គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    ក្រសួងសុខាភិបាល​ ប្រកាសថា​មិន​មាន​ករណី​ឆ្លងវីរុសកូវីដ​១៩​ ថ្មី និងមិនមាន​ករណីជាសះស្បើយ​ទេ​

    ក្រសួងសុខាភិបាល​ ប្រកាសថា​មិន​មាន​ករណី​ឆ្លងវីរុសកូវីដ​១៩​ ថ្មី និងមិនមាន​ករណីជាសះស្បើយ​ទេ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៩​ ខែធ្នូ ឆ្នាំ​២០២០​ នេះ​ បាន​ចេញសេចក្ដីជូន​ព័ត៌មានមួយ​ ដោយ​បញ្ជាក់​ថា​ មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ ថ្មី ទេ និ​ងមិនមាន​អ្នក​ជាសះស្បើយ​ ​សម្រាប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​។

    កីឡដ្ឋានធំ នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ​គ្រោង​បញ្ចប់ការ​សាង​សង់​ជា​ស្ថាពរ​ នា​ខែ​ឧសភា​ ឆ្នាំ​២០២១

    កីឡដ្ឋានធំ នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ​គ្រោង​បញ្ចប់ការ​សាង​សង់​ជា​ស្ថាពរ​ នា​ខែ​ឧសភា​ ឆ្នាំ​២០២១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រយ៍ គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ​លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានអញ្ជើញដឹកនាំប្រតិភូចុះត្រួតពិនិត្យ​មើល​ការ​សាងស​ង់​កីឡដ្ឋានធំ​ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

    សម្ដេចក្រឡាហោម ស ខេង ជំរុញ​ដល់​អភិបាល​រាជធានី-ខេត្ត​ យកចិត្តទុកដាក់​អនុវត្ត​​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ឲ្យបាន​ត្រឹម​ត្រូវ​

    សម្ដេចក្រឡាហោម ស ខេង ជំរុញ​ដល់​អភិបាល​រាជធានី-ខេត្ត​ យកចិត្តទុកដាក់​អនុវត្ត​​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ឲ្យបាន​ត្រឹម​ត្រូវ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​២៨​ ខែធ្នូ ឆ្នាំ​២០២០​នេះ បានណែនាំ​ទៅដល់​ ​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​ ត្រូវ​យកចិត្តទុក​ដាក់​​អនុវត្ត​នូវ​ការឧបត្ថម្ភសាច់ប្រាក់​ជូន​គ្រួសារក្រីក្រ​ជុំទី​៤នេះ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​សមធម៌។ នេះបើយោង​តា​ម​លិខិត​របស់​សម្ដេចក្រឡាហោម​ ស ខេង​ ផ្ញើជូន​ អភិបាល​នៃ​គណៈអភិបាលរាជធានី-ខេត្ត​។

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ថ្វាយសារថ្វាយព្រះពរ​ព្រះមហាក្សត្រ ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ គ.ស ២០២១

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ថ្វាយសារថ្វាយព្រះពរ​ព្រះមហាក្សត្រ ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ គ.ស ២០២១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ នៅថ្ងៃ​ទី​២៨​ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ថ្វាយ​សារលិខិត​ថ្វាយ​ព្រះពរព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្ដម​ សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ឱកាស​នៃ​ទិវា​បុណ្យ​ចូលឆ្នាំ​ថ្មី ឆ្នាំ​សកល​ គ.ស ២០២១។ ខាងក្រោម​នេះ​ជាសារសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ថ្វាយ​ព្រះមហាក្សត្រ៖

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ថ្វាយសារថ្វាយព្រះពរ​សម្ដេចម៉ែ ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ គ.ស ២០២១

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ថ្វាយសារថ្វាយព្រះពរ​សម្ដេចម៉ែ ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល​ គ.ស ២០២១

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានីហ៊ុន​ សែន​ ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ នៅថ្ងៃ​ទី​២៨​ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ថ្វាយ​សារលិខិត​ថ្វាយ​ព្រះពរសម្ដេចម៉ែ ក្នុង​ឱកាស​នៃ​ទិវា​បុណ្យ​ចូលឆ្នាំ​ថ្មី ឆ្នាំ​សកល​ គ.ស ២០២១។ ខាងក្រោម​នេះ​ជាសារសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ថ្វាយ​សម្ដេចម៉ែ៖

    ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា

    ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងថ្លែងសារពិសេសជូនជនរួមជាតិចេញពីគេហដ្ឋាន ដោយមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទ្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នានា និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតផងដែរ។ នេះបើតាមការឲ្យដឹងពីឯកឧត្ដម​ ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី។

    នាយករដ្ឋមន្ត្រីថៃ ផ្ញើ​លិខិត​ជូន​សម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើកទី៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរកម្ពុជា-ថៃ

    នាយករដ្ឋមន្ត្រីថៃ ផ្ញើ​លិខិត​ជូន​សម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើកទី៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរកម្ពុជា-ថៃ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នាយឧត្ដម​សេនីយ៍ ប្រាយុទ្ធ​ ច័ន្ទ​អូឆា នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​ថៃ​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងឱ​កាស​ខួប​អនុស្សាវរីយ៍លើកទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូតប្រទេស​ទាំងពីរកម្ពុជា-ថៃ​។

    ថ្ងៃនេះ ក្រសួងសុខាភិបាល​ប្រកាសថា មាន​អ្នក​ជំងឺកូវីដ​០៤​ នាក់​ទៀត​ បាន​ជាសះស្បើយ​ និង​មិន​មាន​ករណីឆ្លង​ថ្មីទេ​

    ថ្ងៃនេះ ក្រសួងសុខាភិបាល​ប្រកាសថា មាន​អ្នក​ជំងឺកូវីដ​០៤​ នាក់​ទៀត​ បាន​ជាសះស្បើយ​ និង​មិន​មាន​ករណីឆ្លង​ថ្មីទេ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៨​ ខែធ្នូ ឆ្នាំ​២០២០​ នេះ​ បាន​ចេញសេចក្ដីជូន​ព័ត៌មានមួយ​ ដោយ​បញ្ជាក់​ថា​ មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩​ ថ្មី ទេ និ​ងមាន​អ្នក​ជាសះស្បើយ​ចំនួន​ ០៤នាក់​បន្ថែម​ទៀត​ ក្នុង​នោះ ០១នាក់​ជាអ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២៨​វិច្ឆិកា និង​០៣​នាក់ទៀត​ជាអ្នក​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​។

    ក្រសួងសុខាភិបាល​ អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន​ និង​ហាងលក់ទំនិញ​ជាប់​ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា​ បើក​ដំណើរការ​ឡើងវិញ​

    ក្រសួងសុខាភិបាល​ អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន​ និង​ហាងលក់ទំនិញ​ជាប់​ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា​ បើក​ដំណើរការ​ឡើងវិញ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ឯកឧត្ដម​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងឲ្យដឹងថា ដោយមានបទបញ្ជាណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងសុខាភិបាល សម្រេចអនុញ្ញាត ឲ្យគ្រប់ភោជនីយដ្ឋាន និងហាងលក់ទំនិញដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» បើកដំណើរការឡើងវិញ ដូចធម្មតា ចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែត្រូវនៅបន្តអនុវត្តតាមវិធានអនាម័យកូវីដរបស់ក្រសួង។

    ថ្ងៃនេះ ក្រសួងសុខាភិបាល​ប្រកាសថា​ មិន​មាន​ករណីឆ្លងថ្មីទេ​ និង​មាន​អ្នក​ជំងឺ​កូវីដ១៩​ ម្នាក់​បាន​ជាសះស្បើយ

    ថ្ងៃនេះ ក្រសួងសុខាភិបាល​ប្រកាសថា​ មិន​មាន​ករណីឆ្លងថ្មីទេ​ និង​មាន​អ្នក​ជំងឺ​កូវីដ១៩​ ម្នាក់​បាន​ជាសះស្បើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២០​ |

    ​ភ្នំពេញ​៖ នៅថ្ងៃ​ទី​២៦​ ខែ​ធ្នូ ឆ្នាំ​២០២០​ ក្រសួងសុខាភិបាល​ បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ​ ដោយ​បញ្ជាក់​ថា​ មិន​មាន​ករណីឆ្លង​ថ្មីទេ​ និង​មាន​អ្នក​ជំងឺកូវីដ​១៩​ ម្នាក់​បាន​ជាសះស្បើយ​ និង​អនុញ្ញាត​ឲ្យ​ចេញពីមន្ទីរពេទ្យ​ហើយ​។