហែរមាតុភាព។

    ព្រឹកនេះ ក្រសួងសុខាភិបាល ប្រកាសមានជាសះស្បើយ ០១ករណីទៀត

    ព្រឹកនេះ ក្រសួងសុខាភិបាល ប្រកាសមានជាសះស្បើយ ០១ករណីទៀត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​៣០ ​ខែធ្នូ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​ បាន​ប្រកាស​ថា​មាន​ករណី​ជាសះស្បើយ​ចំនួន​ ០១​នាក់​ទៀត​ និង​មិនមាន​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ថ្មី​ទេ​សម្រាប់​ថ្ងៃទី​២៩​ ខែធ្នូ ឆ្នាំ​២០២០។

    សម្តេច​ ​ទៀ បាញ់​៖ ​ដំណក់​ប្រេង​ដំបូងរបស់​កម្ពុជា​នឹង​យក​មក​ឆ្លាក់​នៅ​ក្នុង​វិមាន​ឈ្នះ ឈ្នះ​

    សម្តេច​ ​ទៀ បាញ់​៖ ​ដំណក់​ប្រេង​ដំបូងរបស់​កម្ពុជា​នឹង​យក​មក​ឆ្លាក់​នៅ​ក្នុង​វិមាន​ឈ្នះ ឈ្នះ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹងថា ដំណក់​ប្រេងកាត​ដំបូង​របស់​កម្ពុជា បាន​កើត​ឡើង​ចំ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​នយោបាយ​ឈ្នះ ឈ្នះ ហើយនឹង​រៀបចំ​ឆ្លាក់​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​បរិវេណ​វិមាន ឈ្នះ ឈ្នះ នាពេល​ខាងមុខនេះ ដើម្បី​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង​។​

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០​ |

    នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ។

    [វីដេអូ] សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់​ពីមូលហេតុចំនួន​ ៣​ ដែល​ឈាន​ទៅ​បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

    [វីដេអូ] សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់​ពីមូលហេតុចំនួន​ ៣​ ដែល​ឈាន​ទៅ​បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០​ |

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី​២៩​ធ្នូនេះ បានអញ្ជើញថ្លែងសារពិសេសចេញពីភូមិគ្រឹះក្រុងតាខ្មៅ ប្រកាស​បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ដោយសម្ដេច​បាន​បញ្ជាក់ថា មាន​​មូល​ហេតុ​ចំនួន ៣ចំណុច ដែល​ឈាន​ទៅ​បិទព្រឹត្តិការណ៍នេះ។

    នៅព្រឹកនេះ រដ្ឋសភា ប្រកាសសុពលភាពសមាជិកថ្មីពីររូប ជំនួស​សមាជិក​ដែល​បានសុំ​លាលែង​

    នៅព្រឹកនេះ រដ្ឋសភា ប្រកាសសុពលភាពសមាជិកថ្មីពីររូប ជំនួស​សមាជិក​ដែល​បានសុំ​លាលែង​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ រដ្ឋសភាបាន បន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីប្រកាសសុពលភាព នៃអាណត្តិតំណាងរាស្រ្តទាំងពីររូប ជំនួសសមាជិករដ្ឋសភាដែលបានសុំលាលែងទៅកាន់តួនាទីថ្មី។

    ក្រសួងអប់​រំ​៖ បវេសនកាលឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១​ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី​១១​ មករា ២០២១

    ក្រសួងអប់​រំ​៖ បវេសនកាលឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១​ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី​១១​ មករា ២០២១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តែត្រូវបន្តអនុវត្តន៍គោលការណ៍ប្រតិបត្តិស្តង់ដារ(SOP) សម្រាប់ដំណើរការឡើងវិញក្នុងបរិបទកូវីដ-១៩។ ជាមួយគ្នានេះដែរ​ ក្រសួងអប់រំ យុវជន និង​កីឡា ក៏បានសម្រេច​​អនុញ្ញាត​ឲ្យគ្រឹះស្ថាន​សិក្សាឯកជន​ទាំងអស់​ អាចដំណើរ​ការ​ឡើងវិញផងដែរ​បន្ទាប់​ពីសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា​។  

    សម្ដេចតេជោ​ ហ៊ុន​ សែន​​ ៖ កម្ពុជា​មាន​ដំណក់ប្រេង​លើកដំបូង​ដែលផលិត​ចេញ​ពី​អណ្ដូង​ប្រេង ​ក្នុងប្លុកនៃឈូងសមុទ្រ​កម្ពុជា​

    សម្ដេចតេជោ​ ហ៊ុន​ សែន​​ ៖ កម្ពុជា​មាន​ដំណក់ប្រេង​លើកដំបូង​ដែលផលិត​ចេញ​ពី​អណ្ដូង​ប្រេង ​ក្នុងប្លុកនៃឈូងសមុទ្រ​កម្ពុជា​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ តាមរយៈ​ហ្វេសប៊ុក​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា​នឹង​ចាប់​ផ្តើម​ផលិត​ចេញ​ពី​អណ្តូង​ប្រេង​ទី​១ ​ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ ខែ​ធ្នូ ​ឆ្នាំ២០២០ ។