គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អធិបញ្ជា​ឲ្យ​​ព្រះរាជ​អាជ្ញា​ចាត់​វិធានការ​ផ្លូវ​ច្បាប់​បន្ទាន់​លើ​ឈ្មោះ សម រង្ស៊ី ចំពោះ​ការ​ប្រមាថ​អង្គព្រះមហាក្សត្រ​

    រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អធិបញ្ជា​ឲ្យ​​ព្រះរាជ​អាជ្ញា​ចាត់​វិធានការ​ផ្លូវ​ច្បាប់​បន្ទាន់​លើ​ឈ្មោះ សម រង្ស៊ី ចំពោះ​ការ​ប្រមាថ​អង្គព្រះមហាក្សត្រ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ឯកឧត្ដម​ កើត​ រិទ្ធ​ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​​អធិបញ្ជា​ឲ្យ​ព្រះរាជអាជ្ញា​​ចាត់​វិធាន​ការ​​ផ្លូវ​ច្បាប់​ជាបន្ទាន់​ និង​តឹង​រឹង​បំផុត​លើ​ឈ្មោះ សម​ រង្ស៊ី ចំពោះ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​អង្គព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រម្ពុជា​។ នេះ​បើយោង​តាម​​លិខិត​មួយ​ច្បាប់​របស់​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ផ្ញើ​ទៅ​លោក​ ច្រឹង​ ខ្មៅ ព្រះរាជអាជ្ញា​អមសាលា​ដំបូង​រាជធានីភ្នំពេញ​ នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​ នេះ​។

    ស្ថាន​ទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាង​ត្បូង​បញ្ជាក់​ថា ​ករណី​ពលការិនី​ខ្មែរ​ម្នាក់​ស្លាប់​ គឺ​ដោយ​សារ​ជំងឺ​ក្រិន​ថ្លើម

    ស្ថាន​ទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាង​ត្បូង​បញ្ជាក់​ថា ​ករណី​ពលការិនី​ខ្មែរ​ម្នាក់​ស្លាប់​ គឺ​ដោយ​សារ​ជំងឺ​ក្រិន​ថ្លើម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណ​រដ្ឋ​កូរ៉េ​បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​ថា ​ករណី​មាន​ពលការិនី​កម្ពុជា​ម្នាក់​ស្លាប់ ​គឺ​ដោយ​សារ​ជំងឺ​ក្រិន​ថ្លើម​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ ​មិន​ដូច​ការ​ផ្សព្វផ្សាយរបស់​ក្រុម​ប្រឆាំង​នោះឡើយ។​ នេះ​បើយោ​ង​តាម​សេចក្តី​បំភ្លឺ​ព័ត៌​មាន​ចេញ​កាល​ពី​នៅ​ថ្ងៃ​ទី​២៤​ ​ខែ​ធ្នូ ​ឆ្នាំ២​០២០។​

    លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ មាន​ពលករ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​ប្រទេស​ថៃ

    លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ មាន​ពលករ​ខ្មែរ​ម្នាក់​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​ប្រទេស​ថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០​ |

    លោកជំទាវ​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ បាន​ប្រាប់ឲ្យដឹង​កាលពី​យប់ថ្ងៃទី​២៤​ធ្នូ​ថា ​មាន​ពលករ​ខ្មែរ​ម្នាក់​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩ ​នៅក្នុ​ង​ប្រទេសថៃ។​ ពលករខ្មែរនោះ ស្ថិ​ត​ក្នុង​ក្រុមព​លករ ​ដែល​បាន​ធ្វើដំណើរ​ពី​ខេត្ត​ឈុនបូរី ទៅ​កា​ន់ទីក្រុង​បាងកក ​ហើយ​ត្រូវ​បា​ន​ថៃ រកឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩។​ តែពលករខ្មែរនោះ​ មិន​មែន​ទើប​តែឆ្លង​ដែន​ពី​កម្ពុជា ​ចូ​ល​ទៅ​ប្រទេស​ថៃ​ទេ។

    ប្រាសាទ​ដំរី​ក្រាប ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ​ត្រូ​វ​បាន​ជួស​ជុល​រួច​រាល់​ជាស្ថាពរ​ហើយ​

    ប្រាសាទ​ដំរី​ក្រាប ​នៅ​លើ​ខ្នង​ភ្នំ​គូលែន ​ត្រូ​វ​បាន​ជួស​ជុល​រួច​រាល់​ជាស្ថាពរ​ហើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០​ |

    នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​បញ្ចប់​ការ​ជួស​ជុល​ប្រាសាទ​ដំរី​ក្រាប នៅ​លើ​ភ្នំគូលែន​ហើយ​ បន្ទាប់​ពី​ប្រាសាទ​នេះ​មា​ន​ខឿន​ពុក​ផុយ ​និង​ស្រុតផ្នែ​ក​ខាង​លិច​ រីឯ​ជញ្ជាំង​មាន​ប្រេះហែក​ជា​ច្រើន​កន្លែង ​ស៊ុម​ទ្វារ​ខាង​កើត​បម្រុ​ង​ជ្រុះធ្លា​ក់ ​និង​មាន​ការ​ពុក​ផុយ​ផ្នែក​ខ្លះ​នៃ​ដំបូល​។

    ក្រសួងសុខាភិបាល​ ព្រមានធ្វើ​ការ​ផាកពិន័យ ៥លានរៀល ឬអាចដកអាជ្ញាប័ណ្ណវិញ​ ចំពោះកន្លែង​ផ្ដល់សេវា​សុខាភិបាល​ឯកជន​ណាដែល​មិន​ព្រម​ចេញ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ​

    ក្រសួងសុខាភិបាល​ ព្រមានធ្វើ​ការ​ផាកពិន័យ ៥លានរៀល ឬអាចដកអាជ្ញាប័ណ្ណវិញ​ ចំពោះកន្លែង​ផ្ដល់សេវា​សុខាភិបាល​ឯកជន​ណាដែល​មិន​ព្រម​ចេញ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០២០នេះ បាន​ព្រមាន​ជា​ថ្មីម្តងទៀតយ៉ាង​ម៉ឺង​ម៉ាត់បំផុត រហូតដល់ធ្វើការផាកពិន័យចំនួន ៥លានរៀល ឬអាច​នឹង​ដកអាជ្ញាប័ណ្ណមក​វិញ ចំពោះ​ទីកន្លែង​ផ្ដល់​សេវាសុខាភិបាលឯកជនណាមិនព្រមចេញវេជ្ជបញ្ចាតាមកុំព្យូទ័រ​ ហើយនៅតែសរសេរដោយដៃខ្ជីខ្ជាទៀតនោះ។ នេះបើយោង​តាម​លិខិត​មួយច្បាប់​របស់​លោក​ជំទាវ​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យក្រសួងសុខាភិបាល​​ផ្ញើ​ជូន​ម្ចាស់​សេវាសុខាភិបាល​​ឯកជន​ទាំងអស់​។

    អ្នកជំងឺកូវីដ​១៩ ជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា ចំនួន​ ០៣​នាក់ទៀត​បាន​ជាសះស្បើយ​

    អ្នកជំងឺកូវីដ​១៩ ជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា ចំនួន​ ០៣​នាក់ទៀត​បាន​ជាសះស្បើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី​២៥​ ខែធ្នូ ឆ្នាំ​២០២០នេះ​ ក្រសួងសុខាភិបា​ល​ បាន​​ចេញ​សេចក្ដីជូន​ព័ត៌មាន​​មួយ​ស្ដីពី​ស្ថានភាព​ នៃ​ជំងឺកូវីដ​១៩​ ដោយ​បាន​បញ្ជាក់​ថា​ ​មាន​ករណីជាសះស្បើយ​ចំនួន ០៣នាក់ ជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា និង​មិនមាន​ករណីឆ្លង​ថ្មីទេ សម្រាប់​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​។

    សម្តេច​តេជោ​ ហ៊ុន​ សែន​ ផ្ញើសារ​ជូន​ពរ​ដល់​បង​ប្អូន​គ្រីស្ទបរិស័ទ​ក្នុង​ឱកាស​បុណ្យគ្រីស្ទម៉ាស​(​Christmas)

    សម្តេច​តេជោ​ ហ៊ុន​ សែន​ ផ្ញើសារ​ជូន​ពរ​ដល់​បង​ប្អូន​គ្រីស្ទបរិស័ទ​ក្នុង​ឱកាស​បុណ្យគ្រីស្ទម៉ាស​(​Christmas)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​បាន​ផ្ញើ​សារ​ជូនពរ​ដល់​បងប្អូន​គ្រីស្ទបរិស័ទ​ខ្មែរ​ទាំងអស់​ក្នុង​ឱកាស​បុណ្យ​គ្រីស្ទម៉ាស់ ​បើ​ទោះបី​ជា​ឆ្នាំ​នេះ​ពុំបាន​ប្រព្រឹត្ត​ទៅ​មិនអធិកអធម​ដូច​សព្វ​មួយ​ដង​ ដោយ​សារ​តែ​បញ្ហា​មេរោគ​កូវីដ​១៩​ក្តី​ ​ក៏​អាច​ធ្វើ​នៅ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួនទៅតាម​ប្រពៃ​ណី​នៃ​បុណ្យ​នេះ។​

    ពលករខ្មែរ​ជាង​ ៩​ពាន់​នាក់​នៅ​ខេត្ត​សាមុទ្រ​សាខន​ មិនមា​ន​ឆ្លង​កូវីដ​១៩ ​ទេ​

    ពលករខ្មែរ​ជាង​ ៩​ពាន់​នាក់​នៅ​ខេត្ត​សាមុទ្រ​សាខន​ មិនមា​ន​ឆ្លង​កូវីដ​១៩ ​ទេ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី២៤​ធ្នូនេះ ពលករខ្មែរប្រមាណជាង៩ពាននាក់ នៅខេត្តសាមុទ្រសាខន  ប្រទេសថៃ  មិនមានឆ្លងជំងឺកូវីដ១៩ ឡើយ  ទោះបីក្នុងពេលបច្ចុប្បន្នប្រទេសថៃកំពុងមានការបន្តផ្ទុះករណីឆ្លងជំងឺកូវីដ១៩ ជាសហគមន៍ ។ នេះបើតាមការ​ឲ្យ​ដឹង​ពី​ឯកឧត្តម  អ៊ូក  សោភ័ណ ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ។

    ព្រលានយន្ដហោះអន្ដរជាតិ ​នៅខេត្ដ​សៀមរាប សាងសង់សម្រេចបានជាង ៣០% ហើយ​

    ព្រលានយន្ដហោះអន្ដរជាតិ ​នៅខេត្ដ​សៀមរាប សាងសង់សម្រេចបានជាង ៣០% ហើយ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០​ |

    សៀមរាប ៖ ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អាកាស​យាន្ដដ្ឋាន​អន្ដរជាតិសៀមរាបអង្គរ​ (Angkor International Airport Investment(Cambodia)Co Ltd) ហៅកាត់ថា AIAI លោក Lu Wei បានថ្លែងថា ក្រុមហ៊ុនលោកបានដាក់ផែនការក្នុងការ ពន្លឿន​ ការសាងសង់អាកាសយាន្តដ្ឋាននេះ ឲ្យសម្រេចបាន៦៧ភាគរយ ត្រឹមដំណាច់ឆ្នាំ២០២១ ខណៈដែលការងារសាងសង់ នាពេលបច្ចុប្បន្ននេះ បានសម្រេចបានជាង៣០% ។

    អាជ្ញាធរ​ជាតិ​អប្សរា ​គ្រោង​នឹង​បញ្ចប់​គម្រោង​ជួស​ជុល​ប្រាសាទ​កណ្តាល​ស្រះ​ស្រង់​នៅ​បំណាច់​ឆ្នាំ​២០២០​

    អាជ្ញាធរ​ជាតិ​អប្សរា ​គ្រោង​នឹង​បញ្ចប់​គម្រោង​ជួស​ជុល​ប្រាសាទ​កណ្តាល​ស្រះ​ស្រង់​នៅ​បំណាច់​ឆ្នាំ​២០២០​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០​ |

    សំណង់​ប្រាសាទ​កណ្តាល​ស្រះស្រង់ ​ដែល​ដំណើរ​ការ​ជួស​ជុល​អស់​រយៈ​ពេល​​៩​ខែ​កន្លង​មក​ ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​បញ្ចប់​ការ​ជួស​ជុល​ជា​ស្ថាពរ​នៅ​បំណាច់​ឆ្នាំ​២០២០​នេះ​។