ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ |
732
ភ្នំពេញ៖ ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានបញ្ចប់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈគ្រប់ប្រភេទនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ មករា ឆ្នាំ២០២១ តទៅ តែត្រូវរក្សាគម្លាតសុវត្ថិភាពសង្គមយ៉ាងតិច ១ម៉ែត្រកន្លះ ពាក់ម៉ាស់ការពារជាប្រចាំ និងអនុវត្តតាមគោលការប្រតិបត្តិស្ដង់ដាសុខាភិបាល (SOP) ព្រមទាំងសេចក្ដីណែនាំនានារបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ |
1,060
ភ្នំពេញ៖ ក្រោយព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ សម្រេចអនុញ្ញាតឲ្យបើកដំណើរការនូវក្លឹបហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាព ការប្រកួតលីគ និងការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិ ឡើងវិញ តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់បំផុត។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ |
1,276
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ចេញតារាងលទ្ធផលផ្លូវការ នៃការពិនិត្យ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដោយក្នុងនោះបង្ហាញថា ឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២០ មានជាង ៩លាននាក់។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ |
1,471
ភ្នំពេញ៖ ដោយសារការព្រួយបារម្ភ និងមានសំណួរពាក់ព័ន្ធទៅនឹងវត្តមាននៃវីរុសកូវីដ១៩ បម្លែងថ្មី លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការពន្យល់ចែករំលែកនូវព័ត៌មានសម្រាប់ការយល់ដឹងជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីជាទុនក្នុងការយល់ដឹង និងបង្កើនការយកចិត្តទុកដាក់ របស់បុគ្គលម្នាក់ៗ ក្នុងកិច្ចការពារការចម្លងនៃវីរុសដ៏កាចសាហាវនេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ |
862
ភ្នំពេញ៖ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស) បានបើកកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្ថិធម៌ និងជាប្រធាន គ.យ.ក.ស ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូង និងប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងពាក់ព័ន្ធមួយចំនួន ដើម្បីពិនិត្យមើលវឌ្ឍនភាព និងលទ្ធផលរយៈពេល ២២២ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ |
1,513
ដើម្បីជួយ សម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ព្រឹទ្ធាចារ្យ ចាប៉ីដងវែងនោះ ទើបនៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ឱ្យក្រុមការងារមនុស្សធម៌ដឹកនាំដោយលោក ជិន ប៊ុនធឿន យកអំណោយប្រចាំឆ្នាំទៅផ្តល់ជូនលោកព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ សព្វថ្ងៃលោក មានអាយុ ៧៥ឆ្នាំ រស់នៅភូមិដូង ឃុំស្វាយទង ខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ដោយ៖ យូ វីរៈ
| ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ |
749
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ០២នាក់ ដែលសុទ្ធតែជាពលករធ្វើដំណើរមកពីប្រទេសថៃ និងមិនមានករណីជាសះស្បើយទេ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ |
521
ភ្នំពេញ៖ តុលាការបានប្រកាសសាលក្រមផ្តន្ទាទោសមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ដោយក្នុងនោះ ២ឆ្នាំ ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋកុំឲ្យសងបំណុលធនាគារ និងការបំភ្លៃព័ត៌មានពាក់ព័ន្ធនឹងការស្លាប់របស់ឯកឧត្ដម ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ។ ចំណែកបក្ខពួកពីរនាក់ទៀត គឺឈ្មោះ ប៊ុត ប៊ុនតិញ និងឈ្មោះ ទុំ ប៊ុនថន ផ្តន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ ៨ខែ។ រីឯមនុស្សពីរនាក់ទៀតដែលកំពុងជាប់ពន្ធនាគារក្នុងម្នាក់ៗ ១ឆ្នាំ ៦ខែ ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋកុំឲ្យសងបំណុលធនាគារ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ |
608
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈ នៃការយោគយល់ MoU ជាមួយក្រុមហ៊ុន MKI Investment and Development Co., Ltd. ដើម្បីអភិវឌ្ឍមាតិកាអប់រំ ផលិត និងផ្សព្វផ្សាយវីដេអូ សរុបចំនួន ៧២វីដេអូ ក្រោមរូបភាពការអប់រំ និងការកម្សាន្ត ក្នុងរយៈពេលបីឆ្នាំចាប់ពីឆ្នាំ២០២១ ដល់ ២០២៣ ដើម្បីលើកកម្ពស់ ការយល់ដឹងរបស់ប្រជាជនកម្ពុជាទូទៅ ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ មិនថាអ្នកដែលមានឱកាស ឬគ្មាន ឱកាសក្នុងការសិក្សានៅសាលារដ្ឋ ឬបណ្តាសាលាឯកជននានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ |
718
ព្រះសីហនុ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុ។