គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព
    លោកជំទាវ​ យក់ សម្បត្តិ​ និង​ឯកឧត្ដម​ ឃួង​ ស្រេង​ ចុះពិនិត្យ​ទីតាំងធ្វើតេស្ត​លើកទី២ នៅពហុកីឡដ្ឋានជាតិ​

    លោកជំទាវ​ យក់ សម្បត្តិ​ និង​ឯកឧត្ដម​ ឃួង​ ស្រេង​ ចុះពិនិត្យ​ទីតាំងធ្វើតេស្ត​លើកទី២ នៅពហុកីឡដ្ឋានជាតិ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅរសៀលថ្ងៃទី​០៣​ ខែធ្នូ ឆ្នាំ​២០២០​ នេះ​លោក​ជំទាវ​វេជ្ជណ្ឌិត​ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និង​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល នៃគណៈអភិបាល​រាជធានីភ្នំពេញ បាន​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​​យក​សំណាក​​អ្ន​ក​ជាប់​​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិ​ចិ្ឆ​កា មក​​ធ្វើតេស្ត​លើក​ទី​​២​ នៅ​​ពហុកីឡាដ្ឋាន​ជាតិ​​អូឡាំពិក​​។

    ​ប្រធានាធិបតី​រុស្ស៊ី បញ្ជា​ឲ្យ​ចាប់ផ្ដើម​កម្មវិធីចាក់វ៉ាក់សាំង​ស្ម័គ្រចិត្ត​ទ្រង់ទ្រាយធំ ​ប្រឆាំងនឹង​​ជំងឺ ​COVID-19

    ​ប្រធានាធិបតី​រុស្ស៊ី បញ្ជា​ឲ្យ​ចាប់ផ្ដើម​កម្មវិធីចាក់វ៉ាក់សាំង​ស្ម័គ្រចិត្ត​ទ្រង់ទ្រាយធំ ​ប្រឆាំងនឹង​​ជំងឺ ​COVID-19

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |

    រុស្ស៊ី៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​បាន​បញ្ជា​ឲ្យ​កម្មវិធី​ចាក់​វ៉ាក់សាំង​ស្ម័គ្រចិត្ត​ ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ជំងឺ ​COVID-19 ​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី​ ដោយ​និយាយ​ថា ​ក្រុម​គ្រូបង្រៀន និង​វេជ្ជបណ្ឌិត​គួរតែ​ស្ថិតនៅ​ជួរ​ទី​១ ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង Sputnik V របស់​ប្រទេស​នេះ​។

    សម្ដេចក្រឡាហោម​ ស ខេង​ បង្ហាញវីដេអូ​​សកម្មភាព​ឯកឧត្ដម​ ឆែម​ សាវុធ ពេល​ចូល​រួម​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ នៅទីស្ដីការក្រសួង​មហាផ្ទៃ​

    សម្ដេចក្រឡាហោម​ ស ខេង​ បង្ហាញវីដេអូ​​សកម្មភាព​ឯកឧត្ដម​ ឆែម​ សាវុធ ពេល​ចូល​រួម​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ នៅទីស្ដីការក្រសួង​មហាផ្ទៃ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ នៅយប់ថ្ងៃទី​០៣​ ខែធ្នូ ឆ្នាំ​២០២០​នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​បញ្ចេញវីដេអូបង្ហាញអំពីសកម្មភាពឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងអំឡុង​ពេលចូល​រួម​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ពិនិត្យ​ពិភាក្សា​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

    លទ្ធផលនៃការនាំចេញផលិតផលកសិកម្មកម្ពុជា (ក្រៅពីអង្ករ) ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០

    លទ្ធផលនៃការនាំចេញផលិតផលកសិកម្មកម្ពុជា (ក្រៅពីអង្ករ) ក្នុងរយៈពេល១១ខែ ឆ្នាំ២០២០

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |

    នៅក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ លទ្ធផល នៃការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះ របស់នាយកដ្ឋានអនាម័យជាតិ អគ្គនាយកដ្ឋានចំការកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក រស់ សេដ្ឋា មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានចំការកៅស៊ូ បានឱ្យដឹងកាលរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ថា បរិមាណនាំចេញផលិត ផលកសិកម្ម ក្រៅពីអង្ករ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះមានចំនួន ៥.០៥៧.១៨១,៥៤តោន ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមាន កំណើនល្អប្រសើរ។

    កម្ពុជា​ចាប់ផ្ដើម​នាំ​ចេញផ្លែស្វាយ​ស្រស់​ទៅកាន់ទីផ្សារប្រទេស​​ចិន​ហើយ

    កម្ពុជា​ចាប់ផ្ដើម​នាំ​ចេញផ្លែស្វាយ​ស្រស់​ទៅកាន់ទីផ្សារប្រទេស​​ចិន​ហើយ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ការចាប់ផ្តើមដឹកជញ្ជូនផ្លែស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចាប់ផ្តើមហើយ ដោយក្រុមហ៊ុន ហ៊ុនទី នៅកម្ពុជា។ ដោយ​បាន​ពិនិត្យ​ឃើញ​នូវ​ឱកាសវិនិយោគលើវិស័យកសិកម្មកម្ពុជា ក្រុមហ៊ុន ហ៊ុនទី បានចាប់ផ្តើមបោះទុនវិនិយោគ លើការអភិវឌ្ឍវិស័យកសិកម្ម ការលាងសំអាត ការវេចខ្ចប់ ការបង្កើតឃ្លាំងស្តុកត្រជាក់ និងការនាំចេញ ផលិតផលកសិកម្មនៅកម្ពុជា កាលពីឆ្នាំ២០១៧ ។ មកទល់ថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនបានសាកល្បងដឹកជញ្ជូនស្វាយស្រស់មួយ Container ដោយ​ត្រូវ​ដឹក​ជញ្ជូន​ឆ្លង​កាត់​ប្រទេសវៀតណាមទៅកាន់ប្រទេសចិន ។

    ក្រសួងមហាផ្ទៃ​​ ណែនាំ​ពីវិធានការការ​ពារពេលចេញ-ចូលទីស្ដីការក្រសួង​ ​ដើម្បី​ទប់ស្កាត់​ការចម្លង​កូវីដ​១៩​

    ក្រសួងមហាផ្ទៃ​​ ណែនាំ​ពីវិធានការការ​ពារពេលចេញ-ចូលទីស្ដីការក្រសួង​ ​ដើម្បី​ទប់ស្កាត់​ការចម្លង​កូវីដ​១៩​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ ក្នុងអំឡុង​ពេលនៃ​ការបង្ការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​១៩​ ពាក់ព័ន្ធនឹង​ ព្រឹត្តការណ៍​សហគមន៍ ២៨​វិច្ឆិកា​ ក្រសួងមហាផ្ទៃ​ បាន​ធ្វើការណែនាំ​​អំពី​វិធានការ​មួយចំនួន​ ដល់​ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​ស៊ីវិល​ មន្ត្រី​នគរបាល​ជាតិ​ និង​មន្ត្រី​ពន្ធនាគារ​ចុះក្រសួង​មហាផ្ទៃ​ ព្រមទាំង​សាធារណជន​ ក្នុង​ការ​ចេញ-ចូល​ទីស្ដីការ​ក្រសួងមហាផ្ទៃ​ និង​អង្គភាពនានាចំណុះក្រសួង​មហាផ្ទៃ​។ សូមអានសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃខាងក្រោម៖

    ក្រសួងសុខាភិបាល សន្និដ្ឋានថាប្រភពមេរោគ​ក្នុង​ព្រឹត្តិការណ៍២៨​វិច្ឆិកា​ជា​ប្រភេទក្រុមវីរុស​ Clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី​

    ក្រសួងសុខាភិបាល សន្និដ្ឋានថាប្រភពមេរោគ​ក្នុង​ព្រឹត្តិការណ៍២៨​វិច្ឆិកា​ជា​ប្រភេទក្រុមវីរុស​ Clad 19B ដែលអាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ តាមការណែនាំ​របស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ក្រុមការងារ​អន្តរក្រសួង​ទទួលបន្ទុក​រុករកស្រាវជ្រាវ​ រួមនឹង​ក្រុមការងារ​ក្រសួងសុខាភិបាល​ បាន​ធ្វើ​ការ​ស្រាវជ្រាវ​រកប្រភព​នៃ​ការចម្លង​វីរុសកូវីដ១៩​ ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍២៨វិច្ឆិកា និងបាន​សន្និដ្ឋានថា ជា​ប្រភេទ​វីរុស​ដែល​​អា​ចមកពីតំបន់​អាស៊ី អាហ្វ្រិក​ និង​អូស្ត្រាលី​។

    ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ សម្រេច​បាន ២៨ភាគរយហើយ គិតត្រឹម​ខែវិច្ឆិកានេះ

    ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ សម្រេច​បាន ២៨ភាគរយហើយ គិតត្រឹម​ខែវិច្ឆិកានេះ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |

    គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២០នេះ ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបានលទ្ធផល ២៨ភាគរយហើយ ដោយដំណើរការសាងសង់នៅតែបន្តជាធម្មតា បើទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរាតត្បាតជំងឺ កូវីដ-១៩ ចូលទៅក្នុងសហគមន៍ក្តី។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ និងជាអ្នក នាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣ ខែធ្នូនេះ។

    សម្ដេចតេជោ ហ៊ុន​ សែន​ ផ្ដល់អនុសាសន៍ ៨ចំណុច​ ដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះជនមានពិការភាព ជាពិសេសអំឡុងវិបត្តិកូវីដ១៩

    សម្ដេចតេជោ ហ៊ុន​ សែន​ ផ្ដល់អនុសាសន៍ ៨ចំណុច​ ដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះជនមានពិការភាព ជាពិសេសអំឡុងវិបត្តិកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ​៖ នៅថ្ងៃទី​០៣​ ខែធ្នូ ឆ្នាំ​២០២​០​នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់​នូវអនុសាសន៍ចំនួន ៨ចំណូច​ ដល់​គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ចំពោះជនមានពិការភាព ជាពិសេសក្នុងស្ថានភាពដែលបាននិងកំពុងមានការឆ្លងនូវជំងឺកូវីដ១៩។

    ក្រសួងសុខាភិបាល​ ប្រកាសពីកន្លែង​ធ្វើ​តេស្ត​លើកទី២ ​ដល់​អ្នក​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា ​

    ក្រសួងសុខាភិបាល​ ប្រកាសពីកន្លែង​ធ្វើ​តេស្ត​លើកទី២ ​ដល់​អ្នក​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា ​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០​ |

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បាន​ប្រកាសដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា អាចទៅធ្វើតេសលើកទី២ នៅទីតាំងចំនួន​២ ទី១៖ នៅក្នុងក្រសួងមហាផ្ទៃ និងទី២៖ នៅស្តាតអូឡាំពិក។