ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ |
287
ភ្នំពេញ៖ ក្រោយផ្ទុះ«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» អាវុធហត្ថរាជធានីភ្នំពេញ បានពង្រឹងវិធានការការពាររបស់ខ្លួន ដោយដាក់ចេញនូវបទបញ្ជា ការបង្ការ និង ការពារជំងឺកូវីដ-១៩ ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ |
455
ភ្នំពេញ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យលោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសឹង្ហបុរីចប់អាណត្តិនៅកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ |
1,285
ភ្នំពេញ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួបលើកទី៤២ ទិវាកំណើត ”រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” មានឈ្មោះដើមថា “រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា” ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ |
1,836
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសរសេរយ៉ាងដូច្នេះថា អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ជាខួប៥ឆ្នាំ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០២០) នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ |
873
ភ្នំពេញ៖ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួប ៤២ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ» របស់ខ្មែរអ្នកស្នេហាជាតិ ដឹកនាំដោយសម្តេចធម្មពោធិសាល ជា ស៊ីម សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ |
662
កំពង់ចាម៖ សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម អំពីការបែកធ្លាយនូវរបាយការណ៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម គោរពផ្ញើរជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលត្រូវបានធ្វើការចែករំលែក និងផ្សព្វផ្សាយក្នុងបណ្តាញសង្គមនានា។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ |
967
ភ្នំពេញ៖ ម៉ាសរបស់កម្ពុជាចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ត្រូវបានដឹកតាមយន្តហោះពិសេស ចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៥ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)។ ការដឹកជញ្ជូនជំនួយរបស់កម្ពុជានេះ ដឹកនាំដោយ ឯកឧត្ដម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយតំណាងក្រសួងសុខាភិបាល និងមន្រ្តីមួយចំនួនទៀត។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ |
890
នៅក្នុងសំណេរតាមហ្វេសប៊ុកនាល្ងាចថ្ងៃទី ១ ធ្នូ ឆ្នាំ ២០២០ នេះ កឹម សុខា ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនិងកំពុងធ្វើជា «ត្រីងៀតឆ្លៀតពង»ក្រោមលេសនៃសកម្មភាពមនុស្សធម៌នោះ បានសរសេរផ្លែផ្កាឌឺដងឲ្យក្រុមឧទ្ទាមក្រៅច្បាប់យ៉ាងចាស់ដៃ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ |
303
ភ្នំពេញ៖ យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យផ្សារទំនើប អ៊ីអន១បើកឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ ក្រោយពិនិត្យសំណាកមនុស្ស៣២០១នាក់អវិជ្ជមានកូវីដ១៩ទាំងអស់។ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
ដោយ៖ យូ វីរៈ
| ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ |
963
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ៣នាក់ ជាករណីនាំចូល មិនពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»ទេ និងមិនមានករណីជាសះស្បើយច។